21/11/2023
តិរច្ឆានវិជ្ជានោះតើដូចម្តេច?
គឺវិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ វិធីធ្វើប្រយោគមន្តដែលបុគ្គលនៅក្នុងភូមិផ្ទះគួររៀនខ្លះ វិធីធ្វើមនុស្សខ្ទើយឲ្យដូចមនុស្សប្រុសខ្លះ វីធីធ្វើមនុស្សប្រុសឲ្យដូចជាខ្ទើយខ្លះ វិធីសង់ផ្ទះលើទីដីដែលមិនធ្លាប់បានធ្វើខ្លះ វិធីធ្វើពលីកម្មចំពោះសំណង់ផ្ទះខ្លះ វិធីជំរះមុខឲ្យស្អាតដោយទឹកខ្លះ វិធីស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យជនដទៃខ្លះ វិធីបូជាភ្លើងខ្លះ វិធីផ្សំថ្នាំក្អកខ្លះ វិធីផ្សំថ្នាំបញ្ចុះខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងលើ មានប្រមាត់ជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោម មានបំពង់បស្សាវៈជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាលនាំចេញនូវស្លេស្មជាដើមខ្លះ វិធីស្លប្រេងបន្តក់ប្រចៀកខ្លះ វិធីស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ វិធីផ្សំថ្នាំសម្រាប់ហិតខ្លះ វិធីផ្សំថ្នាំសម្រាប់បន្តក់ភ្នែកខ្លះ វិធីផ្សំថ្នាំប្រជាក់សម្រាប់លាបភ្នែកខ្លះ វិធីធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ វិធីធ្វើកម្មរបស់ពេទ្យវះខ្លះ វិធីពេទ្យរក្សាកូនក្មេងខ្លះ វិធីឲ្យកំឡាំងថ្នាំក្រោយដល់ថ្នាំមុនខ្លះ វិធីលាងថ្នាំដើមចេញខ្លះ។ ភិក្ខុវៀរស្រឡះ ចាកការចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជាមានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។
(ព្រះសូត្រ ភាគទី ១៥ ទំព័រ ១៦៥-១៦៧)