នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន Technical Border Police Department

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន Technical Border Police Department

នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន Technical Border Police Department រួមកាយ រួមចិត្ត រួមគិត រួមធ្វើ

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦  ឧត្តមសេនីយ៍ឯក  វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញចូលរួមប...
11/09/2026

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ឌួង ទូច ត្រូវជាភរិយាឧត្តមសេនីយ៍ទោ សួ ប៊ុនស៊ូ អនុប្រធានសេនាធិការដ្ឋាន ដែលបានទទួលមរណភាពនៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ ពិធីបុណ្យប្រារព្វធ្វើនៅវត្តព្រះធម្មត្រ័យ ( ហៅវត្តព្រៃ ស ) សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានចាត់លោកឧត្តមសេនីយ៍ទោ ហុង...
09/09/2026

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានចាត់លោកឧត្តមសេនីយ៍ទោ ហុង ប៊ុនហ៊ាង អនុប្រធាននាយកដ្ឋាន ដឹកនាំសហការី ចូលរួមរំលែកមរណ:ទុក្ខ និងនាំយកថវិការបស់លោកប្រធាននាយកដ្ឋាន និងថវិកាបងប្អូនក្នុងនាយកដ្ឋាន ចូលរួមក្នុងពិធីបុណ្យសពភរិយាលោកវរសេនីយ៍ទោ ជា សោភ័ណ្ឌ នាយរងការិយាល័យរដ្ឋបាល.សរុប នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ដែលបានទទួលមរណ:ភាព ដោយរោគាពាធ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ 2026 អោយបម្រើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែ...
07/09/2026

ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ 2026 អោយបម្រើការងារនៅនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

ព្រែកឯង.ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញបើកកិច្ចប្រជុំ...
04/09/2026

ព្រែកឯង.ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការបំពេញព័ត៌មាន ទិន្នន័យតាមប្រព័ន្ធឌីជីថល សម្រាប់ធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤_២០២៨ របស់ក្រសួងមហាផៃ្ទជាមួយលោក លោកស្រីអនុប្រធាននាយកដ្ឋាន មេបញ្ជាការរងនគរបាលជាតិប្រចាំទិសភូមិភាគទី១ ទី២ ទី៣ ទី៤ និងទី៥ លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយក នាយករងសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៅសាលប្រជុំនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងតាមប្រព័ន្ធZoom ៕
£នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន

ព្រែកឯង.ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញបើកកិច្ចប្រជុំ...
21/08/2026

ព្រែកឯង.ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ ជាមួយលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយក នាយករងសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នាយផ្នែក និងសំណេះសំណាលជាមួយមន្ត្រីនគរបាលចូលនិវត្តន៍នៅសាលប្រជុំនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន៕
£នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្...
12/08/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន អញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ នៅបរិវេណវត្តសិរីសោភារាម ហៅវត្តភូមិវាល ស្ថិតនៅភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកោះសូទិន។.........................
នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិការសាធារណៈ នៅភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ស្ថិតនៅក្នុងបរិវេណវត្តសិរីសោភារាម) ដែលមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន អភិបាលនៃគណៈអភិបាលស្រុក អាជ្ញាធរពាក់ព័ន្ធ និងប្រធាន អនុប្រធានក្រុមការងារឃុំ ភូមិទាំង១៣ ព្រមទាំងប្រជាពលរដ្ឋចូលរួមមានចំនួនសរុប១៤៥នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខ ក្តីកង្វល់ ការលំបាក និងស្តាប់សំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ​ដោយស្មារតីបងប្អូនខ្មែរតែមួយ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលស្រុកកោះសូទិន ដែលតែងតែយកចិត្តដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងរង់ចាំស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្រោយពីបានស្តាប់ការលើកឡើង និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅភូមិវាល អំពីបញ្ហាអគ្គីសនី(អោយអាជ្ញាធរចុះពិនិត្យលទ្ធផលជាក់ស្តែង)
ក្នុងកម្មវិធីនេះដែរក៏មានការផ្តល់នូវអាហារសម្រន់ និងទឹកសុទ្ធដល់អ្នកចូលរួម

លោកឧត្តមសេនីយ៍ វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ចាត់តំណាងនាំយកថវិកាប្រគល់ជូនមន្ត្រីនគរបាលដែលភរិយាមានជម្ងឺ……...
06/08/2026

លោកឧត្តមសេនីយ៍ វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ចាត់តំណាងនាំយកថវិកាប្រគល់ជូនមន្ត្រីនគរបាលដែលភរិយាមានជម្ងឺ
……….
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ២៥៧០ ត្រូវថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានចាត់លោកឧត្ដមសេនីយ៍ត្រី វ៉ាន ធៀង អនុប្រធាននាយកដ្ឋាន និងសហការី ចុះសួរសុខទុក្ច និងនាំយកថវិការបស់នាយកដ្ឋាន ថវិកាមន្រ្តីក្រោឱវាទប្រគល់ជូនលោកវរសេនីយ៍ទោ ជា សោភ័ណ្ឌ នាយរងការិយាល័យរដ្ឋបាល-សរុប ដែលភរិយាមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

03/08/2026
ថ្ងៃចន្ទ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាន...
03/08/2026

ថ្ងៃចន្ទ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន និងសហការីបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនដល់ភរិយាគ្រួសារសពលោកវរសេនីយ៍ទោ មាស សម្បត្តិ ឋាន: អនុប្រធាននាយក
ដ្ឋាន ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ (ពិធីប្រគល់ប្រារព្វនៅសាលប្រជុំនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន)៕

ថ្ងៃចន្ទ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ...
27/07/2026

ថ្ងៃចន្ទ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយការធ្វើជំរឿនមន្ត្រីនគរបាលជាតិ និងកិច្ចការងារនាយកដ្ឋាន ជាមួយលោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក ស្រីនាយការិយាល័យ និងនាយកសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៅសាលប្រជុំនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន៕

Address

National Road 1
Phnom Penh
121206

Telephone

+85586666619

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន Technical Border Police Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share