11/10/2023
កាលពីថ្ងៃទី ១០ តុលា ឆ្នាំ២០២៣ ក្រុមការងារ AMR របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) បានរៀបចំព្រឹត្តិការណ៍សប្ដាហ៍យល់ដឹងភាពស៊ាំឱសថប្រឆាំងមេរោគពិភពលោក (WAAW) នៅខេត្តកំពង់ធំក្រោមអធិបតីភាព ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណ:អភិបាលខេត្ត និងអញ្ជើញចូលរួមដោយលោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធាន និងមន្ត្រីការិយាល័យផលិតកម្ម បសុព្យាបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរបរិស្ថាន ភ្នាក់ងារសុខភាពសត្វភូមិ និងក្រុមគាំទ្រសុខភាពភូមិ សរុបចំនូន ៦៥នាក់ ស្រី២៥នាក់។