ឈួរ សុបញ្ញា Chhour Sopannha

ឈួរ សុបញ្ញា Chhour Sopannha សូមជួយ Like page ផ្លូវការរបស់ខ្ញុំបាទផង @ឈួរ សុបញ្ញា Chhour Sopannha

នៅរាត្រីថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំព្រះករុណាបានចូលថ្វាយបង...
13/05/2026

នៅរាត្រីថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំព្រះករុណាបានចូលថ្វាយបង្គំដោយផ្ទាល់ចំពោះសម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងព្រះវរោកាសដ៏ប្រសើរថ្លៃថ្លាបំផុត នៃពិធីចម្រើនអាយុវឌ្ឍនមង្គល គម្រប់ ៣៩ ឈានចូល ៤០ ព្រះវស្សា ដែលនឹងប្រារព្ធឡើងនៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
https://www.facebook.com/share/p/1HcS39xpjJ/

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d):
page (https://web.facebook.com/profile.php?id=100063593167613):
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

09/05/2026
ខេត្តកណ្តាល៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងនាមសមាជិកគណៈកម្មាធិការនាយក នៃពុទ្ធិកសមាគមកម្ពុជរដ្ឋបានចូលរួមក្នុងពិធីបើកបវេ...
09/05/2026

ខេត្តកណ្តាល៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងនាមសមាជិកគណៈកម្មាធិការនាយក នៃពុទ្ធិកសមាគមកម្ពុជរដ្ឋបានចូលរួមក្នុងពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា ២០២៦–២០២៧ នៅសាលាពុទ្ធិកបថមសិក្សាវត្តមហាខេត្តវ័ន (ស្រែព្រៃ)ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ ពិធីនេះក៏មានការនិមន្តនិងចូលរួមពីព្រះមន្រ្តីសង្ឃ ព្រះថេរានុថេរៈ ថ្នាក់ដឹកនាំមូលដ្ឋាន មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ

https://www.facebook.com/share/p/18eKqezxfS/?mibextid=wwXIfr

==================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
page:
Yuveakkoumnet
Youtube

រាជធានីភ្នំពេញ-រសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំ...
09/05/2026

រាជធានីភ្នំពេញ-រសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាលើកទី១៤ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដែលសុទ្ធសឹងជាសមិទ្ធផលថ្មីៗនៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិក-សមាជិកានៃ គ.វ.រ. និងថ្នាក់ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

https://www.facebook.com/share/p/1Bh9JYY47b/?mibextid=wwXIfr

==================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
page:
Yuveakkoumnet
Youtube

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទបានដឹកនាំក្រុមការងារផ្...
08/05/2026

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទបានដឹកនាំក្រុមការងារផ្នែកនិវត្ដជននៃក្រុមការងារសិក្សាស្រាវជ្រាវ និងចិញ្ចឹមចលនា ខេត្តកំពង់ស្ពឺ បាននាំយកសាររំលែកនូវមរណទុក្ខ និងបច្ច័យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនក្រុមគ្រួសារសពឯកឧត្តម ប៉ែន ភឿន អតីតក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ បានទទួលមរណភាព កាលពីថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣:០២ នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ។ នៅគេហដ្ឋានសព ភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook: (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d)
page: (https://web.facebook.com/profile.php?id=100063593167613)
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ខ្ញ...
08/05/2026

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំ និងលោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ សិទ្ធី អនុប្រធានអចិន្រ្តៃយ៍ ក្នុងនាមពុទ្ធិកសមាគមកម្ពុជរដ្ឋបានចូលរួមពិធីបើកបវេសនកាលពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ឆ្នាំសិក្សា ២០២៦–២០២៧ នៅវត្តជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ និងជាព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសុមធាធិបតី អំ លីមហេង ព្រះសង្ឃនាយក នៃគណៈមហានិកាយ និងអធិបតីភាពពីសំណាក់ ឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់សំអុល និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ប្រមាណ៦០០រូប។

https://www.facebook.com/share/p/1KQ4iwKhew/

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook: (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d)
page: (https://web.facebook.com/profile.php?id=100063593167613)
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

ខេត្តកំពង់ស្ពឺ-ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ...
07/05/2026

ខេត្តកំពង់ស្ពឺ-ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោកជំទាវ លៀង ម៉ាច ចំពោះការបាត់បង់ លោកជំទាវ ហុក សត្យា (ស៊ី ណូ) ជាកូនស្រីជាទីស្រឡាញ់ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:០២នាទីអធ្រាត្រ។

https://www.facebook.com/share/p/1Cptwii7zw/?mibextid=wwXIfr

==================
Connect with H.E Chhour Sopannha👇👇👇
Telegram:
Facebook:
page:
Yuveakkoumnet
Youtube

នារសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទបានចូលរួមកិច្ចប្...
07/05/2026

នារសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទបានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីសូធ្យព្រះត្រៃបិដកថ្នាក់ស្រុក មានចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៦ នៅវត្តស្រះឃ្លាំង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ៕

https://www.facebook.com/share/p/1BwQvhd5di/

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook: (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d)
page: (https://web.facebook.com/profile.php?id=100063593167613)
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

នាព្រឹកថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទបានចូលរួមកិច្ចប...
07/05/2026

នាព្រឹកថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទបានចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសម្ពោធឆ្លងកុដិនិងសមិទ្ធផលនានា នៅវត្តអង្គ្រងមានជ័យសិរីឧត្តម (ហៅវត្តអង្គ្រង) ស្ថិតនៅភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

https://www.facebook.com/share/p/1CfHLVRtnt/

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook: (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d)
page: (https://web.facebook.com/profile.php?id=100063593167613)
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

ញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការ...
07/05/2026

ញត្តិគាំទ្រលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook: (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d)
page: (https://web.facebook.com/profile.php?id=100063593167613)
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៦-...
06/05/2026

សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៦-២០២៧ ទូទាំងខេត្តកំពង់ស្ពឺ នៅពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន
_______________________
នាព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦
សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន សម្ដេចព្រះអគ្គាធិការរង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា២០២៦-២០២៧ ទូទាំងខេត្តកំពង់ស្ពឺ ប្រារព្ធនៅពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន ដែលសមាសភាព និមន្ត អញ្ជើញ ចូលរួមពីសំណាក់ ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តគណៈមហានិកាយ ព្រះរាជាគណៈ ព្រះសាក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ មន្ត្រីសង្ឃ គណៈគ្រប់គ្រងសាលា និងឯកឧត្តម ឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លោកជំទាវ គារ សុភូ អភិបាលរងខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពងស់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំស្ពឺ រួមនឹងលោក លោកស្រី មន្រ្តីរាជការ ខេត្តកំពត អាជ្ញាធរមូលដ្ឋាន សប្បុរសជន សមណសិស្សសរុបចំនួន ៨០០អង្គ/នាក់។

==================
Connect with H.E Chhour Sopannha👇👇👇
Telegram: (https://t.me/Pannha_P1)
Facebook: (https://www.facebook.com/chhour.sopannha?mibextid=LQQJ4d)
page: (https://web.facebook.com/profile.php?id=100063593167613)
Yuveakkoumnet (https://t.me/Yuveakkoumnet)
Youtube (https://www.youtube.com/-p1)

Address

Phnom Penh

Telephone

+85512538118

Website

Alerts

Be the first to know and let us send you an email when ឈួរ សុបញ្ញា Chhour Sopannha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ឈួរ សុបញ្ញា Chhour Sopannha:

Share