មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center

  • Home
  • Cambodia
  • Phnom Penh
  • មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center

មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center Business Development Center (BDC) provide new office space to both public and private institutions

[English Below]នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អុឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំក្រុមកា...
26/05/2026

[English Below]

នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អុឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រតិភូមកពីសាកលវិទ្យាល័យលោហធាតុគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះផ្តោតលើការពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការក្នុងការបង្កើតវគ្គបណ្តុះបណ្តាលលើជំនាញធុរកិច្ច និងបច្ចេកទេសសំខាន់ៗដែលមានសក្តានុពល ដូចជា ការកែច្នៃសំណល់សំណង់ ការផលិតសម្ភារសំណង់ និងគ្រឿងបង្គុំជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលនៅខ្វះខាតនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសនេះក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញការផលិតក្នុងស្រុកក្នុងវិស័យសំណង់ បន្ថែមតម្លៃលើធនធានដែលមានស្រាប់ និងរួមចំណែកកាត់បន្ថយថ្លៃដើមលើបរិក្ខារសំណង់មួយផ្នែកផងដែរ ។
———————

On May 26, 2026, H.E. Im Sokthy, Executive Director of the Business Development Center, led a working group to meet and socialize with a delegation from Kunming University of the People's Republic of China.

The meeting focused on discussing directions for cooperation in establishing training courses on key business and technical skills with high potential, such as construction waste recycling, construction material manufacturing, and structural components, to meet current market demands. These technical skills will also play a role in promoting domestic production in the construction sector, adding value to existing resources, and contributing to reducing the cost of construction equipment.

នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និង សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ‘ការរៀបចំរបាយកា...
19/05/2026

នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និង សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ‘ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs’ ដែលសហការរៀបចំដោយក្រុមហ៊ុន FII & Associates ។

ការរៀបចំសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងឱ្យសហគ្រាសធុនតូច និង មធ្យម (SMEs) ដែលមានបំណងអភិវឌ្ឍ និង ពង្រឹងសមត្ថភាពវិជ្ជាជីវៈក្នុង ការគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ស្របតាម គោលការណ៍ និង ស្តង់ដារគណនេយ្យ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និង មានភាពប្រកួតប្រជែងនៅក្នុងទីផ្សារ។

លើសពីនេះទៅទៀត សិក្ខាកាមនឹងទទួលបានចំណេះដឹងអំពីដំណើរការរៀបចំ និង ការគ្រប់គ្រងប្រព័ន្ធគណនេយ្យ យល់ដឹងអំពីប័ណ្ណគណនេយ្យ និង ឯកសារ ពាក់ព័ន្ធសំខាន់ៗ ដែលអាចពង្រីកបណ្ដាញវិជ្ជាជីវៈក្នុងវិស័យហិរញ្ញវត្ថុ និង គណនេយ្យក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន។

សូមគោរពថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ព...
14/05/2026

សូមគោរពថ្វាយព្រះពរ បវរមហាប្រសើរ ថ្វាយព្រះករុណា
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង័្គលRoyal Ploughing Ceremony
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង័្គល
Royal Ploughing Ceremony

សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏
01/05/2026

សូមអនុមោទនាពិធីបុណ្យវិសាខបូជា 🙏

រីករាយទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០Happy International Labour Day
01/05/2026

រីករាយទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០
Happy International Labour Day

សួស្តីឆ្នាំថ្មី​ ប្រពៃណីខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ សូមជូនពរបងប្អូនទាំងអ...
13/04/2026

សួស្តីឆ្នាំថ្មី​ ប្រពៃណីខ្មែរ
ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ សូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និង ជាពិសេសជួបតែសុខសុវត្ថិភាពរាល់ពេលលោកអ្នកធ្វើដំណើរ។

សារគោរពជូនពរជូនចំពោះ ឯកឧត្តម អ៊ឹម សុខធីអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន និង ជានាយកប្រតិបត...
13/04/2026

សារគោរពជូនពរ
ជូនចំពោះ ឯកឧត្តម អ៊ឹម សុខធី
អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន និង ជានាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦

សារគោរពជូនពរជូនចំពោះ ឯកឧត្តម ជា កុកហុងអគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ...
13/04/2026

សារគោរពជូនពរ
ជូនចំពោះ ឯកឧត្តម ជា កុកហុង
អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ
ប្រធានលេខាធិការដ្ឋានផែនការមេខេត្តជាប់ឆ្នេរសមុទ្រ
និង ជាលេខាធិការក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦

សារគោរពជូនពរជូនចំពោះ ឯកឧត្តម មាស សុខសេនសានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាអនុប្រធានក្រុមប្រឹក្សាភិបាល...
13/04/2026

សារគោរពជូនពរ
ជូនចំពោះ ឯកឧត្តម មាស សុខសេនសាន
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
និង ជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦

Address

Https://goo. Gl/maps/fzcMtdyH5sjRWb7t 6
Phnom Penh
12110

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85569888976

Website

Alerts

Be the first to know and let us send you an email when មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច Business Development Center:

Share