Soth Ban

Soth Ban Social and politic

ទិដ្ឋភាពថៃវាយប្រហារលើអាកាសកម្ទេចកាស៊ីណូជប់គគីរ។កងទ័ពជើងអាកាសថៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថៃរដ្ឋ នៅថ្ងៃទី១១ ធ្នូនេះថា កងទ...
11/12/2025

ទិដ្ឋភាពថៃវាយប្រហារលើអាកាសកម្ទេចកាស៊ីណូជប់គគីរ។

កងទ័ពជើងអាកាសថៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថៃរដ្ឋ នៅថ្ងៃទី១១ ធ្នូនេះថា កងទ័ពជើងអាកាសថៃបានប្រើយន្តហោះចម្បាំង F-16 វាយកម្ទេចកាស៊ីណូមួយកន្លែងច្រកជប់គគីរ ខេត្តឧត្តរមានជ័យ។

ប្រពភនិយាយថា នៅម៉ោងប្រមាណ ៤ ភ្លឺ យោធាថៃ បានបើកប្រតិបត្តិការវាយប្រហារលើប្រទេសកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយកម្ទេចកាស៊ីណូកម្ពុជានៅច្រកជប់គគីរ ខេត្តឧត្តរមានជ័យ។

ប្រភពអះអាងថា ការបើកការវាយកម្ទេចកាស៊ីណូកម្ពុជានៅជប់គគីរនេះ ដើម្បីលុបបំបាត់ល្បែងអនឡាញខុស ស្របតាមផែនការនាយករដ្ឋមន្រ្តីលោក អនុធិន ធ្លាប់ព្រមានថាថៃនឹងវាយកម្ទេចមូលដ្ឋានកម្ពុជាចំនួន ១១ទីតាំង។

ការសំអាងបែបនេះ ហាក់ស៊ីគ្នាទៅនឹងការលើកឡើងរបស់ក្រសួងការពារជាតិកម្ពុជា ដែលបានបង្ហោះសារនៅព្រឹកថ្ងៃទី១១ ធ្នូនេះផងដែរថា យោធាថៃ បានបើកការវាយប្រហារលើកម្ពុជានៅខេត្តឧត្តរមានជ័យ៕

ប្រភព Thairath - ไทยรัฐออนไลน์

នាយករដ្ឋមន្ដ្រីថៃ លោក អនុធិន ចាន់វីរៈគុន កំពុងភ័យញ័រ រងចាំទូរសព្ទ លោក ត្រាំ ខលមក។ប្រភពព័ត៌មានថៃរដ្ឋ Thairath - ไทยรัฐออน...
11/12/2025

នាយករដ្ឋមន្ដ្រីថៃ លោក អនុធិន ចាន់វីរៈគុន កំពុងភ័យញ័រ រងចាំទូរសព្ទ លោក ត្រាំ ខលមក។

ប្រភពព័ត៌មានថៃរដ្ឋ Thairath - ไทยรัฐออนไลน์ បានឱ្យដឹងថា លោក អនុធិន កំពុងអង្គុយរងចាំ ទូរសព្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ ដើម្បីជជែក ពិភាក្សារឿងជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក អនុធិន និយាយថា លោកកំពុងរងចាំទទួលទូរសព្ទពីប្រធានាធិបតី ត្រាំ ជជែកពិភាក្សារឿងព្រំដែន ប៉ុន្តែលោកបានប្រាប់​អ្នកសារពត៌មានថា《លោកនឹងរាយការណ៍ប្រាប់លោកត្រាំថាកម្ពុជាជាអ្នកវាយប្រហារមុន》។

សារព័ត៌មានស្និទនឹងរដ្ឋាភិបាល Fresh News បានបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាខ្លាំងនៅប៉ោតប៉ែត។ មើលទៅមហិច្ចតារបស...
09/12/2025

សារព័ត៌មានស្និទនឹងរដ្ឋាភិបាល Fresh News បានបញ្ជាក់ថា កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាខ្លាំងនៅប៉ោតប៉ែត។

មើលទៅមហិច្ចតារបស់ថៃ ប្រហែលជាចង់ប្រយុទ្ធផ្តាច់ព្រាត់ជាមួយកម្ពុជាហើយ«ស៊ីសាច់ហុតឈាម»។

សូមបងប្អូនខ្មែររស់នៅខេត្តជាប់ព្រំដែនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុខសុវត្ថិភាព៕

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Soth Ban posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Soth Ban:

Share