គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party

  • Home
  • Cambodia
  • Phnom Penh
  • គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party

គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party, Political Party, #36/Street 33 Piphop Thmey Koursrov II , Krang Svay Village, Sankat Prekkompous, Khan Dangkor, Phnom Penh.

“សង្គមមានច្បាប់ សង្គមមានសន្តិភាព”
• “សាមគ្គីគឺជាកម្លាំង”
• “អភិវឌ្ឍសម្រាប់អនាគតកម្ពុជារបស់យើង”
• “យុវជនជាចលករក្នុងការកសាងវឌ្ឍនភាព”
• “ប្រជាធិបតេយ្យជឿនលឿន សម្រាប់កម្ពុជា”
• “ពន្លឺភ្លើងសេរីភាព បំភ្លឺសម្រាប់ជាតិ”

កសាងសង្គមជឿនលឿនថ្លៃថ្នូរ! គណបក្សប្រជាធិបតេយ្យជឿនលឿន មាន៖
+ ទស្សនវិស័យ៖ កសាងប្រទេសកម្ពុជាឲ្យក្លាយជាសង្គមប្រជាធិបតេយ្យពេញលេញ ដែលមាន ច្បាប់គ្រប់គ្រងនិងយុត្តិធម៌(ស្មើគ្នាចំពោះមុខច្បាប់) មានសាមគ្គីភាពជាតិ និងប្រជាពលរដ្ឋ ទទួលបានវឌ្ឍនភាពជីវភាព គឺឱកាសដូចគ្នា ដោយផ្អែកលើ "នីតិរដ្ឋ ជាមូលដ្ឋាន ភាតរភាព ជាកម្លាំង និង វឌ្ឍនភាព ជាគោលដៅ" ។
១. នីតិរដ្ឋ ៖ បង្កើតប្រព័ន្ធគ្រប់គ្រងប្រទេសដោយផ្អែកលើច្បាប់ សមធម៌ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ធានាថា ច្បាប់ជាច្បាប់សម្រាប់គ្រប់គ្នា ធានាអំពើភាពត្រឹមត្រូវ និងទំនួលខុសត្រូវរបស់អំណាចគ្រប់ថ្នាក់។
២. ភាតរភាព ៖ ដឹកនាំដោយគោលគំនិតសាមគ្គីជាតិ ការគោរពនិងទទួលស្គាល់ភាពខុសគ្នា រួមទាំងជំនឿ សាសនា ភេទ វណ្ណៈ និងជំនាន់។ ភាតរភាពគឺជាមូលដ្ឋានសម្រាប់ការរួមរស់ដូចជាបងប្អូន និងការចូលរួមសកម្មរបស់ពលរដ្ឋគ្រប់រូបក្នុងការកសាងប្រទេសជាតិ។
៣. វឌ្ឍនភាព ៖ ប្តេជ្ញាផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម អប់រំ សុខាភិបាល សង្គមវប្បធម៌ បច្ចេកវិទ្យា និងបរិស្ថាន ដើម្បីធានាថាជីវភាពប្រជាជនប្រសើរឡើង និងប្រទេសជាតិរីកចម្រើន។ វឌ្ឍនភាពដែលគណបក្សស្វែងរក គឺការរីកចម្រើនដ៏ចីរភាព និងមានសុវត្ថិភាព។

+ បេសកកម្ម៖ គឺធ្វើឲ្យកម្ពុជាក្លាយជារដ្ឋប្រជាធិបតេយ្យពេញលេញ ដែលច្បាប់គ្រប់គ្រង សាមគ្គីភាពជាតិរឹងមាំ និងជីវភាពប្រជាជនរីកចម្រើន និងតាមរយៈ៖

១. បង្កើតនីតិរដ្ឋគង់វង្ស
- ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍នៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
- ធានាថា មន្ត្រី និងស្ថាប័នរដ្ឋទាំងអស់ ប្រតិបត្តិការងារដោយគោរពច្បាប់ និងទទួលខុសត្រូវចំពោះសង្គម។
២. អភិវឌ្ឍភាតរភាពជាតិ
- ផ្សព្វផ្សាយស្មារតីសាមគ្គីភាព ការគោរព និងទទួលស្គាល់ភាពខុសគ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។
- បង្កើតវេទិកាដើម្បីអោយយុវជន ស្ត្រី កសិករ កម្មករ និងពលរដ្ឋទូទៅ ចូលរួមសកម្មក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
៣. ជំរុញវឌ្ឍនភាពសង្គមសេដ្ឋកិច្ច
- ផ្តល់អាទិភាពដល់អប់រំ សុខាភិបាល កសិកម្ម និងបច្ចេកវិទ្យា ដើម្បីកែលម្អជីវភាពប្រជាជន។
- ជំរុញការរីកចម្រើនសេដ្ឋកិច្ចដ៏ចីរភាព ដែលផ្តោតលើឱកាសការងារស្មើភាព និងការថែរក្សាបរិស្ថាន។
៤. ធានាការគ្រប់គ្រងល្អ និងភាពថ្លៃថ្នូរ
- បង្កើតវប្បធម៌នៃការទទួលខុសត្រូវ ការគ្រប់គ្រងថវិកាដោយថ្លៃថ្នូរ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
- ធ្វើឲ្យរដ្ឋក្លាយជារដ្ឋសម្រាប់ប្រជាជន មិនមែនសម្រាប់ក្រុមអំណាចនិងផលប្រយោជន៍ខ្លួនឯង។

លោក​ សួន​ រីដា​ អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន​ ៖​ ចង់បានប្រទេសជាតិខ្លាំង​ យើងត្រូវតាមដាន​ និងគាំទ្រអ្នកនយោបាយសុចរិត...
03/09/2026

លោក​ សួន​ រីដា​ អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន​ ៖​ ចង់បានប្រទេសជាតិខ្លាំង​ យើងត្រូវតាមដាន​ និងគាំទ្រអ្នកនយោបាយសុចរិតស្អាតស្អំ!

គណបក្សប្រជាធិបតេយ្យជឿនលឿនបានដាក់តាំងរូបថតវីរៈជន ៣រូបគឺ អ្នកអង្គម្ចាស់​ សុីសុវត្ថិ យុត្តិវង្ស លោក​ អៀវ កេីស និងសម្តេចបវរសេដ្ឋាធិបតី​ សឺន សាន ដែលជាបុព្វការីនៃអ្នកប្រជាធិបតេយ្យពិតប្រាកដ សម្រាប់ជាលំអាននៃការធ្វើនយោបាយរបស់ពួកយើង។

ដូច្នេះបងប្អូនដែលស្គាល់លោកទាំងបី ធ្លាប់គាំទ្រលោកទាំង៣ ធ្លាប់ចូលរួមជាពិសេសជាមួយលោកតា​ សឺន សានដែលជាបុគ្គលស្អាតស្អំ សូមចូលរួមជាមួយពួកយើងដើម្បីកសាងសង្គមកម្ពុជាស្អាតស្អំ គ្មានអំពើពុករលួយបក្ខពួកនិយម លុបបំបាត់ការជួយដូរគ្រឿងញៀន ពង្រឹងប្រពន្ធ័យុត្តិធម៌សង្គម លើកកំពស់ជីវភាពពលរដ្ឋខ្មែរ ជំរុញសេដ្ឋកិច្ចជាតិឱ្យខ្លាំង ទំនើបកម្មវិស័យកងទ័ព ពង្រឹងគុណភាពអប់រំ​ និងវិស័យសុខាភិបាល អភិវឌ្ឍប្រទេសឱ្យជឿនលឿន។

ពួកយើងប្តេជ្ញាចិត្តយ៉ាងមុតមាំ បើយើងចង់កសាងសង្គមឱ្យល្អ គឺយើងត្រូវប្រតិបត្តិខ្លួនជាពលរដ្ឋល្អ ជាអ្នកនយោបាយសុចរិតស្អាតស្អំជាមុនសិន។
#បជល

 #បជលខេត្តកំពង់ចាម ចុះជូនដំណឹងស្ដីពីសកម្មភាព​ និងការលេីកស្លាកសញ្ញាគណបក្សប្រជាធិបតេយ្យជឿនលឿន​ ទូទាំងខេត្តកំពង់ចាម។ តស់! អ...
03/09/2026

#បជលខេត្តកំពង់ចាម ចុះជូនដំណឹងស្ដីពីសកម្មភាព​ និងការលេីកស្លាកសញ្ញាគណបក្សប្រជាធិបតេយ្យជឿនលឿន​ ទូទាំងខេត្តកំពង់ចាម។ តស់! អ្នកកំពង់ចាម​ យេីងចេញដំណេីរ!
លោក​ ស៊ឺង​ រ៉េត​ អនុប្រធានគណបក្ស​ និងលោក​ យី​ សីហា ប្រធានគណ:កម្មាធិការប្រតិបត្តិខេត្តកំពង់ចាម និងទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់បក្ស​ ចុះបន្តរៀបចំរចនាសម្ព័ន្ធឃុំ-សង្កាត់​ ប្រជាធិបតេយ្យជឿនលឿន​ ក្នុងខេត្តកំពង់ចាម។
#បជល

ប្រជាធិបតេយ្យជឿនលឿន​ មិនរង់​ចាំខ្លាំង​ ចាំឈ្នះ ទើបធ្វេីនោះទេ​ យេីងរៀបចំប្រព័ន្ធគ្រប់គ្រងដឹកនាំ អង្គ​ភាពរចនាសម្ព័ន្ធ កសាង...
03/09/2026

ប្រជាធិបតេយ្យជឿនលឿន​ មិនរង់​ចាំខ្លាំង​ ចាំឈ្នះ ទើបធ្វេីនោះទេ​ យេីងរៀបចំប្រព័ន្ធគ្រប់គ្រងដឹកនាំ អង្គ​ភាពរចនាសម្ព័ន្ធ កសាងស្មារតីជាតិ​ ខំធ្វេីតាមផែនការ ដោយទឹកចិត្តមោះមុ​តស្មោះស្ម័គ្រសាមគ្គីភាពនឹងជាតិមាតុ​ភូមិ​ ទើបអាចនាំទៅរកភាពជោគជ័យ!
👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7
☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954
#បជល

02/09/2026

#យុវជនបជល ទស្សនវិស័យការយល់ឃើញនិងការចង់បានរបស់យុវជន ប្រជាធិបតេយ្យជឿនលឿន។
#បជល

៣១/០៨/២៦​ តំណាងគណបក្សប្រជាធិបតេយ្យជឿនលឿនខេត្តព្រៃវែង​ បានចូលរួមប្រជុំនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង ជាមួយភ...
31/08/2026

៣១/០៨/២៦​ តំណាងគណបក្សប្រជាធិបតេយ្យជឿនលឿនខេត្តព្រៃវែង​ បានចូលរួមប្រជុំនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រៃវែង ជាមួយភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
#បជល

សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃSTATEMEN...
31/08/2026

សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ
STATEMENT of the Senate Spokesperson of the Kingdom of Cambodia Responding to the Thai Senate President's Statement

31/08/2026

#ប្រជាធិបតេយ្យជឿនលឿនខេត្តព្រះវិហារ តាំងចិត្ត«បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

រសៀលថ្ងៃទី៣០/០៨/២៦​ នៅទីស្នាក់ការកណ្ដាល​ លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ និងលោក​ ស៉ឺង​ រ៉េត​ ប្រធាន​ អនុប្រធាន​ គណបក្សប្រជាធិបតេយ...
30/08/2026

រសៀលថ្ងៃទី៣០/០៨/២៦​ នៅទីស្នាក់ការកណ្ដាល​ លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ និងលោក​ ស៉ឺង​ រ៉េត​ ប្រធាន​ អនុប្រធាន​ គណបក្សប្រជាធិបតេយ្យជឿនលឿន​ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរាជធានី-ខេត្តមួយចំនួន​ ដេីម្បីដាក់ផែនការយុទ្ធសាស្ត្រ-សកម្មភាពបន្ត។ ពង្រឹងស្មារតីជាតិ​ ឧត្ដមគតិ​ ចិត្តមោះមុត​ ដេីម្បីប្រជាជាតិខ្មែរ​ ជាតិមាតុភូមិ។
#បជល

30/08/2026

គណបក្សប្រជាធិបតេយ្យជឿនលឿន ខេត្តកណ្តាលបន្តដំណើរទៅមុខ១ជំហានទៀត ថ្ងៃនេះយើងបានទទួលស្វាគមន៍បងប្អូនពីគណបក្សខ្មែរខ្លាំង នៅខេត្តកណ្តាល។
«ប្រជាធិបតេយ្យជឿនលឿន បន្តបេសកកម្មជាតិ ពីប្រជាធិបតេយ្យ១៩៤៦ ពីសិទ្ធិមនុស្ស២០០៧ ពីសង្គ្រោះជាតិ២០១២»

👉 ចូលរួមជាសមាជិកគណបក្ស៖ https://forms.gle/YRmStbb2xigF3Wpj7

☎️ អគ្គលេខាធិការដ្ឋាន៖ 098 200 008 | 070 687 887 | 017 952 954

#ប្រជាធិបតេយ្យជឿនលឿន #នីតិរដ្ឋ #ភាតរភាព #វឌ្ឍនភាព

Address

#36/Street 33 Piphop Thmey Koursrov II , Krang Svay Village, Sankat Prekkompous, Khan Dangkor
Phnom Penh
120511

Alerts

Be the first to know and let us send you an email when គណបក្សប្រជាធិបតេយ្យជឿនលឿន-Democratic Progressive Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share