Sot Natchub -សុទ្ធ ណាត់ជួប

Sot Natchub -សុទ្ធ ណាត់ជួប Thanks you fellow for more 😜

17/11/2024

ការរាំបើកឆាក​ impuls Stage
Impuls Cambodia 2024
Edit : CHUB

14/08/2024

រំដួល illustration 🎨
Sot Chubpov🎨

16/04/2024
🤍
21/03/2024

🤍

កុំខំតែឯងអី វាសមល្មមហើយ...
__________________________
ជាច្រើនដង មនុស្សដែលមានក្តីស្រឡាញ់ និងការអត់ទោសខ្ពស់នៅក្នុងជីវិត តែងតែត្រូវបានគេយកមនោសញ្ចេតនារបស់យើងទៅលេងសើច...

នៅក្នុងទំនាក់ទំនងយើងមិនដែលខ្វល់ពីពាក្យថាអន់ និងចង់ឈ្នះចង់ចាញ់អីនោះឡើយ។ បើមានការអាក់អន់ចិត្ត ឬក៏បញ្ហាអ្វីមួយកើតឡើងមិនស្រួល យើងតែងតែអង្គុយចុះធ្វើជាអ្នកសម្របសម្រួលដើម្បីឱ្យអ្វីៗគ្រប់យ៉ាងបានល្អប្រសើរឡើងវិញ។ យើងឱ្យតម្លៃដល់ទំនាក់ទំនងជាធំ...

ធ្លាប់គិតឬអត់ ថាគេឱ្យតម្លៃទំនាក់ទំនងដែលមានជាមួយយើង ដូចជាយើងបានផ្តល់ឱ្យគេដែរ? បើគេស្រឡាញ់ទំនងទំនង ហេតុអ្វីគេមិនដែលចូលមករួមចំណែកនៅក្នុងការដោះស្រាយបញ្ហា? គិតឡើងវិញ...។ មិនមានមនុស្សណាមិនចេះបើកមាត់និយាយ ហើយក៏មិនមានមនុស្សណាអាចនៅស្ងៀម នៅពេលដែលបញ្ហាកំពុងកើតឡើងនោះឡើយ ប្រសិនបើបញ្ហានោះកំពុងបំផ្លាញអ្វីដែលគេឱ្យតម្លៃបំផុត។ ប៉ុន្តែប្រហែលជាទំនាក់ទំនងដែលយើងកំពុងមាន វាអាចគ្រាន់តែជាចំណែកដ៏តូចណាមួយនៅក្នុងជីវិតគេប៉ុណ្ណោះ...

ប្រហែលជាពេលវេលាកន្លងខំម្នាក់ឯងច្រើនហើយ ប្រឹងប្រែងក៏មិនតិចដែរ វាគួរតែសមល្មម និងដល់ពេលហើយដែលយើងគួរដោះលែងឱ្យអ្វីគ្រប់យ៉ាងបានកន្លងទៅ។ ផ្តល់សេរីភាព និងអ្វីគ្រប់យ៉ាងដែលគេចង់បាន...

"មនុស្សដូចជាយើងពិតជាសក្តិសមនឹងទទួលអ្វីដែលពិសេសជាងនេះ...អាណិតខ្លួនឯងខ្លះផង"

អត្ថបទ៖ រិទ្ធិ 🤍🌊✨


#លើកទឹកចិត្ត

21/03/2024

ជូនចំពោះមនុស្សដែលមានដួងចិត្តបរិសុទ្ធ 🤍

ខ្ញុំដឹងថាអ្នកជាមនុស្សស្មោះត្រង់! ហើយជម្រៅនៃមនោសញ្ចេតនាដែលអ្នកមានគឺសែនជ្រៅខុសពីអ្នកដទៃ។

អ្នកងាយនឹងស្រឡាញ់ ងាយនឹងទុកចិត្ត ងាយក្នុងការចែករំលែក ងាយនឹងបារម្ភខ្វល់ខ្វាយ ហើយក៏ងាយនឹងអត់ឱនទោសដល់អ្នកដទៃ។ ជាមួយគ្នាអ្នកតែងតែភ្លេចខ្លួនហើយគិតថា អ្នកដទៃនឹងធ្វើបែបនោះមកកាន់អ្នកដែរ។

ប៉ុន្តែជាច្រើនដងអ្នកតែងតែឈឺចាប់ដោយសារតែចិត្តទូលាយរបស់អ្នក។ អ្នកខ្លះក៏ធ្វើអ្វីតាមតែអំពើចិត្តចំពោះក្តីស្រឡាញ់ដែលអ្នកផ្តល់ឱ្យ។ អ្នកខ្លះក៏មើលរំលង អ្នកខ្លះក៏មើលងាយហើយជាន់ឈ្លី អ្នកខ្លះក៏សុាំថ្នឹកគិតថាជារឿងធម្មតា អ្នកខ្លះក៏បានឱ្យតម្លៃ។

តែទោះបីជាយ៉ាងណាសូមកុំឈប់ធ្វើជាមនុស្សដែលមានដួងចិត្តបរិសុទ្ធ។ តម្លៃនៃក្តីស្រឡាញ់របស់អ្នកមិនបានប្រែប្រួលទៅតាមការឱ្យតម្លៃរបស់មនុស្សឡើយ ហើយប្រភពនៃក្តីស្រឡាញ់ដ៏សែនជ្រៅរបស់អ្នកក៏មិនបានរីងស្ងួតទៅតាមទង្វើរបស់ពួកគេដែរ។

" មានមនុស្សច្រើនណាស់ដែលប្រាថ្នាចង់ជួបនូវក្តីស្រឡាញ់ដ៏ស្អាតរបស់អ្នក ហេតុអ្វីយើងត្រូវបញ្ឈប់ខ្លួនឯងដោយសារតែទទួលបានបទពិសោធន៍មិនល្អពីមនុស្សមួយក្រុមតូច" ✨

អត្ថបទ ៖ រិទ្ធិ


#លើកទឹកចិត្ត

📸🐒💀(:-
27/01/2024

📸🐒💀

(:-

20/01/2024

ធ្លាប់ចាំទេ?
ចាំពេលវេលាល្អៗដែលយើងមានជាមួយគ្នាទេ?
សម្រាប់ខ្ញុំចាំមិនដែលភ្លេច។ ពួកយើងតែងតែនៅទីនេះដើម្បីគ្នា...ពួកយើងតែងតែគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ខ្ញុំតែងតែនឹកចាំពីអ្នកនៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំជានិច្ច...

ខ្ញុំតែងតែអធិស្ឋានទៅព្រះ! សូមឱ្យព្រះបានដឹកនាំ និងប្រទាននូវសេចក្តីសុខសាន្តសម្រាប់ជីវិតរបស់អ្នក ពីព្រោះសេចក្តីសុខនៃជីវិតខ្ញុំ គឺចង់ឃើញអ្នកបានដើរទៅដល់គោលដៅ និងមានសុភមង្គល។

នៅថ្ងៃនេះខ្ញុំអង្គុយញញឹមពីចម្ងាយ ហើយអរគុណព្រះអង្គដែលបានឆ្លើយតបសេចក្តីអធិស្ឋានរបស់ខ្ញុំ។ ខ្ញុំរីករាយដែលបានឃើញអ្នកក្លាយជាមនុស្សដូចដ៏ល្អម្នាក់ដូចជាពេលបច្ចុប្បន្ន ហើយអ្វីដែលពិសេសគឺអ្នកមានសេចក្តីសុខ។ ទោះបីយើងមិនអាចនៅទីនេះជាមួយគ្នាទៀតក៏ពិតមែន តែវាពិតជាពិសេសគ្រប់គ្រាន់សម្រាប់ខ្ញុំ...

©️ Chanrith 🤍 ✨


#ក្តីសុខរបស់ខ្ញុំ

20/01/2024

ហត់នឹងឈឺចាប់!

ជាមនុស្សម្នាក់ដែលមានបេះដូងបរិសុទ្ធ និងមានភាពស្មោះត្រង់ចំពោះសេចក្តីស្នេហា នៅពេលដែលជួបរឿងខកបំណងម្តងហើយម្តងទៀត យើងពិតជាហត់នឿយក្នុងការចាប់ផ្តើមសារជាថ្មី។

ប្រហែលជាពេលខ្លះយើងបានជួបមនុស្សម្នាក់ដែលស្រឡាញ់យើង ហើយយើងក៏មានអារម្មណ៍ល្អជាមួយគេដូចគ្នា ហើយបេះដូងរបស់យើងក៏បានប្រាប់ដែរថា គួរតែសាកល្បងហើយចាប់ផ្តើមជាថ្មីម្តងទៀត ប៉ុន្តែយើងចេះខ្លាចក្នុងការចាប់ផ្តើម ពីព្រោះយើងពិតជាខ្លាច គឺខ្លាចថាខ្លួនឯងនឹងទទួលបានការឈឺចាប់ និងការខកចិត្តជាថ្មីម្តងទៀត។

មិនអីទេក្នុងការទុកពេលវេលាដើម្បីឱ្យខ្លួនឯងបានរួចរាល់ម្តងទៀត ប៉ុន្តែពេលខ្លះយើងពិតជារួចរាល់ យើងពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រឡាញ់ ប៉ុន្តែយើងគ្រាន់តែខ្វះនូវទំនុកចិត្ត និងអនុញ្ញាតឱ្យសំឡេងអវិជ្ជមានកុហកយើងតែប៉ុណ្ណោះ។

ស្នាមរបួស និងភាពឈឺចាប់កន្លងមកគឺជាគុណតម្លៃនៃភាពស្មោះត្រង់របស់យើង វាមិនមែនជាស្រមោលដែលតាមលងបន្លាច និងបំផ្លាញសុភមង្គលរបស់យើងពេញមួយជីវិតនោះទេ។ ចូរសាកល្បងម្តងទៀត! ដល់ពេលហើយដែលជីវិតមួយនេះគួរតែទទួលបាននូវភាពរីករាយសារជាថ្មី…

©️ Chanrith 🤍✨

#ចាប់ផ្តើមជាថ្មី
#រស់ឱ្យបានល្អ

Love too
20/01/2024

Love too

A boy who loves guitar 🎸 ❤️

Address

2004
Phnom Penh
26052002

Alerts

Be the first to know and let us send you an email when Sot Natchub -សុទ្ធ ណាត់ជួប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share