សមាគមថ្នាលយុវជនកម្ពុជា ស.យ.ក

សមាគមថ្នាលយុវជនកម្ពុជា ស.យ.ក រួមគិត រួមធ្វើកិច្ចការមនុស្សធម៌ និងគាំទ្រសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជ"អរគុណសន្តិភាព" make sure for poor person and policy
(1)

03/09/2026

#ដាស់ស្មារតីជាតិ 🇰🇭
សកម្មភាពរបស់សម្តេចតេជោចុះផ្ទាល់មើលផ្ទាល់ដាក់ចេញផែនការផ្ទាល់ និងជាក់ស្ដែងនៅកន្លែង🙏😘

02/09/2026
02/09/2026
02/09/2026

#ក្រុមការងារថ្នាលយុវជនកម្ពុជា
#អនុសាខាស្រុករមាសហែកខេត្តស្វាយរៀង

🇰🇭សមាគមថ្នាលយុវជនកម្ពុជា អនុសាខាស្រុកគីរីវង់ នៃសាខាខេត្តតាកែវ===================នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦...
01/09/2026

🇰🇭សមាគមថ្នាលយុវជនកម្ពុជា អនុសាខាស្រុកគីរីវង់ នៃសាខាខេត្តតាកែវ
===================
នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រោយពីបិទបញ្ចប់ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអនុសាខាស្រុកគីរីវង់ នៃសាខាខេត្តតាកែវ និងប្រគល់សេចក្ដីសម្រេចតែងតាំងផ្លាស់ប្ដូរតូនាទីភារកិច្ចជូនដល់ក្រុមការងារថ្នាលយុវជនកម្ពុជារួចមកលោក ម៉ៅ ផល្លា និងឯកឧត្តម ទួន សុខុន ដែលជាអធិបតី និងសមាជិក សមាជិការ ក៏ដូចជាអាជ្ញាធរដែលមានវត្តមាននៅទីនោះ ក៏បានធ្វើការប្រគល់នូវអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ធមុន្នី ហ៊ុនម៉ាណែត តាមរយៈ ឯកឧត្តម ផេង គឺម ស្រ៊ុន ប្រធានកិត្តិយស និងមានការណែនាំពីលោក រិន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាលសមាគម ដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ ដែលក្នុង១គ្រួសារទទួលបានស្នើៗគ្នា សរុបអង្ករ៥០គីឡូ ៤ការ៉ុប, ទឹកសុទ្ធ ៤កេះ, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, មីជាតិ ៤កេះ, ប៊ីចេង ៤កញ្ចប់, ស្ករសរ ៤កញ្ចប់ និថវិកាមួយចំនួន ព្រមទាំងប្រជាការពារចំនួន ២នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល។
ដោយលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិ និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានពាំនាំនូវពាក្យពេជ្រផ្តាំផ្ញើរនឹករលឹកសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ និងក្រុមការងារថ្នាលយុវជនកម្ពុជានាពេលនោះផងដែរ។

អង្គពិធីទាំងមូលបានបញ្ជប់ដោយភាពសប្បាយរីករាយ ស្និតស្នាល និងមានការចូលរួមពិសារអាហារសាមគ្គីនៅទីស្នាក់ការអនុសាខាស្រុកគីរីវង់ ដោយសាមគ្គីភាពក្រៃលែង។

ស្រុករមាសហែក ខេត្តស្វាយរៀងប្រជាពលរដ្ផរ រងគ្រោះដោយហាទីភ័យឆេះផ្ទៈទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងល...
31/08/2026

ស្រុករមាសហែក ខេត្តស្វាយរៀង
ប្រជាពលរដ្ផរ រងគ្រោះដោយហាទីភ័យឆេះផ្ទៈទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ផេង គីមស្រ៊ុន និងក្រុមការងារថ្នាលយុវជនកម្ពុជា។

ល្ងាចថ្ងែទី៣០ខែសីហាឆ្នាំ២០២៦ ក្រុមការងារថ្នាលយុវជនកម្ពុជាអនុសាខាស្រុករមាសហែក ខេត្តស្វាយរៀងដឹកនាំដោយលោកប្រធានប្រតិបត្តិស្រុក ពុធ ថាំង និងលោកអនុប្រធានទី១សាខាខេត្តស្វាយរៀង តណាងប្រធានខេត្ត និងឯកឧត្តមរីន រ៉ាវី ប្រធានក្រុមប្រឹក្សាពិបាល ឯកឧត្តមទួន សុខុន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ និងលោក ម៉ៅ ផល្លា ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសហការជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រីជាសហការីនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនប្រជាពលរដ្ឋដោយសារភ្លើងឆេះផ្ទះស្ថិតនៅភូមិត្រពាំងភ្ទាយឃុំដន្ដូងពោធ៍ស្រុករមាសហែកខេត្តស្វាយរៀងនិងភូមិត្រពាង់ភ្ទាយ ឃុំ អន្តូងពូធ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

#សមាសភាពចូលរួមមានដូចខាងក្រោម:
-លោកខៀវ វិចិត្រ ប្រធាកិត្តិយសអនុសាខាស្រុរមាសហែក
-ព្រៈភិក្ខុធម្មោនាង ទូចអនុប្រធានក្តិយស អនុសាខាស្រុករមាសហែក
-លោកលិញ សុវណ្ណវ៉ាអនុប្រធានកិត្តិយសអនុសាខាស្រុករមាសហែក
-លោកម៉ៅ សារិទ្ធ អនុប្រធានប្រត្តិបត្តិអនុសាខាស្រុករមាសហែក
-លោកឡុត ពុំ អនុប្រធានប្រត្តិបត្តិអនុសាខាស្រុករមាសហែក
-លោកសុខ ដាវិត ទីប្រឹក្សាអនុសាខាស្រុរមាសហែក
-លោកស្រី វ៉ា ណាត លេខាអនុសាខាស្រុករមាសហែក
-កញ្ញាជុន ចាន់រាម ប្រធាប្រត្តបត្តិអនុសាខាឃុំត្រពាង់ស្ដៅ
-ព្រៈភិក្ខុសូ ឈាន អនុប្រធានសាខាឃុំអង្គប្រស្រែ
-លោកពុទ្ធ ប្រុស អនុប្រធានអនុសាខាឃុំអង្គប្រស្រែ

@-សមាសភាពអជ្ញាធរចូលរួមមានដូចខាងក្រោម:
-លោក ពាប្រ ប៊ុនថុលមេខ មេឃុំអន្តូងពោធ៍
-លោក ចាប សាវឿន មេប៉ុស្តិ៍ឃុំអន្តូងពោធ៍
-លោក ពៅ ស៊ាប មេភូមិត្រពាំងបន្ទាយ

ក្នុងឱកាសនោះដែរលោក ពុត ថាំង ប្រធានប្រត្តបត្តិអនុសាខាស្រុកហែកខេត្តស្វាយរៀងតាមរយៈលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិថ្នាក់កណ្ដាលបានពាំនាំនូវប្រសាសន៌ផ្ដាំផ្ញើរនឹករលឹកសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រួសារដែលរងគ្រោះផងដែរ។

ដោយឡែកលោក សុះ រំលី អនុប្រធាសាខាខេត្តស្វាយរៀងក៌បានមានប្រសាសន៌ថាសម្ដេចធិបតី និងលោកជំទាវបណ្ឌិតតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ម្យ៉ាងទៀតលោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនា របស់យើងទាំងអស់គ្នា។

លោក សុះ រំលីបន្តទៀតថា "ផឹកទឹកត្រូវនឹកដល់ ព្រភព ជ្រកក្រោមម្លប់ ត្រូវនឹកដល់អ្នកដាំ ទីណាមានការលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោធិបតី ដោយលោកទាំងពីរមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋអត់អាហារឡើយ" ។

#សម្ភារៈប្រគល់ជូនរួមមានៈ
-អង្ករ
-ទឹកសុទ្ធ
-ទឹកត្រី
-ទឹកសុីអុីវ
-មីជាតិ
-ប៊ីចេង
-មើមខ្ទឹម
-កន្សែងពោះគោ
-និងថវិកាមួយចំនួន

ដោយឡែកលោក មេឃុំតំណាងឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពស់ខ្ពស់បំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរ តែងតែឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ជាក់ស្តែងផ្តល់ជូនពួកគាត់ ទទួលបានដូចថ្ងៃនេះ៕

ចុងក្រោយលោកប្រធានប្រតិបត្តិ ពិត ថាំង បានថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំថ្នាក់កណ្តាល ព្រមទាំងក្រុមការងារថ្នាលយុវជនកម្ពុជាសាខាស្វាយរៀងដែលបានអញ្ជើញមកចូលរួមនាពេលនេះ។

លោកប្រធានក៌បានលើកម្រាមដៃដប់គោរពដ៌ខ្ពង់ខ្ពស់ជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃដើម្បីបន្តដឹកនាំប្រទេសជាតិមាតុភូមិឲ្យបានរុងរឿងរីកចំរើន និងការអភិវឌ្ឍ និងពុទ្ធពរទាំងឡាយ៤ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តតាកែវ បានបានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអនុសាខាស្រុកគីរីរវង់ ខេត្តតាកែវ===========...
31/08/2026

សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តតាកែវ បានបានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអនុសាខាស្រុកគីរីរវង់ ខេត្តតាកែវ
===================================
ទីស្នាក់ការអនុសាខាស្រុកគីរីវង៉៖ ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគម និងឯកឧត្តម ទួន សុខុន អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសមាគម ក្នុងការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអនុសាខាស្រុកគីរីវង នៃសាខាខេត្តតាកែវ ដែលបានរៀបចំឡើងដោយ លោក កាន់សំអាន ប្រធាន និងលោក លីម ធី ប្រធានស្តីទីសាខាខេត្តតាកែវ និងលោក ហៀង ចាន់ ប្រធានអនុសាខាស្រុកគីរវង់ ដែលមានការចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធាន ក្រុមលេខាធិការដ្ឋាន សមាជិក នៃគណៈកម្មាធិការកណ្តាល លោក ធូ វណ្ណៈបញ្ចពណ៌ ប្រធានគណៈកសាងសមាជិក លោក លោកស្រីអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិការសាខាខេត្តតាកែវ ថ្នាក់ដឹកនាំ សមាជិក សមាជិកាអនុសាខាស្រុកគីរីវង់ ប្រធាន អនុប្រធានអនុសាខាស្រុកកោះអណ្តែត អនុប្រធានអនុសាខាស្រុកទ្រាំង ព្រមទាំងមានការចូលរួមជាកិត្តិយសពីសំណាក់ លោក សែស ប្រាក់វិសាល អភិបាលរង នៃគណៈអភិបាលស្រុកគីរីវង្ស លោក ព្រុំ ចុន មេឃុំគីរីចុងកោះ លោក សែស សៀន ជំទប់ទី១ឃុំគីរីចុងកោះ លោក ម៉ៃ ឆាយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគីរីចុងកោះ លោក សុខ វត្ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន លោក អ៊ុក ស៊ុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសោម លោក ព្រែ ឆេន មេភូមិ លោក ធា ដារុន មេភូមិរងនៃភូមិព្រាល និងប្រជាការពារភូមិ សរុបចំនួន ៦៣ រូប។

Mao Phalla:សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទា...
31/08/2026

Mao Phalla:
សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ
ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន២គ្រួសារ តាមរយះឯកឧត្តម ផេង គឹមស៊្រុន។

នាព្រឹកថ្ងៃអាទិត្យទី៣០ខែសីហាឆ្នាំ២០២៦វេលាម៉ោង១០និង១០នាទីព្រឹកលោក វង្ស សុភី ប្រធានកិត្តិយស និង លោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិ សមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តស្ទឹងត្រែងតំណាងលោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា លោក រិន រ៉ាវី ប្រ
ធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ទួន សុខុន អនុ
ប្រធាន ក្រុមប្រឹក្សាភិបាល និងជាប្រធានប្រចាំការនៃគណៈអចិន្ត្រៃយ៍ និងឯកឧត្តមប្រធានកិត្តិយស ផេង គឹមស៊្រុន បានសហការជាមួយអាជ្ញាធរមូលដ្ឋាននាំ
យកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ហ៊ុន ម៉ាណែត ទៅចែកជូនចាស់ជរាមានជីវភាពខ្វះ
ខាតចំនួន២គ្រួសារមានឈ្មោះខាងក្រោម÷

ទី១ះលោកយាយ ប៊ូ ហៀប ពិកា
ភ្នែករស់នៅភូមិកាំងចាម ឃុំកាំង
ចាម
ទី២ះលោកយាយ ចាន់ សៀម ដាច់ជើងស្តាំ រស់នៅភូមិ កាំងចាម ឃុំ កាំងចាម
ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

(សមាសភាពចូលរួមមាន)
១ះលោក មុី រតនា ទីប្រឹក្សាជាន់ខ្ពស់
២ះលោក ឡេង រដ្ឋា អនុប្រធាន
៣ះលោក មុត ហឿងអនុប្រធាន
៤ះលោកស្រី ឈុន ម៉ាលីអនុប្រធាន
៥ះលោកស្រី ឈឿង ឆេងលី ជំនួយការ
៦ះលោក អាន សំអាង ជំនួយការ
៧ះលោកស្រីយ៉ាន ឃុនណារី ជំនួយការ
៨ះលោកស្រី សែម សារ៉េត ហិរញ្ញិក
៩ះលោកស្រី ហ៊ុន សុខណា អនុប្រធានក្រុង
១០ះលោកស្រីអ៊ុន សុខុម ជំនួយការ
១២ះលោកស្រី ឌឿ ដឿង អនុប្រធានស្រុកថាឡា
១៣ះលោក សេក យ៉ុន អនុប្រធាន រួមនិង
សមាជិក សមាជិកា សរុប ២៣រូប ស្រី ១៥រូប។

(សមាសភាពអាជ្ញាធរចូលរួមមាន)
១ះលោក ស្រី ញ៉ាន សមាជិកក្រុមប្រឹក្សាឃុំ
២ះលោក អុីម ប៊ុនថាន់ មន្ត្រីប៉ុស្តិឃុំកាំងចាម

( អំណោយផ្តល់ជូនស្មើៗគ្នារួមមានះ)
-អង្ករ មីជាតិ ត្រីខ ទឹកត្រី ទឹកសុី ប៊ីចេង អំបិល សាប៊ូ ទឹកសុទ្ធ ប្រេងខ្យង ទឹកខ្មេះ និងថវិកាមួយចំនួនទៀត។

នាឧិកាសនោះលោកឆោម សម្បត្តិពេជ្រ ប្រធាន
ប្រតិបត្តិ តាមរយះ លោក ម៉ៅផល្លា បានពាំនាំប្រសាសន៏ដ៏ថ្លៃថ្លាផ្តាំផ្ញើសាកសួរសុខទុក្ខ
ដោយក្តីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
ហ៊ុន ម៉ាណែត ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររួមទាំងគ្រួសារដែលបានទទួល
អំណោយនាថ្ងៃនេះផងដែរ។


លោកប្រធានប្រតិបត្តិក៏បានបន្តថាះសម្តេចធិបតី និង លោកជំទាវបណ្ឌិត តែងតែព្រួយបារម្មណ៏ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជា
ពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ម៉្យាងទៀត
លោក ប្រធានក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ
ទាំងអស់ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយចូលរួមថែរក្សា
ការពារសុខ សន្តិភាពដើម្បីភាពសុខដុមរមនារបស់
យើងទាំងអស់គ្នាទាំងពេលបច្ចុប្បន្ននិងទៅអនាគត

ដោយឡែកលោកវង្ស សុគីប្រធានកិត្តិយសមានយោបល់បន្ថែមថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមាន
បទពិសោធន៏ផ្នែកនយោបាយដ៏យូលង់ជាងគេនៅ
កម្ពុជាក៏ដូចជាលើពិភពលោក ក្រោមមាគ៌ាដឹកនាំ
ដ៏វាងវៃនិងបុិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធាន
គណបក្សប្រជាជនកម្ពុជា និងជាបីតាស្ថាបនិកនៃ
សន្តិភាពនៅកម្ពុជា សម្តេចហ៊ានយកជីវិតធ្វើដើម
ទុនប្តូរយកសន្តិភាពជាការលះបង់ដ៏ធំធេងក្រៃលែង
ដូចនេះគុណដ៏មហាសាលនិងធំធេងនេះ(ធំជាងមេឃ ជ្រៅជាងសមុទ្រ គឹគុណថ្ងៃ៧
មករា ឆ្នាំ១៩៧៩នេះឯង)។

លោកវង្ស សុភីបានបន្តទៀតថាទីណាមានការលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ធិបតី ដោយលោកទាំងទ្វេរមិនដែលទុកប្រជាពល
រដ្ឋណាម្នាក់ស្លាប់ដោយសារការ
អត់អាហារឡើយជាក់ស្តែងនាថ្ងៃនេះជាភស្តុតាងស្រាប់។

ឆ្លៀតឱកាសនោះតំណាងឲ្យអាជ្ញាធរមូលដ្ឋានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិ ដែលលោកទាំងពីរតែងតែគិតគូរជួយឧបត្ថម្ភជាសម្ភារះ និង
ថវិកាដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត
នៅគ្រប់ទីកន្លែងជាក់ស្តែងទទួលបានដូចថ្ងៃនេះ។

ចុងក្រោយលោក ឆោម សម្បត្តិពេជ្រ តំណាងថ្នាក់ដឹកនាំថ្នាក់កណ្តាល បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន
ក្រុមការងារ និងប្រជាពលរដ្ឋដែលបានចូលរួមថ្ងៃនេះ។

លោកប្រធានក៏បានលើកម្រាមដៃដប់ដោយសេ
ចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតនិងជូនពរសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី ជួប
ប្រទះតែសេចក្តីសុខ សុភមង្គលជាពិសេសគោរពជូនពុទ្ធពរ ទាំងឡាយ៤ប្រការគឺះអាយុះ វណ្ណះ សុខះ
ពោះ កុំបីឃ្លៀងឃ្លាតឡើយ៕

Address

St. 493
Phnom Penh
12000

Telephone

+855884977777

Website

Alerts

Be the first to know and let us send you an email when សមាគមថ្នាលយុវជនកម្ពុជា ស.យ.ក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមថ្នាលយុវជនកម្ពុជា ស.យ.ក:

Shortcuts

Share