08/06/2026
អបអរសាទរក្រុមយុវតីកម្ពុជាចំនួន ៣ ក្រុម ដែលបានបន្តដំណើរចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោក នៃកម្មវិធី Technovation Global 2026! 🚀🇰🇭
ក្រោមការសហការនិងសម្របសម្រួលពី នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយ Technovation Cambodia យើងខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមយុវតីកម្ពុជាទាំង ៣ ក្រុមដែលត្រូវបានជ្រើសរើសជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្រិតពិភពលោក ក្នុងចំណោមអ្នកចូលរួមរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីសមត្ថភាព ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្អូនៗសិស្សានុសិស្ស ក្នុងការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដើម្បីសង្គម។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ និងគ្រូណែនាំទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ញាស្មារតីក្នុងការតម្រង់ទិសប្អូនៗរហូតទទួលបានជោគជ័យក្នុងដំណាក់កាលនេះ។
ជាជំហានបន្ទាប់ ប្រសិនបើអាចឆ្លងផុតវគ្គជម្រុះដ៏ស្វិតស្វាញនេះ ក្រុមយុវតីរបស់យើងនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុង Bengaluru ប្រទេសឥណ្ឌា 🇮🇳 ដើម្បីឡើងធ្វើបទបង្ហាញផ្ទាល់នៅលើឆាកអន្តរជាតិនៃកម្មវិធី Technovation World Summit 2026។
ក្នុងឱកាសនេះ យើងខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications សហគ្រិនខ្មែរ Khmer Enterprise តិចណូវេសិនកម្ពុជា (Technovation Cambodia) និងដៃគូសហការទាំងអស់ ដែលតែងតែបន្តការគាំទ្រ និងវិនិយោគក្នុងការលើកកម្ពស់សមត្ថភាពយុវជនជំនាន់ក្រោយ តាមរយៈបច្ចេកវិទ្យា និងនវានុវត្តន៍។
យើងខ្ញុំសូមជូនពរឱ្យក្រុមទាំង ៣ បន្តទទួលបានជោគជ័យ និងអាចឈានឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោកនាពេលខាងមុខនេះ។ សូមចូលរួមលើកទឹកចិត្ត និងគាំទ្រដល់នវានុវត្តជនវ័យក្មេងរបស់យើងទាំងអស់គ្នា!✨
—————
Congratulations to the 3 Cambodian Teams Advancing to the Technovation Global Semi-Finals 2026!🚀🇰🇭
Under the collaboratione and coordination of the Department of Digital Transformation of the Ministry of Education, Youth and Sport (MoEYS), with Technovation Cambodia, we extend our highest commendation and heartfelt congratulations to the 3 outstanding teams from Cambodia. These talented young women have been officially selected as Global Semi-Finalists from a highly competitive pool of tens of thousands of participants worldwide.
This remarkable milestone is a strong testament to the students' dedication, creativity, and problem-solving capabilities in building tech for social good. It also reflects the invaluable guidance and unwavering support provided by their dedicated mentors and teachers throughout this rigorous journey.
Looking ahead, if these teams successfully advance through this round, they will earn the prestigious honor of representing Cambodia on the international stage. They will travel to Bengaluru, India 🇮🇳 to pitch their digital solutions live at the Technovation World Summit 2026.
We would like to extend our sincere appreciation to the Ministry of Education, Youth and Sport (MoEYS), the Ministry of Post and Telecommunications (MPTC), Khmer Enterprise, Technovation Cambodia, and all our partners who continue to invest in empowering the next generation through technology and innovation.
We wish all three semi-finalist teams the utmost success in this crucial stage of the competition. Let us all unite in cheering on our future digital leaders!
✨