គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល - Digital Government Committee

  • Home
  • Cambodia
  • Phnom Penh
  • គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល - Digital Government Committee

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល - Digital Government Committee លើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ

[English Below] ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តី...
27/08/2026

[English Below] ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន»
---
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថោង សុពីមករា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសន្ទនាកម្រិតគោលនយោបាយ ស្តីពី «ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងបរិវត្តកម្មឌីជីថល» ក្រោមប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» ក្រោមអធិបតីភាព លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។ កិច្ចសន្ទនានេះ ក៏មានការអញ្ជើញចូលរួមពីវាគ្មិនជំនាញនិងតំណាងស្ថាប័នសំខាន់ៗផ្សេងទៀត រួមមាន៖ ក្រសួងកិច្ចការនារី ក្រុមហ៊ុន Impact Hub Phnom Penh សមាគមសហគ្រិនស្ត្រីកម្ពុជា និងមានអ្នកចូលរួមមកពីក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី សហគ្រិនស្រ្តី សាស្ត្រាចារ្យ និងនិស្សិត មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ ៨០នាក់ ក្នុងនោះស្រ្តីមានចំនួនសរុប ៦២នាក់។

កិច្ចសន្ទនាក៏បានផ្តោតយ៉ាងស៊ីជម្រៅលើ៖ (១) ការវិភាគស្ថានភាពបច្ចុប្បន្ន ឱកាស និងបញ្ហាប្រឈមរបស់ស្ត្រីក្នុងវិស័យ STEM និង AI (២) ការបង្កើនសមត្ថភាព AI និងជំនាញឌីជីថល សម្រាប់ស្ត្រីក្នុងរដ្ឋបាលសាធារណៈ និងសហគ្រិនភាព (ដូចជាកម្មវិធី WE Academy) (៣) យុទ្ធសាស្ត្រក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី ដៃគូរវាងរដ្ឋ និងឯកជន ដើម្បីផ្តល់ឱកាសរៀនសូត្រ ការណែនាំ (Mentorship) និងការភ្ជាប់ទៅកាន់ទីផ្សារ និង (៤) វិធីសាស្ត្រត្រៀមខ្លួនសម្រាប់ស្ត្រី និងក្មេងស្រីក្នុងការចាប់ផ្តើម ឬអភិវឌ្ឍអាជីវកម្មក្នុងយុគសម័យឌីជីថល។

ថ្លែងក្នុងកិច្ចសន្ទនានេះ ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានលើកឡើងពីគោលនយោបាយសំខាន់ៗដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសប្បនិម្មិត ដែលជម្រុញបរិវត្តកម្មឌីជីថលនិងបង្កើនទំនុកចិត្តប្រជាពលរដ្ឋ ហើយធានាថាសេវាសាធារណៈទាំងអស់មានភាពងាយស្រួលក្នុងការទទួលបាន មានប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ស្ត្រី។

🎯 គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងដោយ ក្រុមការងារជំរុញបរិវត្តកម្មឌីជីថល នៃក្រសួងកិច្ចការនារី និងមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ជំរុញ បំផុសគំនិត និងបង្ហាញពីគំរូភាព (Role Model)៖ ចែករំលែកបទពិសោធន៍ បង្កើតការជឿជាក់ និងបំផុសគំនិតច្នៃប្រឌិតដល់យុវតី សហគ្រិនស្ត្រី និងស្ត្រីជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម និង
២. លើកកម្ពស់ការយល់ដឹងពី AI៖ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយសមធម៌។
***
H.E. Deputy Secretary General Thong Sopymakara Participated as a Panelist in the Policy Dialogue on "Women's Leadership in Digital Transformation" Under the Theme "Leveraging Artificial Intelligence (AI) to Drive Inclusive Economic Growth and Innovation”
---
Phnom Penh: On the morning of August 26, 2026, His Excellency Thong Sopymakara, Deputy Secretary General of the General Secretariat of the Digital Government Committee (DGC), participated as a panelist in the Policy Dialogue on "Women's Leadership in Digital Transformation" under the theme "Leveraging Artificial Intelligence (AI) to Drive Inclusive Economic Growth and Innovation," which was presided over by H.E. Kry Nalis, Secretary of State of the Ministry of Women's Affairs, at the National Television of Cambodia (TVK). The dialogue also convened expert speakers and representatives from other key institutions, including the Ministry of Women's Affairs, Impact Hub Phnom Penh, and the Cambodia Women Entrepreneurs Association (CWEA), and other participants from the Ministry of Women's Affairs, the Secretariat of the Cambodian National Council for Women, women entrepreneurs, professors, and students from the Royal University of Phnom Penh—bringing together approximately 80 participants (with 62 participants being women).

The key highlights of the dialogue are: ✅ analysis of the current status, opportunities, and challenges for women in STEM and AI; ✅ enhancing AI capabilities and digital skills for women in public administration and entrepreneurship (such as through the WE Academy program); ✅ strategies to build a public-private ecosystem offering learning opportunities, mentorship, and market linkages; and ✅ practical ways for women and girls to prepare for starting or expanding businesses in the digital era.

Speaking at the dialogue, H.E. Deputy Secretary General Thong Sopymakara highlighted key policies, including the Cambodia Digital Economy and Society Policy Framework 2021–2035, the Cambodia Digital Government Policy 2022–2035, and the National AI Strategy, which has been implemented to drive digital transformation, build public trust, and ensure all public services are accessible, efficient, and inclusive for women.

It is worth noting that the dialogue was organized by the Digital Transformation Working Group of the Ministry of Women's Affairs with the key objectives as follows:
1. Inspire and Promote Female Role Models: Share real-world experiences, build confidence, and foster creative ideas among young women, female entrepreneurs, and women leaders in technology and business.
2. Raise Awareness of AI Technology: Promote public awareness regarding the crucial participation of women and girls in artificial intelligence (AI) to build an equitable digital economy and society.

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

[English Below] ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងសិក្...
26/08/2026

[English Below] ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានអញ្ជើញធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងសិក្ខាសាលា “ASEAN Workshop on Cross-Border Digital Identity and Verifiable Credentials”
---
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញធ្វើបទបង្ហាញអំពីថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា verify.gov.kh នៅក្នុងសិក្ខាសាលាអាស៊ានស្តីពីអត្តសញ្ញាណឌីជីថលឆ្លងដែន និងលិខិតសម្គាល់ដែលអាចផ្ទៀងផ្ទាត់បាន (ASEAN Workshop on Cross-Border Digital Identity and Verifiable Credentials) តាមប្រព័ន្ធអនទ្បាញ ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញបច្ចេកទេសជាច្រើនរូប។

តាមរយៈការចែករំលែកអំពីបទពិសោធន៍និងសមិទ្ធផលដែលកម្ពុជាទទួលបានតាមរយៈថ្នាល verify.gov.kh នេះ បានបង្ហាញយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជាក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) ជាមួយប្រទេសជាសមាជិកអាស៊ានក្នុងតំបន់និងភាគីពាក់ព័ន្ធ ដែលកំពុងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំក្របខណ្ឌតំបន់អាស៊ាន ដើម្បីធ្វើឱ្យប្រព័ន្ធអត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ឯកសារឌីជីថលរវាងបណ្តាប្រទេសជាសមាជិកអាស៊ានអាចដំណើរការជាមួយគ្នាបានដោយរលូន និងមានសុវត្ថិភាពខ្ពស់។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov ជាសសរស្ដម្ភហេដ្ឋារចនាសម្ព័ន្ធទី ៤ នៅក្នុងក្របខណ្ឌកាត់បន្ថយការប្រើប្រាស់ក្រដាស ដែលនឹងជួយសម្រួលដល់ប្រតិបត្តិការឌីជីថលឆ្លងដែន គាំទ្រដល់ការធ្វើពាណិជ្ជកម្ម បើកផ្លូវឱ្យមានការផ្លាស់ប្តូរកម្លាំងពលកម្ម និងធានាបាននូវការផ្តល់សេវាសាធារណៈក្នុងវិស័យរដ្ឋនិងឯកជនប្រកបដោយទំនុកចិត្ត។
***
H.E. Deputy Secretary General Cheang Vutha Virtually Delivered a Presentation on the verify.gov.kh Platform During the ASEAN Workshop on Cross-Border Digital Identity and Verifiable Credentials
---
Phnom Penh: On the morning of August 18, 2026, His Excellency Cheang Vutha, Deputy Secretary General of the General Secretariat of the Digital Government Committee (DGC), virtually delivered a presentation on the document verification platform of the Royal Government, verify.gov.kh, during the ASEAN Workshop on Cross-Border Digital Identity and Verifiable Credentials, which was attended by representatives from ASEAN member states, the ASEAN Secretariat, development partners, and technical experts.

Sharing experiences and achievements through the verify.gov.kh platform clearly demonstrates Cambodia's commitment to connecting our Digital Public Infrastructure (DPI) with fellow ASEAN member states and relevant stakeholders. This initiative plays a crucial role in developing a regional framework that ensures digital identity and document verification across ASEAN members are seamlessly interoperable and highly secure.

As the 4th infrastructure pillar within the paperless reduction framework, the verify.gov.kh platform will facilitate cross-border digital transactions, support trade, enable workforce mobility, and ensure trusted public-private service delivery.

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

ប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិ...
26/08/2026

ប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ដើម្បីទាញយកឯកសារនេះ សូមចុចលើតំណភ្ជាប់៖ https://go.gov.kh/dgc/prakas-57

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

[English Below] ឯកឧត្តម ថោង សុពីមករា និង ឯកឧត្តម ជាង វុត្ថា បានអញ្ជើញជួបនិងស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទី...
26/08/2026

[English Below] ឯកឧត្តម ថោង សុពីមករា និង ឯកឧត្តម ជាង វុត្ថា បានអញ្ជើញជួបនិងស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ នៅទីស្ដីការ ក.ប.ទ.
---
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថោង សុពីមករា និង ឯកឧត្តម ជាង វុត្ថា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជួបនិងស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ដែលដឹកនាំដោយ ឯកឧត្តម Agustinus Bruno Halle នាយកខុទ្ទកាល័យ ទទួលបន្ទុកផ្នែកឌីជីថលូបនីយកម្ម និងសន្តិសុខសាយប័រ នៃក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។

អំឡុងពេលកិច្ចប្រជុំនេះ ឯកឧត្តមអគ្គលេខាធិការរង ថោង សុពីមករា បានជម្រាបគណៈប្រតិភូទីម័រឡេស្ដេពីការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងការជម្រុញបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើងពីការងារផ្នែកគោលនយោបាយនិងនីតិកម្មរបស់អគ្គលេខាធិការដ្ឋាន គ.រ.ឌ. ដូចជាការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងគោលនយោបាយក្លោដអាទិភាព ដើម្បីបំពេញបន្ថែមលើការអនុវត្តគោលនយោបាយខាងលើឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ជាការឆ្លើយតប គណៈប្រតិភូទីម័រឡេស្ដេបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់និងកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងលើការរៀបចំនិងអនុវត្តគោលនយោបាយឌីជីថលនៅកម្ពុជា និងបានកត់ត្រាទុកជាទស្សនៈដើម្បីបន្តគាំទ្រការជម្រុញបរិវត្តកម្មឌីជីថលនៅទីម័រឡេស្តេឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
***
H.E. Thong Sopymakara and H.E. Cheang Vutha Held a Meeting and Welcomed a Delegation from Timor-Leste at MPTC
---
Phnom Penh: On the afternoon of August 21, 2026, H.E. Thong Sopymakara and H.E. Cheang Vutha, Deputy Secretaries General of the General Secretariat of the Digital Government Committee (DGC), held a meeting and welcomed a delegation from the Democratic Republic of Timor-Leste led by H.E. Agustinus Bruno Halle, Chief of Cabinet of the Cabinet for Digitalization and Cybersecurity of the Ministry of Transport and Communications of the Democratic Republic of Timor-Leste, at the Ministry of Post and Telecommunications (MPTC).

During the meeting, H.E. Deputy Secretary General Thong Sopymakara briefed the Timor-Leste delegation on the implementation of the Cambodia Digital Economy and Society Policy Framework 2021–2035 and the Cambodia Digital Government Policy 2022–2035, which guide Cambodia’s digital transformation in alignment with the Royal Government’s Pentagonal Strategy—Phase I, which focuses on five key priorities: People, Roads, Water, Electricity, and Technology, particularly digital technology. Furthermore, H.E. the Deputy Secretary General highlighted the policy and legal initiatives undertaken by the General Secretariat of the DGC, including the formulation of the draft Data Governance Policy and Cloud First Policy, which aim to further strengthen the effective implementation of the aforementioned policies.

In response, the Timor-Leste delegation expressed keen interest and commended the nation’s efforts in formulating and implementing digital policies. The delegation also noted the key policies shared during the meeting as valuable insights to support and effectively foster digital transformation in Timor-Leste.

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

[English Below] 🔷 លទ្ធផល និងសកម្មភាពខ្លះៗនៃសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកស...
23/08/2026

[English Below] 🔷 លទ្ធផល និងសកម្មភាពខ្លះៗនៃសិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួមគ្នា
---
រាជធានីភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) និងគណៈប្រតិភូពី ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ បានចែករំលែកបទពិសោធនិងកសាងសមត្ថភាពរួមគ្នាលើការងារបច្ចេកទេសនៃការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl លើវិញ្ញាបនបត្រអប់រំ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង និងលោក លោកស្រី មន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. សរុបប្រមាណ ២៥នាក់។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ក៏បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីសង្កេតនិងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីករណីប្រើប្រាស់ (use case) នៃការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.kh នៅលើវិញ្ញាបនបត្រអប់រំនៅកម្ពុជា។

ជាលទ្ធផលនៃសិក្ខាសាលារយៈពេល ៥ថ្ងៃ កន្លងទៅនេះ មន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. បានធ្វើបទបង្ហាញកម្រិតបច្ចេកទេសនិងចែករំលែកបទពិសោធពាក់ព័ន្ធនឹងការអភិវឌ្ឍនិងការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដូចមានជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify និងថ្នាល DG SuperApp។ លើសពីនេះទៅទៀត សិក្ខាសាលានេះបានផ្ទេរចំណេះដឹង និងបទពិសោធជាក់ស្តែងដល់គណៈប្រតិភូនៃក្រសួងទាំង២ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មវិញ្ញាបនបត្រអប់រំជាមួយថ្នាល verify.gov.tl ក្នុងដំណាក់កាលបន្ទាប់ ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងភាពជាម្ចាស់របស់ទីម័រឡេស្តេ ក្នុងការគ្រប់គ្រង គាំទ្រ និងពង្រីកការប្រើប្រាស់ថ្នាល Verify ទៅកាន់ស្ថាប័នរដ្ឋាភិបាល និងឯកសារសាធារណៈបន្ថែមទៀតនាពេលអនាគត។
***
🔷 Key Outcomes and Activities of the “Verify.gov Cooperation Workshop: Experience Sharing and Joint Capacity Building”
---
Phnom Penh: From August 17 to 21, 2026, technical officials from the General Secretariat of the Digital Government Committee (DGC), together with a delegation from the Ministry of Transport and Communications and the Ministry of Education of the Democratic Republic of Timor-Leste, shared experiences and strengthened joint technical capacity building in developing and implementing the document verification platform, verify.gov.tl, for educational certificates in Timor-Leste. The event was attended by 25 participants, including Deputy Secretaries General and technical officials of the General Secretariat of the DGC.

On this occasion, the Timor-Leste delegation also paid study visits to the American University of Phnom Penh (AUPP) and the Cambodia Academy of Digital Technology (CADT) to gain deeper insights into the practical implementation and use cases of the verify.gov.kh platform for educational certificates in Cambodia.

As a result of this 5-day workshop, DGC technical officials delivered technical presentations and shared practical experiences related to the development and implementation of key digital government products, including the Verify and the DG SuperApp platforms. Furthermore, the workshop provided practical knowledge and experiences for both ministries of Timor-Leste to support the integration of the verify.gov.tl platform for educational certificates in the next phase, thereby strengthening the technical capacity and ownership of the Timor-Leste side in managing, supporting, and expanding the use of the Verify platform across government institutions and for additional public documents in the future.

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

20/08/2026

🇹🇱 សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ បានលុបបំបាត់ភាពស្មុគស្មាញផ្នែករដ្ឋបាល ជាជំហានដំបូងលើប័ណ្ណបើកបរ តាមរយៈការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov របស់កម្ពុជា
---
📺 សូមទស្សនាការលើកឡើងរបស់ ឯកឧត្តម Agustinus Bruno Halle នាយកខុទ្ទកាល័យទទួលបន្ទុកផ្នែកឌីជីថលូបនីយកម្ម និងសន្តិសុខសាយប័រ នៃក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ

Via: BTV Cambodia

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

🎉🇰🇭 A notable achievement in the digital government transformation of Cambodia’s education sector        #គរឌ    #គណៈកម្...
19/08/2026

🎉🇰🇭 A notable achievement in the digital government transformation of Cambodia’s education sector

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

More than 418,000 students who passed Cambodia's national Grade 12 examination, or Baccalaureate, between 2022 and 2025 have received diplomas embedded with standard QR codes through the Verify.gov.kh platform, strengthening security and simplifying document verification.

Kim Sethany, Permanent Secretary of State at the Ministry of Education, Youth and Sport, announced the figures during a workshop on “Cooperation on the Implementation of the Verify.gov Document Verification Platform: Experience Sharing and Joint Capacity Building” on Monday morning (Aug. 17).

“Through the Verify.gov.kh platform, more than 418,000 students who passed the Baccalaureate examination between 2022 and 2025 have been issued diplomas featuring Standard QR Codes with the highest levels of security and authenticity,” Kim Sethany said.

The system enables students, educational institutions, employers, and other users to quickly verify the authenticity of diplomas by scanning the embedded QR code.

The platform has also eliminated the need to legalise photocopies of Baccalaureate certificates and diplomas issued from the 5 December 2022 examination session onwards, reducing administrative procedures, costs, and paper use while helping prevent document forgery.

Jointly developed by the Ministry of Education, Youth and Sport and the Ministry of Post and Telecommunications since early 2023, the initiative represents another step in Cambodia's digital transformation of public services under the Digital Government Policy 2022-2035.

The Education Ministry plans to expand Verify.gov.kh to cover additional education-related documents and further integrate the platform with Cambodia's national education data system.

[English Below] ឯកឧត្តម ជាង វុត្ថា និង ឯកឧត្តម ចាន់ទី សុធី បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ...
19/08/2026

[English Below] ឯកឧត្តម ជាង វុត្ថា និង ឯកឧត្តម ចាន់ទី សុធី បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ និងតំណាងមកពី Co-Develop នៅការិយាល័យអគ្គលេខាធិការដ្ឋាន គ.រ.ឌ.
---
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជាង វុត្ថា និង ឯកឧត្តម ចាន់ទី សុធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូពីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ដែលដឹកនាំដោយ ឯកឧត្តម Agustinus Bruno Halle នាយកខុទ្ទកាល័យ ទទួលបន្ទុកផ្នែកឌីជីថលូបនីយកម្ម និងសន្តិសុខសាយប័រ នៃក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ និង លោក Sourav Das ប្រធានបុគ្គលិកផ្នែកវិនិយោគ នៅ Co-Develop និងបានបង្ហាញពីការិយាល័យបច្ចេកទេសតាមផ្នែកនីមួយៗនៅការិយាល័យអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ផងដែរ។

អំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមអគ្គលេខាធិការរង ជាង វុត្ថា បានជម្រាបជូនគណៈប្រតិភូទីម័រឡេស្តេ និងតំណាងពី Co-Develop អំពីថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដែលអគ្គលេខាធិការដ្ឋាន គ.រ.ឌ. បាននិងកំពុងអភិវឌ្ឍ និងកំពុងដាក់ឱ្យដំណើរការ ព្រមទាំងគូសបញ្ជាក់ពីការងារស្នូលរបស់ អគ្គលេខាធិការដ្ឋាន គ.រ.ឌ. ក្នុងការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ផងដែរ។ បន្ថែមពីនេះទៅទៀត គណៈប្រតិភូទីម័រឡេស្តេ និងតំណាងពី co-develop ក៏បានសំណេះសំណាលជាមួយក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ផ្ទាល់ អំពីដំណើរការងារបច្ចេកទេសក្នុងការគាំទ្រនិងជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ក៏ដូចជាស្វែងយល់អំពីបរិយាកាសនៅការិយាល័យអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ផងដែរ។
***
H.E. Cheang Vutha and H.E. Chanty Sothy Welcomed a Delegation from the Democratic Republic of Timor-Leste and Representative from Co-Develop to the DGC General Secretariat Office
---
Phnom Penh: On the afternoon of August 17, 2026, H.E. Cheang Vutha and H.E. Chanty Sothy, Deputy Secretaries General of the General Secretariat of the Digital Government Committee (DGC), welcomed a delegation from the Democratic Republic of Timor-Leste, led by H.E. Agustinus Bruno Halle, Chief of Cabinet, Cabinet for Digitalization and Cybersecurity of the Ministry of Transport and Communications of the Democratic Republic of Timor-Leste, and Mr. Sourav Das, Chief of Staff, Investments at Co-Develop, and led a tour of the technical offices at the DGC General Secretariat.

During the visit, Deputy Secretary General Cheang Vutha presented the digital government products that the DGC General Secretariat has developed and implemented as well as outlined the core mission to build public trust through better public service provision. Furthermore, the Timor-Leste delegation and Co-Develop representative engaged directly with the DGC technical teams to learn about technical workflows supporting digital government transformation, as well as the overall operational environment at the DGC General Secretariat.

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

18/08/2026

[WATCH] «បច្ចេកវិទ្យាកាន់តែជឿនលឿន ការចូលរួមប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋរឹតតែសំខាន់!» 🌐✨

18/08/2026

📺 សូមចូលរួមទស្សនាការថ្លែងបញ្ជាក់របស់ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ អំពី ៣ ចំនុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ​verify.gov.kh 🇰🇭 🇹🇱

Via: BTV Cambodia

#គរឌ #គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល #រដ្ឋាភិបាលឌីជីថល
#បរិវត្តកម្មឌីជីថល #កម្ពុជា

*****
✅ដើម្បីទទួលបានព័ត៌មានបន្ថែមពីគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
DGC Website:
https://go.gov.kh/dgc/site
DGC Telegram Channel:
https://go.gov.kh/dgc/tg
DGC LinkedIn:
https://go.gov.kh/dgc/lnkd
DGC Youtube:
https://go.gov.kh/dgc/dgcyoutube
DGC CoolApp Channel:
https://go.gov.kh/dgc/dgccoolapp

Address

អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
Phnom Penh
120210

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល - Digital Government Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share