នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ ឆាណែលតេឡេក្រាម នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
https://t.me/ddc_gda_moi

សេចក្តីណែនាំស្ដីពីនីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ/សង្កាត់។
02/06/2026

សេចក្តីណែនាំស្ដីពីនីតិវិធីនៃការជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ/សង្កាត់។

អនុក្រឹត្យស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦
29/05/2026

អនុក្រឹត្យស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

តារាងតម្លៃការផ្តល់សេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយនៃរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ
26/05/2026

តារាងតម្លៃការផ្តល់សេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយនៃរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ

ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ។
25/05/2026

ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ។

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
23/05/2026

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

សេចក្តីណែនាំស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល។
23/05/2026

សេចក្តីណែនាំស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល។

ផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦ - ២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម...
14/05/2026

ផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦ - ២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១ - ២០៣០)

លោកអ្នកអាចទាញយកផែនការអនុវត្តលំអិតពីបណ្ណាល័យរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ https://library.ncdd.gov.kh/detail/17117

សាលាខេត្តកំពង់ធំ៖ កាលពីថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦--------------...
13/05/2026

សាលាខេត្តកំពង់ធំ៖ កាលពីថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦
----------------------------------------------------------------------------------------------------
លោក ហេង គង់ម៉េង អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះរៀបចំសិក្ខាសាលាតម្រង់ទិសដល់គ្រូបង្គោលថ្នាក់ជាតិនិងគ្រូបង្គោលថ្នាក់ខេត្តគោលដៅលើការរៀបចំវេទិកាតំណាងយុវជនស្ដីពីការអភិវឌ្ឍមូលដ្ឋាន និងការសរសេរសំណើរគម្រោងដើម្បីដោះស្រាយបញ្ហានៅមូលដ្ឋាន។

សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់នូវឧបករណ៍ បច្ចេកទេស និងវិធីសាស្ត្រចាំបាច់ក្នុងការរៀបចំគម្រោងដល់គ្រូបង្គោល ដើម្បីអាចបន្តបណ្តុះបណ្តាល និងណែនាំយុវជនឱ្យមានចំណេះដឹង និងជំនាញក្នុងការរៀបចំ និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សិក្ខាសាលាក៏មានគោលបំណងរៀបចំផែនការសកម្មភាពសម្រាប់ការចុះបណ្តុះបណ្តាលបន្តដល់តំណាងយុវជននៅតាមខេត្តគោលដៅ ព្រមទាំងផ្តល់ឱកាសឱ្យអ្នកចូលរួមបានចែករំលែកបទពិសោធន៍ និងឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តសកម្មភាពកន្លងមក ជាពិសេសការអនុវត្តសាកល្បងកិច្ចសន្ទនារវាងរដ្ឋបាលក្រុង ស្រុក និងតំណាងយុវជនឃុំ សង្កាត់ ដើម្បីរួមចំណែកលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

សូមបញ្ជាក់ជូនផងដែរថា សិក្ខាសាលាខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រីដែលជាគ្រូបង្គោលថ្នាក់ជាតិ គ្រូបង្គោលខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តរតនគិរី សរុបប្រមាណ ២២រូប ស្រី៧រូប។

រដ្ឋបាលខេត្តសៀមរាប ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦----------------------...
06/05/2026

រដ្ឋបាលខេត្តសៀមរាប ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
-----------------------------------------------

លោក ញ៉ាវ តង អនុប្រធាននាយកដ្ឋាន តំណាង លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមសិក្ខាសាលាតម្រង់ទិសសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដល់មន្រ្តីបង្គោលរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

សិក្ខាសាលាខាងលើមានសមាសភាពចូលរួមពី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងអង្គការយូនីសេហ្វ ទទួលបន្ទុកកិច្ចការពារកុមារ តំណាងរដ្ឋបាលខេត្តសៀមរាប មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប មេឃុំ ស្មៀនឃុំ អ.ក.ន.ក ចំណុះរដ្ឋបាលស្រុកទាំង៨ នៃរដ្ឋបាលខេត្តសៀមរាប សរុប៧៥រូប ស្រី៣៧រូប។

សិក្ខាសាលាតម្រង់ទិសនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់មេឃុំ អ.ក.ន.ក ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្តនីតិវិធីប្រតិបត្តិកិច្ចការពារកុមារឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារសំខាន់ៗនៃសៀវភៅណែនាំ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំផែនការការពារ បង្ការទប់ស្តាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបលើករណីរំលោភបំពានកុមារ និងអំពើហិង្សាលើកុមារគ្រប់ទម្រង់បានទាន់ពេលវេលា ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

កាលពីថ្ងៃចន្ទ  ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦    នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ...
05/05/2026

កាលពីថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាពលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសណ្ធាគារ ភាព សុខុម ខេត្តកំពត។
សិក្ខាខាងលើមានការចូលរួមពី ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ មន្រ្តីជំនាញនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាយក-នាយករងរដ្ឋបាលក្រុង ស្រុក ខេត្ត នាយក-នាយករង ទីចាត់ការផែនការវិនិយោគ ក្រុង ស្រុក ខេត្ត ប្រធានការិយាល័ផែនការ និងគាំទ្រឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តតាកែវ រដ្ឋបាលខេត្តកំពត សរុបចំនួន៨៥រូប ស្រី១៩រូប។
គួរបញ្ជាក់ថែមទៀតថា សិក្ខាសាលាខាងលើមានគោលបំណងដើម្បីទទួលបានធាតុចូលបន្ថែម លើសេចក្ដីព្រាងលើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលឃុំ សង្កាត់កាន់តែគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងពិភាក្សានិងពិនិត្យខ្លឹមសារនៃសៀវភៅណែនាំឱ្យមានភាពត្រឹមត្រូវ ស្របតាមលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីពាក់ព័ន្ធ ដើម្បីកំណត់ចំណុចខ្វះខាត និងចំណុចត្រូវកែលម្អក្នុងការគ្រប់គ្រងកិច្ចការរដ្ឋបាល ដើម្បីធានាថាសៀវភៅណែនាំមានលក្ខណៈងាយស្រួលអនុវត្ត។

Address

ព្រះនរោត្តម #275
Phnom Penh

Alerts

Be the first to know and let us send you an email when នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ:

Share