CambodiaTrade B2B Marketplace

CambodiaTrade B2B Marketplace CambodiaTrade.com is Cambodia’s official e-commerce marketplace, operated by the Ministry of Commerce, connecting local businesses with buyers worldwide.

សេចក្តីជូនដំណឹង📣ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការគ្រប់គ្រងមូលនិធិ ស.អ បានដំណើរការអនុវត្តគម្រោង “ការកសាងសមត្ថភាពឌីជីថល ន...
25/03/2026

សេចក្តីជូនដំណឹង📣

ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការគ្រប់គ្រងមូលនិធិ ស.អ បានដំណើរការអនុវត្តគម្រោង “ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្ដរជាតិតាមរយៈ CambodiaTrade.com”។ ក្រសួងពាណិជ្ជកម្មនឹងរៀបចំវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្ម ចំនួន៨០នាក់ ដើម្បីពង្រឹងសមត្ថភាពម្ចាស់អាជីវកម្ម ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានស្ទាត់ជំនាញ ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ CambodiaTrade.com។

📅 ភ្នំពេញ: ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦
⏰ ម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច
ថ្ងៃផុតកំណត់ការដាក់ពាក្យៈ ថ្ងែទី៣១ ខែមីនា ឆ្នាំ២០២៦

សូមរួសរាន់ដាក់ពាក្យឥឡូវនេះ (កន្លែងមានកំណត់) ដោយបំពេញទម្រង់បែបបទតាមរយៈតំណភ្ជាប់នេះ៖​ https://form.gov.kh/69bb6f4372cb9f0012604298

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោកស្រី ម៉ៅ កញ្ញា
តេឡេក្រាមលេខ ០១៧ ៩៣៥ ៨៥២
ឬអ៊ីម៉ែល [email protected]

📣សូមជម្រាបជូនបងប្អូនម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅទីក្រុងភ្នំពេញ!ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការគ្រប់គ្រងមូលនិធិ ស.អ...
19/03/2026

📣សូមជម្រាបជូនបងប្អូនម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅទីក្រុងភ្នំពេញ!

ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការគ្រប់គ្រងមូលនិធិ ស.អ បានដំណើរការអនុវត្តគម្រោង “ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្ដរជាតិតាមរយៈ CambodiaTrade.com”។ គម្រោងនេះ ក្រសួងពាណិជ្ជកម្មនឹងរៀបចំវគ្គបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្ម ចំនួន ៤វគ្គក្នុងមួយឆ្នាំ ដោយក្នុងមួយវគ្គក្រសួងនឹងជ្រើសរើសអ្នកចូលរូមចំនួន៨០នាក់ ដើម្បីពង្រឹងសមត្ថភាពម្ចាស់អាជីវកម្ម ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានស្ទាត់ជំនាញ ជាពិសេសតាមរយៈផ្សារខេមបូឌាត្រេដ CambodiaTrade.com។

សូមអញ្ជើញម្ចាស់សហគ្រាស ដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាលដូចតទៅ៖

📅 ភ្នំពេញ: ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦
⏰ ម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច
ថ្ងៃផុតកំណត់ការដាក់ពាក្យៈ ថ្ងែទី៣១ ខែមីនា ឆ្នាំ២០២៦

សូមរួសរាន់ដាក់ពាក្យឥឡូវនេះ (កន្លែងមានកំណត់) ដោយបំពេញទម្រង់បែបបទតាមរយៈតំណ៖ https://form.gov.kh/69bb6f4372cb9f0012604298

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី ម៉ៅ កញ្ញា
តេឡេក្រាមលេខ ០១៧ ៩៣៥ ៨៥២
ឬអ៊ីម៉ែល [email protected]

04/02/2026
🛒 លើកកម្ពស់អាជីវកម្មក្នុងស្រុក និងភ្ជាប់ផលិតផលខ្មែរ ទៅកាន់ពាណិជ្ជកម្មសកល តាមរយៈការគាំទ្រទិញទំនិញ 🛍 នៅលើផ្សារខេមបូឌាត្រេដ...
22/01/2026

🛒 លើកកម្ពស់អាជីវកម្មក្នុងស្រុក និងភ្ជាប់ផលិតផលខ្មែរ ទៅកាន់ពាណិជ្ជកម្មសកល តាមរយៈការគាំទ្រទិញទំនិញ 🛍 នៅលើផ្សារខេមបូឌាត្រេដ (CambodiaTrade.com) និងការទូទាត់តាមអេបធនាគារខ្មែរ អេស៊ីស៊ូភើអេប យ៉ាងលឿនរហ័ស ងាយស្រួល មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់។
👉 របៀបទិញទំនិញ៖ https://youtu.be/f8gvJtjOb2A
🛒 Promote local businesses and connect Khmer products to global commerce by supporting and shopping on CambodiaTrade.com
🛍 Shop with fast, convenient, secure, and highly trusted payments through the ACLEDA Super App.
👉 How to buy: https://youtu.be/f8gvJtjOb2A

🛒 លើកកម្ពស់អាជីវកម្មក្នុងស្រុក និងភ្ជាប់ផលិតផលខ្មែរ ទៅកាន់ពាណិជ្ជកម្មសកល តាមរយៈការគាំទ្រទិញទំនិញ 🛍 នៅលើផ្សារខេមបូឌាត្រេដ (CambodiaTrade.com) និងការទូទាត់តាមអេបធនាគារខ្មែរ អេស៊ីស៊ូភើអេប យ៉ាងលឿនរហ័ស ងាយស្រួល មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់។

👉 របៀបទិញទំនិញ៖ https://youtu.be/f8gvJtjOb2A

🛒 Promote local businesses and connect Khmer products to global commerce by supporting and shopping on CambodiaTrade.com

🛍 Shop with fast, convenient, secure, and highly trusted payments through the ACLEDA Super App.

👉 How to buy: https://youtu.be/f8gvJtjOb2A

តើអ្នកដឹងទេថា មានផលិតផល/សេវាកម្មអ្វីខ្លះកំពុងដាក់បង្ហាញ/លក់ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នេះ?ផល...
05/12/2025

តើអ្នកដឹងទេថា មានផលិតផល/សេវាកម្មអ្វីខ្លះកំពុងដាក់បង្ហាញ/លក់ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ នេះ?

ផលិតផលគុណភាពជាច្រើនមុខ, សេវាកម្មដ៏សម្បូរបែប, ពន្លាសេវាសាធារណៈ, កម្មវិធីអមជាច្រើន, និងការប្រគុំតន្ត្រី កំពុងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំជាពន្លាសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នចំនួន ១១ ដើម្បីអនុញ្ញាតឱ្យសាធារណជនបានជ្រាប និងអាចមកទទួលសេវាសាធារណៈរបស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ ព្រមទាំងបានសម្របសម្រួលជូនក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគម ក្រសួង-ស្ថាប័ន ស្ថានទូត សរុបចំនួន ១៦៣ ស្តង់ពាណិជ្ជកម្មជិត ៣០០ ស្តង់​ចូលរួមតាំងបង្ហាញតាមក្រុមប្រភេទនានារួមមាន៖ ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ, ផលិតផលសក្តានុពលនាំចេញ, វត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអលង្ការ, ចំណីអាហារ ភេសជ្ជៈ និងគ្រឿងទេស, ផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងសំណង់, និងសេវាកម្ម ធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច និងភស្តុភារកម្ម។

សូមអញ្ជើញចូលរួមទស្សនាពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨​ ឆ្នាំ២០២៥ ដោយសេរី!
- ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
- ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8
- កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥
- វេលាម៉ោង៖ ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥​



-2025

ព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វត្តមានរបស់ តំណាង ក្រសួង ...
04/12/2025

ព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥ បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វត្តមានរបស់ តំណាង ក្រសួង ស្ថាប័ន អង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលនឹងមកចូលរួមក្នុងពិធីសម្ពោធ នាព្រឹកនេះ

*ព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥
- ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
- ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8
- កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥
- វេលាម៉ោង៖ ៩ព្រឹក ដល់ ៩យប់
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨

-2025

ត្រៀមខ្លួនហើយឬនៅ?សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ នឹងឈានមកដល់!សូមចូលរួមទស្សនាដោយសេរីនូវផ្ទាំងទ...
03/12/2025

ត្រៀមខ្លួនហើយឬនៅ?
សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំប្រចាំឆ្នាំ នឹងឈានមកដល់!

សូមចូលរួមទស្សនាដោយសេរីនូវផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប និងការតាំងបង្ហាញនូវផលិតផល-សេវាកម្មជាច្រើនប្រភេទ ព្រមទាំងកម្មវីធីជាច្រើន ដូចជា៖ ការប្រគំតន្ត្រី វេទិកាស្តីពីវិស័យនាំចេញកម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី «កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី» និងវេទិកាស្តីពីស្រ្តីក្នុងវិស័យពាណិជ្ជកម្ម វេទិកាអប់រំពីសិស្សនិស្សិត និងការតាំងបង្ហាញផលិតផលពីបណ្ដា ២៥ រាជធានី-ខេត្ត។

ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥
- ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
- ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8
- កាលបរិច្ឆេទ៖ ៤-៧ ធ្នូ ២០២៥
- វេលាម៉ោង៖ ៩ព្រឹក ដល់ ៩យប់

#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨
-2025

Address

Lot 19-61, Russian Federation Boulevard
Phnom Penh
12102

Alerts

Be the first to know and let us send you an email when CambodiaTrade B2B Marketplace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CambodiaTrade B2B Marketplace:

Share