21/08/2025
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ផ្ញេីសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចកិត្តិសង្គហបណ្ឌិត ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) នៃស្ថាប័នប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។