27/05/2026
សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហតទទួលបានគ្រឿងចក្រកសិកម្ម (ជំហាន២) សម្រាប់ការបង្កើនវិសាលភាពផលិតកម្មកសិកម្មរបស់សហគមន៍ | the Srov Praporn Thireasas Kohorth Modern Agricultural Cooperative receives agricultural machinery (Step 2) to expand the scope of agricultural production
---------------
បាត់ដំបង៖ សហគមន៍កសិកម្មតែងពឹងផ្អែកលើការគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នៅពេលមានផែនការបង្កើនផលិតភាពផលិតកម្មកសិកម្ម និងមានបំណងកាត់បន្ថយថ្លៃដើមពលកម្ម ដើម្បីទទួលបានផលចំណេញអតិបរមា។
ដូចនេះ ការវិនិយោគរួមគ្នាលើគ្រឿងចក្រកសិកម្មទំនើបៗ និងមានគុណភាពខ្ពស់ អាចជួយបង្កើនសមត្ថភាពសហគមន៍កសិកម្ម ព្រមទាំងធ្វើឱ្យការធ្វើកសិកម្មតាមបែបទំនើបកាន់តែមានភាពងាយស្រួល មានប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញកាន់តែច្រើនសម្រាប់សហគមន៍កសិកម្ម។
នៅខែឧសភា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភាពជាដៃគូរជាមួយធនាគារពិភពលោក (World Bank) តាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគក្រោមគម្រោង CASDP បានផ្តល់ជូន «សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហត » នៅខេត្តបាត់ដំបង (ជំហាន២) នូវត្រាក់ទ័រធុនធ្ងន់មួយគ្រឿងសម្រាប់ការរៀបចំដីមានវិសាលភាពធំជាងមុន និងភ្ជួរបានជម្រៅល្អ ព្រមទាំងម៉ាស៊ីនគោយន្ត (ត្រាក់ទ័រដៃពីរ) ភ្ជាប់មកជាមួយគ្រឿងបង្គុំសម្រាប់ការងារពហុមុខងារ និងចំណាយតិចតាមប្រភេទដីចម្ការផ្សេងៗគ្នាបាន។
ជំនួសឱ្យការបង្អែរបង្អង់ពេលសន្សំលុយរបស់សហគមន៍កសិកម្មដែលអាចប្រើពេលយ៉ាងហោចប្រាំឆ្នាំ តែពេលនេះជាឱកាស ដែលគម្រោង CASDP បានផ្តល់៤០% សម្រាប់ទិញគ្រឿងបរិក្ខារកសិកម្មទំនើបៗ ដោយសហគមន៍កសិកម្មចេញថវិកាបដិភាគ៦០% ដើម្បីសហគមន៍កសិកម្មកាន់តែមានភាពម្ចាស់ការលើមូលដ្ឋានបង្ករបង្កើនផល ការពង្រឹងការថែទាំ និងគាំទ្រដល់និរន្តរភាពការងារកសិកម្មរយៈពេលវែង។
នៅពេលរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធមានការប្តេជ្ញាចិត្តរួមគ្នាចំពោះការគាំទ្រជាយុទ្ធសាស្ត្រ នោះការផ្លាស់ប្តូរសំខាន់នៃផលប៉ះពាល់នឹងកើតមានឡើង។ ការវិនិយោគនេះនឹងអនុញ្ញាតិឱ្យសហគមន៍កសិកម្មមានលទ្ធភាពសន្សំសំចៃពេលវេលា កាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងធានានូវអនាគតដ៏ល្អប្រសើរសម្រាប់កសិករ។
ដោយសារមានការចូលរួមពីសមាជិកសហគមន៍កសិកម្ម រាជរដ្ឋាភិបាល និងដៃគូផ្តល់ជំនួយសម្រាប់ការគាំទ្រដល់ចក្ខុវិស័យកសិកម្ម ទើបធ្វើឱ្យគ្រឿងចក្រកសិកម្មនេះបានដល់ដៃកសិករ និងត្រៀមប្រតិបត្តិការកសិកម្ម ដើម្បីអនាគតកាន់តែប្រសើររបស់សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហត។
------------
Battambang: Agricultural cooperatives depend on the government and development partners to increase productivity and reduce labor costs.
Co-investment in modern, high-quality machinery increases collective capacity and makes mechanized farming more accessible, efficient, and profitable for cooperatives.
In May 2026, the Ministry of Agriculture, Forestry, and Fisheries and the World Bank(WB), through CASDP’s matching grant, provided the Srov Praporn Thireasas Kohorth Modern Agricultural Cooperative in Battambang with a heavy-duty tractor for large-scale land preparation and deep plowing, as well as a two-wheel tractor with an attachment for versatile and cost-effective work on various farm terrains.
Rather than delaying for five years, CASDP pooled resources to acquire a fleet of modern equipment, including heavy tractors, two-wheel tractors, and efficient attachments.
By combining grant funding with cooperative contributions, CASDP fosters local ownership, enhances maintenance, and supports the long-term sustainability of the equipment.
When local commitment aligns with strategic support, meaningful change occurs. Investing in our cooperative saves time, reduces labor, and secures a better future for farmers.
Thank you to our cooperative members for their contributions and to our grant partners for supporting our vision. The equipment is ready, and the future is promising.