20/05/2026
សេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ
---
ក្រុមការងាររៀបចំថ្នាក់រៀនមូលដ្ឋានគ្រឹះឌីជីថល (ក.ម.ឌ.) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន
ដំណឹងដល់សិស្ស-និស្សិតដែលទើបបញ្ចប់ការសិក្សា និងសាធារណជនឱ្យបានជ្រាបថា ក.ម.ឌ. ត្រូវការជ្រើសរើស
បុគ្គលិកជាប់កិច្ចសន្យាចំនួន ០១រូប ដើម្បីបង្រៀនថ្នាក់ មូលដ្ឋានគ្រឹះឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ នៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្នុងខេត្តកែប ។
កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស៖
- បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈ
តំណភ្ជាប់៖ https://forms.gle/fUYExPHofm3mhz656
ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី រសៀល
- បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកសម្ភាសន៍ជាមួយគណៈកម្មការជ្រើសរើស។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ ០៨៩ ៦៤៣៥៩៣/០៨៦ ៦៣៣ ៥៥១