18/05/2026
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព លោកឧត្តមសេនីយ៍ទោ ឌុយ សាម៉េត ដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី ឌុយ សុគន្ធភក្រ្តា ប្រធានការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។