13/01/2026
🇰🇭យើងយល់ពីទុក្ខវេទនាដែលសង្គ្រាមនាំមក យើងជឿលើសច្ចៈធម៌ យុត្តិធម៌ និងច្បាប់អន្តរជាតិ។ យើងមិននៅស្ងៀមទេ យើងនឹងនិយាយការពិតប្រាប់អន្តរជាតិ និយាយរហូតទាល់តែក្លាយជាសំឡេងតែមួយ គឺ “ស្អប់ខ្ពើមសង្រ្គាម” ។ យើងមិនបង្ខិតយើងបង្ខំឲ្យគេជឿ តែយើងនិយាយការពិតដែលពិភពលោកត្រូវតែដឹងនិងពិចារណា។
សម្រាប់ប្រទេសតូចនិងទន់ខ្សោយ ៖«ការអនុវត្តច្បាប់ដោយយុត្តិធម៍មិនមែនជាការពន្យាពេល ឬការប្រងើយកន្តើយឡើយ ហើយសន្តិភាពសុខដុបក៏មិនមែនជាការយល់ព្រមឱនសុំគេដែរ យើងក្រោកដើម្បីយុត្តិធម៍ តស៊ូដើម្បីសន្តិភាព សាមគ្គីដើម្បី បូរណភាព អធិតេយ្យភាព និងឯករាជ្យភាព ពិសេសភាពសុខដុបសុខសានរបស់មនុស្សជាតិ»។ ការពិតត្រូវតែនិយាយ មិនថាឈឺចាប់ប៉ុណ្ណាទេ! ហើយច្បាប់មិនអាចត្រូវបង្ខូចដោយផលប្រយោជន៍ទេ។
🤝🇰🇭❤️ពេលនេះយើងនៅលើទូកតែមួយ ជំរើសតែមួយគត់របស់យើងគឺ “ជឿជាក់គ្នា” ៖
- យើងជឿជលើសមត្ថភាពថ្នាក់ដឹកនាំនិងវីរៈកងទ័ពរបស់យើង
- យើងជឿជាក់លើលទ្ធភាពរបស់រាជរដ្ឋាភិបាលយើង
- យើងជឿជាក់លើប្រជាជនយើង
- យើងរួមរួបគ្នា ជួយគ្នាក្នុងគ្រាលំបាក ព្រោះនេះជាវិបត្តិសកល
- សូមបងប្អូនជឿជាក់និងទុកចិត្តលើថ្នាក់នាំ កងទ័ព ពិសេសត្រូវរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីបំផ្លាញផែនការណ៍ជាក់លាក់នៃការឈ្លៀនពានរបស់កងទ័ពថៃ។
សាមគ្គីគឺជាអាវុធ ស្បៀងគឺជាជំនួយ!