ភក្តី យុវជនសន្តិភាព

ភក្តី យុវជនសន្តិភាព ផេកព័ត៌មានឯករាជ្យ ស្អប់ភាពអយុត្តិធម៌ ផ្សព្វផ្សាយព័ត៌មានពិត មានឆន្ទ:ចែករំលែកអ្វីដែលល្អ ដើម្បីបម្រើដល់ប្រយោជន៍សង្គមជាតិ គាំទ្រការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧។

🚨ក្រសួងមហាផ្ទៃផ្អាកការងារនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀងចំនួនពីររូប (ពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ)(ភ្ន...
03/09/2026

🚨ក្រសួងមហាផ្ទៃផ្អាកការងារនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀងចំនួនពីររូប (ពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ)

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន​រូប សង្ស័យជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយយកលុយ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់។

មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលផ្អាកការងារ​ រួមមាន៖ ១) លោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យ​នគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ២) លោកវរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកការងារមន្ត្រីនគរបាលទាំងពីររូបនេះ ព្រោះប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ។ ដោយឡែកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រេចខាងលើនេះ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវ របស់អគ្គស្នងការដ្ឋាននគរ​បាលជាតិ និងក្រុមការងាររបស់ក្រសួងមហាផ្ទៃ។

តាមប្រពភពព័ត៌មានចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលទាំងពីររូបខាងលើនេះ កើតមានបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមួយពាក់ព័ន្ធការយកលុយចំនួន៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់ កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធការយកលុយនេះ កាលពីយប់មិញនេះ កម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ធន់ នៅអាហារដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង។ បុរសរូបនេះ ជាអ្នកទទួលលុយពីអ្នកដឹកក្រណាត់៕

"ត"យោងតាមប្រភពផេក PVN News ឈ្មោះ​ សុខ​ ធន់​ ដែល​អង្គុយរាប់លុយ​ចំនួន​ ៩០០០​ ដុល្លារក្នុងផ្ទះជួល​របស់លោក​ ឈុន​ ឆាង​ មិនមែន...
03/09/2026

"ត"យោងតាមប្រភពផេក PVN News
ឈ្មោះ​ សុខ​ ធន់​ ដែល​អង្គុយរាប់លុយ​ចំនួន​ ៩០០០​ ដុល្លារក្នុងផ្ទះជួល​របស់លោក​ ឈុន​ ឆាង​ មិនមែន​ជា​មន្ត្រីនគរបាលទេ​ គាត់​ជា​ជន​ស៊ីវិលធម្មតា​ តែបានបេីក​រថយន្តជូន​លោក​ ឈុន​ ឆាង​ ប្រធាន​ការិយាល័យប្រឆាំង​បទល្មេីសសេដ្ឋកិច្ច​ខេត្ត​ ស្វាយរៀង​ ។

🚨តុលាការហ្វេសប៊ុកពិតជាមានប្រសិទ្ធភាពមែនសម័យនេះ ដើម្បីលុបបំបាត់មន្រ្តីខូចៗមន្រ្តីពុករលួយដែលពលរដ្ឋស្អប់ខ្ពើមឲ្យកាន់តែអស់ ធ...
03/09/2026

🚨តុលាការហ្វេសប៊ុកពិតជាមានប្រសិទ្ធភាពមែនសម័យនេះ ដើម្បីលុបបំបាត់មន្រ្តីខូចៗមន្រ្តីពុករលួយដែលពលរដ្ឋស្អប់ខ្ពើមឲ្យកាន់តែអស់ ធ្វើជាគម្រូដល់កូនចៅបន្តវេនជំនាន់ក្រោយទៅថ្ងៃមុខខ្លាចរអារនៅអំពើខុសច្បាប់។ ពេលនេះសមត្ថកិច្ច​បានចាប់​ខ្លួន​នគរបាលខេត្តស្វាយរៀងម្នាក់បានហើយ ដែលជាអ្នកយកលុយ​ ៩០០០​ដុល្លារ ពី​រថយន្តដឹកក្រណាត់។

🚨បញ្ចប់តំណែង និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ដែលស្រវឹងស្រាបង្កគ្រោះថ្នាក់ចរាចរណ៍។
02/09/2026

🚨បញ្ចប់តំណែង និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ដែលស្រវឹងស្រាបង្កគ្រោះថ្នាក់ចរាចរណ៍។

🚨ផ្អាកការងារនគរបាលចរាចរណ៍ស័ក្តិ៣ និងបណ្តេញចេញមន្រ្តីកិច្ចសន្យាម្នាក់ រឿងជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេស។ ករណីនេះកើតឡើ...
31/08/2026

🚨ផ្អាកការងារនគរបាលចរាចរណ៍ស័ក្តិ៣ និងបណ្តេញចេញមន្រ្តីកិច្ចសន្យាម្នាក់ រឿងជំរិតទារប្រាក់៥០០ដុល្លារ ពីជនបរទេស។ ករណីនេះកើតឡើងនៅគោលដៅផ្លូវម៉ៅសេទុង ពេលជនបរទេសទាំង២នាក់ ធ្វើដំណើរត្រឡប់ពីខេត្តកំពត។

បើស្រឡាញ់កិត្តិយសឬដើម្បីរក្សាការងារគង់វង្ស សូមធ្វើតែរឿងត្រឹមត្រូវ។ សម័យនេះហើយ ព័ត៌មានទូលំទូលាយណាស់ ជាពិសេសតាមបណ្តាញសង្គម មិនអាចលាក់បាំងរាល់ទង្វើខុសឆ្គងបានឡើយពីភ្នែកមហាជន។

30/08/2026

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីនគរបាល/មន្ត្រីក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃណាដែល៖
១. បង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងស្ថានភាពស្រវឹង
២. លួចអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត និងអវត្តមានច្រើនដង
​ឯកឧត្ដមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាកងកម្លាំងពាក់ឯកសណ្ឋាន ត្រូវតែមានវិន័យ និងធ្វើជាគំរូឲ្យគេគោរព។ បើបំពានវិន័យធ្ងន់ធ្ងរ ត្រូវតែអនុវត្តទោសទណ្ឌ និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយមិនមានការបណ្តែតបណ្តោយតទៅទៀតឡើយ ៕

27/08/2026

សម្តេចតេជោ ហ៊ុន សែន ហៅសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ជាសង្គ្រាមលាបពណ៌ បង្ខូចកេរ្តិ៍ឈ្មោះ កេញចំណេញពីឧក្រិដ្ឋកម្មឆបោកអនឡាញ ធ្វើជាលេសដើម្បីកាន់កាប់ទឹកដីកម្ពុជា។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

26/08/2026

ភ្នំពេញ៖ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងបណ្ដេញមន្ដ្រីចំណុះក្រសួងមហាផ្ទៃរូបណា ដែលផឹកស៉ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កភាពអសីលធម៌នៅក្នុងសង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

បើជាការពិត សូមគាំទ្រពេញទំហឹង ដើម្បីលុបបំបាត់មន្រ្តីល្មើសច្បាប់បន្តិចម្តងៗទាល់តែអស់ !
26/08/2026

បើជាការពិត សូមគាំទ្រពេញទំហឹង ដើម្បីលុបបំបាត់មន្រ្តីល្មើសច្បាប់បន្តិចម្តងៗទាល់តែអស់ !

Address

Phnom Penh

Telephone

+85595353587

Website

Alerts

Be the first to know and let us send you an email when ភក្តី យុវជនសន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ភក្តី យុវជនសន្តិភាព:

Shortcuts

Share