23/04/2026
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត ប្រធានគណៈគ្រប់គ្រងបណ្តោះអាសន្ននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន បានដឹកនាំក្រុមការងារចុះទស្សនកិច្ចការងារនៅអង្គការមូលនិធិកុមារកម្ពុជា។ ដំណើរទស្សនៈកិច្ច មានគោលបំណងត្រួតពិនិត្យនិងការចែករំលែកមេរៀនពិសោធក្នុងការអនុវត្តកម្មវិធីធំៗ ទាំង៦ របស់អង្គការមូលនិធិកុមារកម្ពុជា (១-កម្មវិធីអប់រំ ចំណេះដឹងទូទៅ ២-ភាពជាអ្នកដឹកនាំ ៣-ការថែទាំសុខភាព ៤-សុខុមាលភាពទូទៅ ៥-កម្មវិធីតម្រង់ទិស អាជីព និង បំនិនជីវិត ៦-កម្មវិធីលើកស្ទួយសហគមន៍ ដើម្បីកាត់ បន្ថយភាពក្រីក្រនិងអំពើហិង្សាក្នុងគ្រួសារ) និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្លាស់ប្តូរអនាគតកុមាររើសសម្រាម ការលើកកម្ពស់ជីវភាពនិងសុខភាពសាធារណៈដល់ប្រជាសហគមន៍ នៅតំបន់ស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ និងការពង្រីកសកម្មភាពគម្រោងទៅបណ្តារខេត្តផ្សេងៗទៀត។