Prince Sisowath Sithiden

Prince Sisowath Sithiden Prince Sisowath Sithiden​ family royal​ in cambodia (​ ព្រះញាតិវង្សានុវង្ស​ នៃ​ កម្ពុជា​ )​

ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦June 1, 2026ទិវា​កុមារ​អន្តរ​ជា...
01/06/2026

ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
June 1, 2026
ទិវា​កុមារ​អន្តរ​ជាតិ ខួបលើកទី៧៧ (International Children's Day)

គោលការណ៍ដឹកនាំ ៨ ចំណុចរបស់ព្រះបាទជ័យវរ័ន្មទី៧ក្នុងការដឹកនាំប្រទេសព្រះបាទជ័យវរ័្មទី៧ ជាក្សត្រមួយអង្គដែលមានកិត្តិនាមល្បីល្...
31/05/2026

គោលការណ៍ដឹកនាំ ៨ ចំណុចរបស់ព្រះបាទជ័យវរ័ន្មទី៧ក្នុងការដឹកនាំប្រទេស

ព្រះបាទជ័យវរ័្មទី៧ ជាក្សត្រមួយអង្គដែលមានកិត្តិនាមល្បីល្បាញខ្ទរខ្ទារមួយរូបក្នុងទំព័រប្រវត្តិសាស្រ្ដខ្មែរលើការកសាងប្រទេសជាតិ ធ្វើសឹកសង្គ្រាមបង្រួបបង្រួមទឹកដី លើកកម្ពស់វប្បធម៌ខ្មែរក្នុងសម័យអង្គរ។ ព្រះអង្គជាបុត្រារបស់ព្រះបាទធរណិន្រ្ទវរ័្មនទី២ និងព្រះនាង ចូឌាមណី ជាមាតា។ គេដឹងថា ព្រះបាទជ័យវរ័្មនទី៧មានស្នាមព្រះហស្ថជាច្រើននៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះមានគោលការណ៍ប្រាំបីចំណុចដែលព្រះអង្គតែងលើកយកមកអនុវត្តក្នុងភាពជាអ្នកដឹកនាំ។ នេះបើតាមសៀវភៅ ព្រះបាទជ័យវរ័្មនទី៧ បានចងក្រងដោយ បណ្ឌិត ម. ត្រាណេ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ដខ្មែរ។

គោលការណ៍ទាំងប្រាំបីចំណុចរបស់ព្រះបាទជ័យវរ័្មនទី៧ យកមកអនុវត្តក្នុងការដឹកនាំប្រទេសឱ្យទទួលបានភាពរុងរឿងនាសម័យអង្គរ រួមមាន៖
១. អម្រែកទឹក មានសេចក្ដីថាមិនលំអៀង

២. ភ្នែកខ្លែង មានន័យថាត្រូវសម្លឹងឱ្យឆ្ងាយមើលគ្រប់ទិសទី

៣. ស្ញែងរាជសី មានន័យថា ធ្វើជាអ្នកដឹកនាំត្រូវឱ្យគេគោរពស្ញប់ស្ញែង

៤. សម្ដីឥសូ​ (សម្ដីទិព្វ គេគោរព ស្ដាប់បង្គាប់ និងអនុវត្តតាម)

៥. ថ្ងូរព្រះឥន្រ្ទ (ថ្នាក់ដឹកនាំតែងខ្វល់ខ្វាយជានិច្ចពីសុខទុក្ខរបស់ប្រជារាស្រ្ដ)

៦. សុបិន្តសួគ៌ (អ្នកដឹកនាំត្រូវសម្រេចកិច្ចការតាមបំណងប្រាថ្នារបស់រាស្រ្ដ)

៧. ខួរទន្សាយ (ជាបុគ្គលឈ្លាសវៃដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋដោយសន្តិវិធី)

៨. សប្បាយស្រមោច (ជួយឱ្យប្រជារាស្រ្ដសម្បូរសប្បាយ នគររុងរឿង) ។

តាមរយៈគោលការណ៍ដឹកនាំទាំងប្រាំបីចំណុចខាងលើនេះ អ្នកសិក្សាស្រាវជ្រាវ អ្នកអានឯកសារ និងអ្នកដឹកនាំមួយចំនួនតែងលើកជាឃ្លាជាប់គ្នាថា៖

នៅក្នុងសិលាចារឹកមួយនៅសាយ ហ្វុង K. 368 (ទល់មុខវៀងច័ន្ទន៍ ប្រទេសលាវ) ក៏បានបង្ហាញឱ្យឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយ គុណធម៌ដល់ប្រជានុរាស្រ្ដខ្លាំងណាស់ ដោយសារតែការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្ដីសុខរបស់ប្រជារាស្រ្ត ដោយព្រះអង្គយល់ឃើញថា ទុកសោករបស់រាស្ត្រជាការឈឺចាប់វេទនារបស់ព្រះអង្គហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត។

គួររំលឹកដែរថា នៅដើមសតវត្សទី១៣ ព្រះបាទជ័យវរ័្មនទី៧ ជាស្ដេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្រ្ដ។ ព្រះអង្គបានបង្រ្កាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឱ្យដើរផ្លូវតែមួយតាមដង្ហែរព្រះអង្គ ព្រមទាំងរំដោះទឹកដីឱ្យផុតពីការត្រួតត្រារបស់ប្រទេសបច្ចាមិត្ត។ ព្រះបាទជ័យវរ័្មនទី៧ មានមហេសីព្រះនាម ជ័យរាជទេវី ។ ក្រោយពីព្រះនាង ជ័យរាជទេវី សោយទិវង្គត ព្រះបាទជ័យវរ័្មនទី៧ បានរៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ដែលជាបងថ្លៃ។ ព្រះនាងឥន្រ្ទទេវីជាស្ត្រីដឹកនាំ គំរូមួយរូបដែលមានចរិយាសម្បត្តិល្អឥតខ្ចោះ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃ៕

28/05/2026

ស្រលាញ់​ការពារ​ទឹកដីដេីម្បីប្រជានុរាស្រ្ត
ស្រលាញ់​ប្រជានុរាស្ត្រ​ ត្រូវ​ការពារ​ទឹកដី

ខួប១ឆ្នាំ នៃសកម្មភាពវាយប្រហារដោយខុសច្បាប់ពីសំណាក់ភាគីប្រទេសជិតខាងមកលេីបូរណភាពទឹកដីកម្ពុជា ខ្ញុំ​ចងចាំជានិច្ចនូវពលិកម្មជូ...
28/05/2026

ខួប១ឆ្នាំ នៃសកម្មភាពវាយប្រហារដោយខុសច្បាប់ពីសំណាក់ភាគីប្រទេសជិតខាងមកលេីបូរណភាពទឹកដីកម្ពុជា

ខ្ញុំ​ចងចាំជានិច្ចនូវពលិកម្មជូនជាតិមាតុភូមិ នៃកងយោធពលខេមរន្ទភូមិន្ទ សូមទទួលការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់អំពីប្រជារាស្រ្តខ្មែរគ្រប់ៗរូប

ក្នុងឱកាសនៃខ្ញុំ​ដែលជាសមាជិកព្រះញាតិវង្សខ្មែរ១អង្គ​ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េខាងត្បូង ខ្ញុំបាទ មានកិត្...
25/05/2026

ក្នុងឱកាសនៃខ្ញុំ​ដែលជាសមាជិកព្រះញាតិវង្សខ្មែរ១អង្គ​ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េខាងត្បូង ខ្ញុំបាទ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ **ឯកឧត្តមអតីតប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ​ មួន​ ចេអ៊ីន**។

នៅការជំនួបប្រកបដោយអត្ថន័យនេះ បានផ្តោតទៅលើការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ ខ្ញុំបាទ សូមសម្តែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការចែករំលែកទស្សនទានដ៏មានតម្លៃក្នុងឱកាសនេះ។

ខ្ញុំ​សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃ ដំណើរទស្សនកិច្ចរបស់ខ្ញុំនេះ នឹងនាំមកនូវផ្លែផ្កា​ ជូនជាពលរដ្ឋ​ ក៏ដូចជា​ ប្រជាកសិករ​ នៃខ្ញុំផងដែរ​ ។

캄보디아 왕실 일원으로서 대한민국을 방문하는 기회를 맞아, 문재인 전 대한민국 대통령님을 예방하고 환담을 나누게 된 것을 매우 큰 영광으로 생각합니다.

의미 깊은 이번 면담에서는 상호 경험을 공유하고, 양국 간의 우호 관계와 협력을 더욱 공고히 하는 방안에 대해 집중적으로 논의하였습니다. 아울러, 따뜻한 환대와 함께 아낌없는 고견을 나누어 주신 것에 대해 깊은 존경과 진심 어린 감사의 말씀을 드립니다.

이번 방문의 성과가 저희 국민들과 농민들에게 실질적인 결실로 이어지기를 간절히 기원합니다.

24/05/2026

សូមស្ដាប់​ ប្រសាសន៍​ សម្ដេច​តេជោ​ ប្រធាន​ព្រឹទ្ធសភា​ និង​ ជា​ ប្រមុខ​រដ្ឋ​ស្តីទី​ នៃកម្ពុជា

22/05/2026

# #ទូលបង្គំ​ ខ្ញុំ​ព្រះករុណា​ អក្នអង្គ ស៊ីសុវត្ថិ សិទ្ធី​ដែន​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះ​មហា​សង្ឃរា​ជ នៃព្រះរាជាណាចក្រកម្ពុជា គណៈ​ ត្រូវបានតែងតាំងជាទីប្រឹក្សានៃគណៈកម្មាធិការអាស៊ីអាតភាដ (AAC)

ក្នុង​នាមខ្ញុំ​ជាសមាជិក​ព្រះរាជវង្សសានុវង្សខ្មែរ១អង្គ​  ខ្ញុំ​សូមសំដែងនូវការ អរគុណ​.....ដ៏ខ្ពង់ខ្ពស់​  ចំពោះ ឯកឧត្ដម​  ស...
21/05/2026

ក្នុង​នាមខ្ញុំ​ជាសមាជិក​ព្រះរាជវង្សសានុវង្សខ្មែរ១អង្គ​ ខ្ញុំ​សូមសំដែងនូវការ អរគុណ​.....ដ៏ខ្ពង់ខ្ពស់​ ចំពោះ ឯកឧត្ដម​ ស្ថានឯកអគ្គរាជទូត​នៃព្រះ​រាជាណាចក្រ​ កម្ពុជា​ នៃ​ សាធារណរដ្ឋ​ កូរ៉េ​ ខាងត្បូង​ និង​ លោក​ លោកស្រី​ ដែល​ជាមន្រ្ដី​ស្ថានទូត​ ទាំង​អស់​ បានទទួល​ នូវ​ពុទ្ធ​ពរ​បួនប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខ​:​ ពល:​ កុំបី​ឃ្លៀងឃ្លាត​ ឡេីយ​ 🙏❤️️❤️️​ ។

"As a member of the Cambodian Royal Family, I would like to express my highest and deepest gratitude to His Excellency the Ambassador of the Kingdom of Cambodia to the Republic of Korea, as well as to all embassy officials. May you all be blessed with the four sublime blessings of the Buddha: longevity, nobility, happiness, and strength, forevermore."

ខ្ញុំ​បានបំពេញ​  ជាពលរដ្ឋខ្មែរហេីយ​ ១មុឺនរៀល​   ១មុឺននាក់​  ខ្មែរ​ ស្រលាញ់​ ខ្មែរ​  ។ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ...
19/05/2026

ខ្ញុំ​បានបំពេញ​ ជាពលរដ្ឋខ្មែរហេីយ​ ១មុឺនរៀល​ ១មុឺននាក់​ ខ្មែរ​ ស្រលាញ់​ ខ្មែរ​ ។

ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
May 19, 2026

Address

Phnom Penh
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Prince Sisowath Sithiden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share