មន្ទីរទេសចរណ៍ ខេត្តកែប

មន្ទីរទេសចរណ៍ ខេត្តកែប Official page Department of Kep Tourism

ខេត្តកែប៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦លោកជំទាវ ឡុង ភ...
17/09/2026

ខេត្តកែប៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
លោកជំទាវ ឡុង ភារម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មកាធិការសុវត្តិភាពកុមារក្នុងវិស័យទេសចរណ៍ តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបានអញ្ជើញដឹកនាំ និងចូលរួមកិច្ចប្រជុំស្តីពី «សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍» ដែលត្រូវបានរៀបចំឡើងនៅមន្ទីរទេសចរណ៍ខេត្តកែប។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងស្ថាប័ន កងកម្លាំង មន្ទីរពាក់ព័ន្ធជុំវិញខេត្តកែប ព្រមទាំងតំណាងវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ រួមមានសណ្ឋាគារ ផ្ទះសំណាក់ និងបឹងកាឡូនានាក្នុងខេត្កកែប។

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានអញ្ជើញចូលរួមទទួលស្វាគមន៍កញ្ចប់ទស្សនកិច្ចក្រុមហ៊ុនទេសចរណ៍នានាមកធ្វើទស្សនកិច្...
11/09/2026

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានអញ្ជើញចូលរួមទទួលស្វាគមន៍កញ្ចប់ទស្សនកិច្ចក្រុមហ៊ុនទេសចរណ៍នានាមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលខេត្តកំពត និងកែប ចំនួន ៤០ ក្រុមហ៊ុន រួមមាន : ប្រទេសភីលីពីន ៣ ក្រុមហ៊ុន ប្រទេសនេប៉ាល់ ១៣ ក្រុមហ៊ុន និង ប្រទេសមីយ៉ាន់ម៉ា ២០ ក្រុមហ៊ុន នៅ បឹងកាឡូ ស្វីតរីសត៍កំពត ដឹកនាំដោយ សមាគម៍ន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច ( PATA)។

09/09/2026
ខេត្តកែប៖ នៅថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន NagaWor...
05/09/2026

ខេត្តកែប៖ នៅថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន NagaWorld បានសហការរៀបចំកម្មវិធីរើសសំរាម និងសម្អាតបរិស្ថាននៅតំបន់ឆ្នេរអង្កោល ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន កាត់បន្ថយការបំពុលដោយប្លាស្ទិក និងរួមចំណែកកសាងរូបភាពឆ្នេរសមុទ្រកម្ពុជា ក្នុងរដូវកាលបៃតងឱ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។
ព្រឹត្តិការណ៍បរិស្ថានដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកដំណាក់ចង្អើរ កងកម្លាំងនគរបាលស្រុក ព្រមទាំងមន្ត្រីបច្ចេកទេសនៃមន្ទីរទេសចរណ៍ខេត្តកែប។ ការរួមថាមពលគ្នារវាងវិស័យឯកជន និងអាជ្ញាធរដែនដី មិនត្រឹមតែជួយឱ្យតំបន់ឆ្នេរអង្កោលមានភាពស្អាត និងមានសណ្តាប់ធ្នាប់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អក្នុងការបង្កើតទម្លាប់ស្រឡាញ់បរិស្ថានដល់សហគមន៍មូលដ្ឋាន និងអាជីវករនៅតាមតំបន់ឆ្នេរផងដែរ។
| | |
| | |
#មន្ទីរទេសចរណ៍ខេត្តកែប | |
| | |

សហគមន៍នេសាទភូមិថ្មី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦                        --------------------- #មន្ទីរទេសចរណ៍ខេត្តកែប ស...
04/09/2026

សហគមន៍នេសាទភូមិថ្មី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
---------------------
#មន្ទីរទេសចរណ៍ខេត្តកែប សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានបើកវគ្គបណ្តុះបណ្តាល លើមុខវិជ្ជា " ការបំផុសគំនិតកែច្នៃ ផលិតផលទេសចរណ៍" បដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ និង មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍" ជូនដល់សមាជិកសមាជិកានៃសហគមន៍នេសាទភូមិថ្មី ដើម្បីចូលរួមពង្រឹងសមត្ថភាពបន្ថែមដល់សហគមន៍អោយទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសនានាសម្រាប់ការផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរប្រកបដោយភាពកក់ក្តៅ និងប្រសិទ្ធភាពខ្ពស់។ ក្នុងនោះផងដែរ វគ្គបណ្តុះបណ្តាល ផ្តោតលើមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួន ព្រមជាមួយកម្រងសំណួរ-ចម្លើយ បណ្តុះគំនិតសាមគ្គីជាក្រុម។

#មន្ទីរទេសចរណ៍ខេត្តកែប

បដិសណ្ឋារកិច្ច គឺជាការទទួលស្វាគមន៍ ថែទាំ និងបម្រើភ្ញៀវដោយភាពរួសរាយរាក់ទាក់ សុជីវធម៌ និងវិជ្ជាជីវៈ។ ការធ្វើបដិសណ្ឋារកិច្ច...
03/09/2026

បដិសណ្ឋារកិច្ច គឺជាការទទួលស្វាគមន៍ ថែទាំ និងបម្រើភ្ញៀវដោយភាពរួសរាយរាក់ទាក់ សុជីវធម៌ និងវិជ្ជាជីវៈ។ ការធ្វើបដិសណ្ឋារកិច្ចល្អ អាចបង្កើតចំណាប់អារម្មណ៍ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់សហគមន៍ ឬអាជីវកម្មទេសចរណ៍។
---------------------
រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តកែប សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានបើកវគ្គបណ្តុះបណ្តាល លើមុខវិជ្ជា " ការបំផុសគំនិតកែច្នៃ ផលិតផលទេសចរណ៍" បដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ និង មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍" ជូនដល់សមាជិកសមាជិកានៃសហគមន៍នេសាទអូរក្រសារ ដើម្បីចូលរួមពង្រឹងសមត្ថភាពបន្ថែមដល់សហគមន៍អោយទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសនានាសម្រាប់ការផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរប្រកបដោយភាពកក់ក្តៅ និងប្រសិទ្ធភាពខ្ពស់។ ក្នុងនោះផងដែរ វគ្គបណ្តុះបណ្តាល ផ្តោតលើមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួន ព្រមជាមួយកម្រងសំណួរ-ចម្លើយ បណ្តុះគំនិតសាមគ្គីជាក្រុម។

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ដោយជម្រុញអោយបងប្អូនក្នុងសហគមន៍ បន្តពង្រឹង និងយកចិត្តទុកដាក់ការផ្តល់សេវា ជាពិសេសតម្លៃមុខម្ហូប កុំមានការឡើងថ្លៃ រក្សារអនាម័យ បរិស្ថាន អោយបានល្អ។

#មន្ទីរទេសចរណ៍ខេត្តកែប

🎬 ឱកាសមកដល់ហើយសម្រាប់ចូលចិត្តអ្នកបង្កើត និងអ្នកផលិតវីដេអូទាំងអស់! ✨ការចុះឈ្មោះកម្មវិធីការប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «...
03/09/2026

🎬 ឱកាសមកដល់ហើយសម្រាប់ចូលចិត្តអ្នកបង្កើត និងអ្នកផលិតវីដេអូទាំងអស់! ✨

ការចុះឈ្មោះកម្មវិធីការប្រកួតប្រជែងផលិតវីដេអូទេសចរណ៍ «ទស្សនាកម្ពុជា ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» បានបើកជាផ្លូវការហើយ! 🌧️🌿

បង្ហាញពីសម្រស់ដ៏ខៀវស្រងាត់ វប្បធម៌ដ៏រស់រវើក និងមានតម្លៃលាក់កំបាំងរបស់ប្រទេសកម្ពុជាក្នុងរដូវកាលបៃតង អាចឈ្នះរង្វាន់ធំទៀតផង!
📍 របៀបចូលរួម៖

-សូមពិនិត្យមើលគេហទំព័រផ្លូវការ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ច្បាប់ និងគោលការណ៍ណែនាំលម្អិត
-ស្កេនលេខកូដ QR នៅលើផ្ទាំងរូបភាព ឬចុចលើតំណភ្ជាប់ https://www.tnaot.app/green-season?lang=km ដើម្បីចុះឈ្មោះ
-អនុវត្តតាមការណែនាំជាជំហានៗ ដើម្បីដាក់ស្នើការចូលរួមរបស់អ្នក!
🎥 កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅ ដាក់ពាក្យថ្ងៃនេះ 👇





ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍ ទី០៣ កញ្ញា ២០២៦ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តកែបចំនួន៤រូប បានចូ...
03/09/2026

ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍ ទី០៣ កញ្ញា ២០២៦ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តកែបចំនួន៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ពន្ធលេីអចលនទ្រព្យ និងពន្ធលេីចំណេញមូលធន។
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

កែប៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប រួមជាមួយសហការី បានអញ្ជើញចូលរួម វគ្គបណ្ត...
03/09/2026

កែប៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប រួមជាមួយសហការី បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ក្នុងដំណាក់កាលមុនការបោះឆ្នោត នៅសាលប្រជុំធំសេះស នៃសាលាខេត្តកែប។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធនឹងការងារព័ត៌មាន និងសាធារណមតិ។

ខេត្តសៀមរាប៖ រសៀលថ្ងៃទី២ ខែកញ្ញា ២០២៦ លោកស្រី ថំ សុខណាវិន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប តំណាងលោក ប៉ុក ទាំង បានអញ្ជើញចូល...
03/09/2026

ខេត្តសៀមរាប៖ រសៀលថ្ងៃទី២ ខែកញ្ញា ២០២៦ លោកស្រី ថំ សុខណាវិន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប តំណាងលោក ប៉ុក ទាំង បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី «ការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងជំរុញការពង្រឹងគុណភាពសេវាកម្ម និងស្តង់ដាសេវាកម្មអាជីវកម្មទេសចរណ៍ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមរយៈការចុះឈ្មោះក្នុងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល និងការស្នើសុំទទួលយកបណ្ណជំនាញ (Skill voucher) សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

Address

Phnom Penh

Telephone

+85578841856

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ ខេត្តកែប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share