អគ្គនាយកដ្ឋានផែនការ General Directorate of Planning, Ministry of Planning

  • Home
  • Cambodia
  • Phnom Penh
  • អគ្គនាយកដ្ឋានផែនការ General Directorate of Planning, Ministry of Planning

អគ្គនាយកដ្ឋានផែនការ General Directorate of Planning, Ministry of Planning នេះជា Page ផ្លូវការរបស់អគ្គនាយកដ្ឋានផ?

ក្រសួងផែនការត្រូវការជ្រើសរើសទីប្រឹក្សាជាតិសម្រាប់រយៈពេលខ្លី ចំនួន១រូប សម្រាប់ការងារ CDB Database Assessment.
07/10/2024

ក្រសួងផែនការត្រូវការជ្រើសរើសទីប្រឹក្សាជាតិសម្រាប់រយៈពេលខ្លី ចំនួន១រូប សម្រាប់ការងារ CDB Database Assessment.

យើងចាប់ផ្តើមធ្វើកិច្ចការនេះដោយបេះដូង និងមោះមុតបំផុតដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា ទោះបីទើបមានការសម្រេចយឺតពេលអស់ជាច្រ...
29/05/2024

យើងចាប់ផ្តើមធ្វើកិច្ចការនេះដោយបេះដូង និងមោះមុតបំផុតដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា ទោះបីទើបមានការសម្រេចយឺតពេលអស់ជាច្រើន!!!

ថ្ងៃសុក្រ និងសៅរ៍ ១០រោច និង១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្ន...
13/08/2023

ថ្ងៃសុក្រ និងសៅរ៍ ១០រោច និង១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

ក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងផែនការ បានបើកយុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព នៅសង្កាត់វត្តភ្នំ និងស្រះចក នៃខណ្ឌដូចពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីយុទ្ធនាការបើកចំនួន២ថ្ងៃនេះ សង្កាត់ទាំងអស់នៃរាជធានីភ្នំពេញ និងបណ្តាខេត្តទាំង២៤ នឹងបន្តអនុវត្តសកម្មភាពដូចគ្នានេះទាំងអស់គ្នា។

សូមចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ ដល់ប្រជាជនជាទីស្រឡាញ់របស់យេីង​ ❤️ 🇰🇭 ❤️
10/08/2023

សូមចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ​ ដល់ប្រជាជនជាទីស្រឡាញ់របស់យេីង​ ❤️ 🇰🇭 ❤️

ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយទទួលបានការច...
09/08/2023

ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ

ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ គឺ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ បានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីយុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ សីលវ៉ាត់ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ, រដ្ឋបាលសាលារាជធានីភ្នំពេញ, អភិបាលខណ្ឌ មន្ទីរពាក់ព័ន្ធ ចៅសង្កាត់ និងមន្ត្រីកាន់តាប្លេតទាំង១០៥សង្កាត់។

ថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំងឯកឧត្តម កិត្តិសេ...
09/08/2023

ថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញចុះពិនិត្យមើលដំណើរការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, និងចុះពិនិត្យដោយផ្ទាល់ទៅលើស្ថានភាពជាក់ស្តែងរបស់គ្រួសារក្រីក្រដែលទទួលបានបណ្ណសមធម៌ ក្នុងឃុំក្រាំងលាវ នៃស្រុករលាប្អៀរ និងឃុំខ្លុងពពក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមអមដំណេីរដោយ ឯកឧត្តម រដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ, ឯកឧត្តមប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ, ឯកឧត្តមអភិបាលរងខេត្តកំពង់ឆ្នាំង, និងអ្នកមានចំណែកពាក់ព័ន្ធនានាក្នុងខេត្តកំពង់ឆ្នាំង៕

ខេត្តកំពត​ ថ្ងៃសុក្រ​ ១៣កេីត​ ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧ត្រូវនឹងថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២៣សិក្ខាសាលាពិគ្...
30/06/2023

ខេត្តកំពត​ ថ្ងៃសុក្រ​ ១៣កេីត​ ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២៣

សិក្ខាសាលាពិគ្រោះយោបល់នៅថ្នាក់ក្រោមជាតិដេីម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ​ (ផយអជ)​ ២០២៤-២០២៨​ ក្រោមអធិបតីភាព​ ឯកឧត្ត​ម​ ទួន​ ថាវរ:​ រដ្ឋលេខាធិការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្ត​ម​ កិត្តិសេដ្ឋាបណ្ឌិត​ ឆាយ​ ថន​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងផែនការ៕​ សិក្ខាសាលានេះមានការចូលរួមពីអ្នកមានចំណែកពាក់ព័ន្ធទាំងអស់​ រួមមាន​ មន្ទីរជុំវិញខេត្ត​ សង្គមសុីវិល​ និងវិស័យឯកជន៕

20/06/2023
ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញឯកឧត្ដម ទួន ថាវរៈ រដ្...
12/06/2023

ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

ឯកឧត្ដម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងផែនការ បានចូលរួមជាអធិបតីបើកកិច្ចប្រជុំ អន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកម្មវិធីវិនិយោគ សាធារណៈ ៣ឆ្នាំរំកិល ២០២៤-២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសពីគ្រប់ក្រសួង ស្ថាប័នទាំងអស់។

Address

No. 386, Monivong Boulevard, Chamkarman
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85523218895

Alerts

Be the first to know and let us send you an email when អគ្គនាយកដ្ឋានផែនការ General Directorate of Planning, Ministry of Planning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គនាយកដ្ឋានផែនការ General Directorate of Planning, Ministry of Planning:

Share