O.M.G

O.M.G Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from O.M.G, Library, Phnom Penh.

19/03/2026
19/03/2026
19/03/2026
19/03/2026
02/02/2026
31/01/2026
អ្នកខ្លះចោទថាខ្ញុំខ្ជិល ខ្ញុំអត់មាត់ហើយដើចេញ ព្រោះខ្ញុំខ្ជិលមែន ខ្ជិលនឹងឈ្លោះ ខ្ជិលនឹងប្រកែកយកតែត្រូវ ខ្ជិលនឹងបកស្រាយរឿង...
27/10/2022

អ្នកខ្លះចោទថាខ្ញុំខ្ជិល ខ្ញុំអត់មាត់ហើយដើចេញ ព្រោះខ្ញុំខ្ជិលមែន ខ្ជិលនឹងឈ្លោះ ខ្ជិលនឹងប្រកែកយកតែត្រូវ ខ្ជិលនឹងបកស្រាយរឿងអត់ប្រយោជន៍ ហើយខ្ជិលនឹងគិតថាគេនឹងជាមនុស្សអត់ប្រយោជន៍ទៀតផង ព្រោះរាល់ថ្ងៃខំអានសៀវភៅណាស់ តែគេបែជាអង្គុយនិយាយដើមគេ ព្រមទាំងត្មាសតេះដៀល ដោយមើលតែសំបកក្រៅទៀតផង៕

06/04/2022
29/11/2021

មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣៤៧៨ ដង)
ចែកបន្តជាធម្មទាន

មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង

មាតាបិតា ជា​គ្រូដើម ជា​គ្រូ​ដ៏ឆ្នើម​ក្នុង​លោកា
ម្យ៉ាង​ទៀត​គឺ​ពិត​ជា​ទេវតា ព្រះ​ពុទ្ធ​ជា​ត្រាស់​ថា​ជា​ព្រហ្ម​ផង ។

មាតាបិតា​គឺ​ជា​ព្រះ រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ច្បាស់​ច្បង
សង្គ្រោះ​៥​យ៉ាង​ល្អ​ហ្មត់​ហ្មង ចម្លង​បុត្រ​ភ្ញា​ឲ្យ​ដល់​ត្រើយ ។

សង្គ្រោះ​ទី១​ដោយ​ការ​ឃាត់ មិន​ឲ្យ​កូន​ភ្លាត់​ធ្វើ​បាប​ឡើយ
ឃើញ​កូន​ធ្វើ​ខុស​ឥត​កន្តើយ​ហាម​ហើយ​ហាម​ទៀត​ឆ្លៀត​តាម​ឃ្លាំ ។

កំណើត​ជាមនុស្ស​ថ្លៃ​ពេក​ពន់ កូន​ត្រូវ​អត់​ធន់​ឲ្យ​បាន​សម​
កុំ​ឲ្យ​ចំណង់​វា​បង្ខំ ចូល​ជ្រាំ​ធ្លាក់​ជ្រោះ​រស់​អសោច ។

សង្គ្រោះ​ទី២ ដោយ​ការ​នាំ ផ្សែ​ផ្សំ​សន្សំ​គុណ​ប្រយោជន៍​
នៅ​រស់​ជា​មនុស្ស​កុំ​ជា​ខ្មោច យ៉ាង​ហោច​ត្រូវ​ឲ្យ​មាន​សីល​៥ ។

ម៉ែ​ឪ​បំពាក់​អលង្ការ គឺ​ធម៌​ទេសនា​ជា​ប្រចាំ
កូន​ត្រូវ​ស្រឡាញ់​កល្យាណ​កម្ម គុណ​គាប់​ត្រូវ​ចាំ​កុំ​បំភ្លេច។

សង្គ្រោះ​ទី​៣​គឺ​ឲ្យ​រៀន អុច​ទៀន​វិជ្ជា​ភ្លឺ​រំលេច
សម្បត្តិ​ចំណេះ​ថ្លៃ​ជាង​ពេជ្រ ដាច់​ខាត​ត្រូវ​គេច​ពី​គ្រឿង​ញៀន ។

ថ្នាំ​ញៀន​បំផ្លាញ​នូវ​ស្មារតី ញៀន​ល្បែង​អប្រិយ៍​នាំ​ខូច​រៀន​
ញៀន​ស្រា​ញៀន​ស្រី​រោគ​បៀត​បៀន​បើ​ញៀន​នឹង​រៀន​សុរិយា​រះ ។

សង្គ្រោះ​ទី​៤​គឺ​រៀបការ ក្នុង​រឿង​ប្រាថ្នា​គ្រប់​គ្រង​ផ្ទះ​
មិន​ត្រូវ​បង្ខំ​ចង់​យក​ឈ្នះ មានះ​នាំ​ខូច​ប្រយោជន៍​ធំ។

ស្នេហា​ជា​ផ្នូរ​កប់​ព្រលឹង រឿង​ហ្នឹង​ត្រូវ​ដឹង​ឲ្យ​គ្រប់​មុំ
កុំ​អាង​ថា​នាឡិធំ​ជាង​នំ មាន​រឿង​ទាវ​ទុំ​គំរូស្រាប់ ។

សង្គ្រោះ​ទី​៥​គឺ​ចែក​ទ្រព្យ តាម​កាល​គួរ​គាប់​ជាប់​ជា​ច្បាប់
មរតក​ជាទ្រព្យ​នៃ​អ្នក​ស្លាប់ មិនត្រូវ​ប្រញាប់​ឲ្យ​ដាច់​ឡើយ ។

ឲ្យ​តិច​ឲ្យ​ច្រើន​ជា​ប្រចាំ រាល់​ថ្ងៃ​ខែ​ឆ្នាំ​ឲ្យ​ណាស់​ហើយ
ចំណែក​សម្បត្តិ​នាំ​ដល់​ត្រើយ ដូច​បាន​ពោល​ហើយ​គឺ​ឱវាទ ។

សង្គ្រោះ​៥​យ៉ាង​គឺ​ជា​គុណ ជា​ទុន​ជីវិត​តាម​ក្បួន​ខ្នាត
ម៉ែ​ឪជា​ព្រះ​អ្នក​នាំ​អាទិ៍ កូន​កុំ​ប្រមាទ​ត​ទៅ​ហោង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូនមាស​ឪពុក
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when O.M.G posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category