ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត

  • Home
  • Cambodia
  • Phnom Penh
  • ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត People Party

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ #សាររំលែកទុក្ខ: ឯកឧត្តម ពេញ ធារ...
28/03/2025

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

#សាររំលែកទុក្ខ: ឯកឧត្តម ពេញ ធារម្យ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត និងក្រុមការងារយុវជនគណបក្សខេត្តកំពត ផ្ញើសាររំលែកទុក្ខជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។
#កំពត

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ក្រុមការងារផែនព័ត៌មាន និងបណ្តាញផ...
28/03/2025

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សខេត្តកំពត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារនៃសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧នាទីទៀបភ្លឺដោយរោគាពាធ។

យើងខ្ញុំសូមបួងសួងសូមដួងវិញ្ញាណក្ខន្ធឯកឧត្តមអ្នកឧកញ៉ា បានទៅកាន់សុគតិភព និងឆាប់យោនយកកំណើតសាជាថ្មី។

 #កំពត: រដ្ឋបាលខេត្តកំពតជូនដំណឹងអំពីអាសយដ្ឋានហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។សូមចុច Li...
07/03/2025

#កំពត: រដ្ឋបាលខេត្តកំពតជូនដំណឹងអំពីអាសយដ្ឋានហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។

សូមចុច Link ខាងក្រោម៖
-ផេកផ្លូវការ៖ https://www.facebook.com/%E1%9E%98%E1%9F%89%E1%9F%85-%E1%9E%92%E1%9E%93%E1%9E%B7%E1%9E%93-1125768237457453/
-គណនីហ្វេសប៊ុក៖ https://www.facebook.com/profile.php?id=100011130904186

#កំពត

កិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី៧ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយ...
16/02/2025

កិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី៧ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល
------------------------------------------
រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បាន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជន គណបក្សថ្នាក់កណ្តាល លើកទី៧ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈ សំខាន់ៗ មានជាអាទិ៍៖
(១).ការរៀបចំក្រុមការងារសម្របសម្រួលព័ត៌មាន តាមក្រសួង ស្ថាប័ន រាជធានី ខេត្ត និងរៀបចំ វគ្គបណ្តុះបណ្តាល
(២).ការរៀបចំលិខិតសំណើ សុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី អញ្ជើញឯកឧត្តមបណ្ឌិត សាយ សំអាល់ និងឯកឧត្តម/លោកជំទាវរដ្ឋមន្រ្តី ធ្វើបទឧទ្ទេស នាមស្តីពីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, វិស័យប្រៃ សនីយ៍ និងទូរគមនាគមន៍ , វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ វិស័យ សំខាន់ៗ ផ្សេងទៀត នៅវិមាន៧មករា
(៣).ការបញ្ចូល សមាជិកក្រុមជំនួយការ ចូលក្នុង ប្រព័ន្ធគ្រប់គ្រងទិន្នន័យក្បាលម៉ាស៊ីន
(៤).ការបន្សុទ្ធក្រុមជំនួយការ និង ការប្រជុំបន្សុទ្ធ ក្រុម ជំនួយការ (៥) .ការបង្កើតក្រុមព័ត៌មាន
(៦).ពិនិត្យវឌ្ឍនភាពរបស់អនុគណៈ កម្មការ ទាំង៤ នៃគណៈកម្មការចំពោះ កិច្ចរៀបចំ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា
(៧).ការរៀបចំ សមាសភាពចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា (៧).ការកែសម្រួលរចនាសម្ព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អនុប្រធាន -សមាជិក គណៈប្រចាំការ, ប្រធាន-អនុប្រធានអនុគណៈកម្មការទាំង៤ នៃគណៈ កម្មការចំពោះកិច្ចរៀបចំសន្និបាតយុវជន, និងឯកឧត្តម លោកជំទាវប្រធាន អនុប្រធាន ឬតំណាងផ្នែកចំនួន ៩ ចូលរួម និងក្រុមលេខាកត់ត្រា សរុប ២៧នាក់ នៅវិមាន ៧មករា។

ឯកឧត្តម ពេញ ធារម្យ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចតេជោ  ហ៊ុន សែន----...
14/02/2025

ឯកឧត្តម ពេញ ធារម្យ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន
ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន
-----------------------------------------

យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត
សូមប្រកាសជាឱឡារិកថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពវឹកវរ និងសង្គ្រាមសាជាថ្មី។ យើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាតនូវទង្វើដ៏ខ្មៅកខ្វក់បំផុតរបស់ជនក្បត់ជាតិ ដែលហ៊ានប៉ុនប៉ងធ្វើឃាត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យ តាំងពីដំណាក់កាល សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍បន្តដឹកនាំអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់សង្គ្រាម ដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ នៅទីបំផុត បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបាន សុខសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដី ទាំងស្រុងដែលកម្ពុជា ពុំធ្លាប់មានឡើយ ក្នុងរយៈពេល ជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួននិងបានធ្វើឱ្យប្រទេសជាតិមានការ ការអភិវឌ្ឍលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណាដែលជាអំពើភេរវកម្មបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ប៉ុនប៉ងធ្វើឃាត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារហើយសូមប្តេជ្ញាការពារនូវសុខសន្តិភាពនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីឧត្តមប្រយោជន៍ជាតិព្រមទាំងភាពសុខសាន្ត រីកចម្រើនរបស់ប្រជាជនកម្ពុជា។

#កំពត

ឯកឧត្តម ហៀក ម៉ា ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចតេជោ  ហ៊ុន សែន-------...
13/02/2025

ឯកឧត្តម ហៀក ម៉ា ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន
ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន
---------------------------
ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ព្រមទាំងសមាជិក សមាជិកាគណបក្សចុះមូលដ្ឋានភូមិទាំង៥ ឃុំស្រែចែង ស្រុកជុំគិរី ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និង សំឡេងដែលពួកជ្រុលនិយមរៀបចំផែនការភេរវកម្មវាយដ្រូនចូលភូមិគ្រឹះរបស់សម្តេច ដែលសម្តេចតេជោ ហ៊ុន សែន បានទម្លាយ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ យើងខ្ញុំមានការតក់ស្លុតជាខ្លាំង និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះរាល់អំពើប៉ុនប៉ងធ្វើឃាតមេដឹកនាំកំពូល របស់ប្រទេសនាំឱ្យមានអស្ថិរភាព និងភាពវឹកវរក្នុងប្រទេស។
យើងខ្ញុំយល់ឃើញថា គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ ដែលមិនអាចលើកលែងបាន និង សូមអំពាវនាវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការទប់ស្កាត់ និងវែកមុខរកក្រុមនេះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

#កំពត

27/01/2025

ថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ហៀក ម៉ា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

26/01/2025

ថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

បទ៖ ព្រែកកំពង់បាយដួងចិត្ត
និពន្ធដោយ៖ លោក សុខ ឌីណា
ច្រៀងដោយ៖ លោក សេង ឈូន

បទចម្រៀងនេះនិយាយរៀបរាប់អំពីភាពស្រស់ស្អាតនៃដងព្រែកកំពង់បាយ ក្រោមការដឹកនាំនិងអភិវឌ្ឍន៍ដោយ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានបង្កើតឱ្យមានឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែង ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិកាខ្នាតយក្ស និងអាស្រមលោកជំទាវម៉ៅ នៅភ្នំជ្វា។

ថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ស្រុកជុំគិរី: ស្នាក់ការគណបក្ស...
26/01/2025

ថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

ស្រុកជុំគិរី: ស្នាក់ការគណបក្សឃុំស្រែចែង បានរៀបចំកិច្ចប្រជុំប្រចាំខែមករា និងលើកទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ក្រោមអធិបតីភាព ឯកឧត្តម ហៀក ម៉ា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត សមាសភាពចូលរួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ពុកមេភូមិ សមាជិកភូមិ ក្រុមការងារយុវជនគណបក្សភូមិ ឃុំ សរុបចំនួន៦១នាក់ ស្រ្តី០៦នាក់ ។

25/01/2025

ថ្ងៃសៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៥ អាណត្តិទី៥ នៅវិមាន៧មករា រាជធានីភ្នំពេញ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតគណៈកម្មាធិការកណ្ត...
25/01/2025

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៥ អាណត្តិទីV នៅវិមាន៧មករា រាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានបើកសន្និបាតគណៈកម្មាធិការកណ្តាល មានរយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។

ភ្នំពេញ:នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួន រយៈពេល២ថ្ងៃ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន។
សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។
សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។
សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖
១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។
២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន៕

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category