27/05/2026
[English Below]
✨ រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក.ស.ហ.វ. និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក.ស.ហ.វ. និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានសហការដឹកនាំកិច្ចប្រជុំស្តីពីគម្រោងសិក្សាស្រាវជ្រាវដំណាក់កាលទី១ ស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវដំណើរការនៃការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដើម្បីប្រកបអាជីវកម្ម” ដែលសហការជាមួយ ឯកឧត្តមឧកញ៉ា សុខ ពិសិដ្ឋ ប្រធានក្រុមការងារពិសេសរបស់ សម្តេចមហាបវរធិបតី និងទទួលបានជំនួយបច្ចេកទេសពីកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ហើយក៏មានការចូលរួមពី ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកស្រី Kanu Negi តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងក្រុមការងារ Alpha Desk Partner ផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងឯកភាពលើវិសាលភាពការងារ និងក្របខណ្ឌពេលវេលានៃការអនុវត្ត មុននឹងចាប់ផ្តើមដំណើរការជាផ្លូវការនៃគម្រោងសិក្សាស្រាវជ្រាវ។ ក្នុងដំណាក់កាលទី១ ការសិក្សានេះ ផ្តោតលើវិស័យអាទិភាពចំនួន ៥ រួមមាន៖ ការកែច្នៃផលិតផលកសិកម្ម, ការកែច្នៃម្ហូបអាហារ និងភេសជ្ជៈ, ធាតុផ្សំក្នុងវិស័យកសិកម្ម, ផលិតផលអេឡិចត្រូនិក និងប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនី, និង វិស័យទេសចរណ៍។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើផែនការការងារ និងបានចាប់ផ្តើមដំណើរការគម្រោងសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែងរបស់ធុរជន ក្នុងដំណើរការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដើម្បីដោះស្រាយលើបញ្ហាប្រឈមនានា រួមមានភាពស្ទួនគ្នានៃនីតិវិធី ការងារត្រួតស៊ីគ្នា បន្ទុកចំណាយ និងបញ្ហាកកស្ទះផ្នែករដ្ឋបាល។
✨ Phnom Penh: On 27 May 2026, at 9:30 a.m., at the Ministry of Economy and Finance (MEF), H.E. Dr. Phan Phalla, Secretary of State of the MEF and Secretary-General of the General Secretariat of the Economic and Financial Policy Committee (EFPC), and H.E. Dr. Kong Marry, Secretary of State of the MEF, Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), and Chair of the Inter-Ministerial Working Group on Electronic Services for Business (ESB), co-chaired the kick-off meeting for Phase I of the research study on “Phase 1: Improving Business Permitting and Licensing Processes”. The project is being implemented in collaboration with H.E. Oknha Sok Piseth, Head of the Special Working Group of Samdech Moha Borvor Thipadei, with technical assistance from the Cambodia-Australia Partnership for Resilient Economic Development (CAPRED). The meeting was also attended by Oknha Sor Kinal, President of the Young Entrepreneurs Association of Cambodia, Mrs. Kanu Negi, representative of the Australian Embassy in Cambodia, and the Alpha Desk Partner team.
The objective of the meeting was to review and agree on the scope of work and implementation timeline prior to the official commencement of the research study project. In Phase I, the study focuses on five priority sectors: agricultural product processing; food and beverage processing; agricultural inputs; electronics products and the electric vehicle ecosystem; and tourism. As a result, the meeting endorsed the work plan and officially launched the research study project aimed at understanding the practical experiences of businesses in the licensing and permit application process to addressing key challenges, including procedural redundancies, overlapping requirements, administrative burdens, and regulatory bottlenecks.