25/05/2026
មន្ត្រីជំនាញរបស់និយ័តករបរធនបាលកិច្ច បានចូលរួមវេទិកាវិនិយោគសកលអាស៊ាន (ASEAN Global Investment Forum) នៅប្រទេសសិង្ហបុរី
[English Below]
======================================
នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ហេង សំអុល ប្រធានការិយាល័យសហប្រតិបត្តិការនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ, កញ្ញា ហ៊ីម វី អនុប្រធានការិយាល័យគ្រប់គ្រងបរធនបាលកិច្ចហិរញ្ញវត្ថុនៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច, និងកញ្ញា ស៊ូ ចាន់លីណា មន្ត្រីនៃការិយាល័យអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃនាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនែ ន.ប.ធ. ត្រូវបានចាត់ឱ្យបានចូលរួមវេទិកាវិនិយោគសកលអាស៊ាន (ASEAN Global Investment Forum) ដែលបានរៀបចំឡើងដោយស្ថាប័នវិនិយោគិន (Institutional Investor) នៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នអន្តរជាតិឈានមុខគេក្នុងការផ្តល់ទស្សនវិស័យ ក៏ដូចជាការយល់ដឹងស៊ីជម្រៅលើការវិនិយោគសកលដល់បណ្តាស្ថាប័នវិនិយោគិនទូទាំងសកលលោក។
វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងក្នុងគោលបំណង ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីបណ្តាស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិន ស្ថាប័ននៃសន្តិសុខសង្គម (Social Security), ប្រាក់សោធននិវត្តន៍ (Pension), ធានារ៉ាប់រង (Insurance), មូលនិធិបម្រុងរដ្ឋាភិបាល (Government/Sovereign Reserve Fund), និងអាជ្ញាធរហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នវិនិយោគសាធារណៈ និងឯកជនផ្សេងៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសកលលោក ដើម្បីពិភាក្សា ក៏ដូចជាចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍ និងការរក្សាឧត្តមភាព លំដាប់ថ្នាក់ពិភពលោក ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ស្ថាប័នសម្រាប់ការវិនិយោគរយៈពេលវែង។ វេទិកាខាងលើ មានការចូលរួមពីតំណាងធនាគារកណ្តាល អាជ្ញាធរសេវាហិរញ្ញវត្ថុ វិនិយោគិនស្ថានប័ន ស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគ ព្រមទាំងអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាធុរជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលកលលោក។
***********
On Thursday, 21 May 2026, with the high permission of H.E. SOK Dara, Director General of the Trust Regulator, Mr. HENG Samul, Head of Cooperation Division of the Research, Training, and Cooperation and Ms. HIM Vy, Deputy Head of Financial Trust Supervision Division of the Trust Registration Department, Ms. SOU Chanlina, Official of Inspection and Enforcement Division of the Legal Affairs and Inspection Department, were assigned to attend the ASEAN Global Investment Forum which was organized by the Institutional Investor, a premier global provider of investment and business insights, in Singapore.
The forum served as a high-level platform for central banks, financial services authorities, and senior decision-makers representing Southeast Asia’s and the world’s leading social security systems, pension funds, insurers, and government/sovereign reserve funds as well as the drew participation from various public and private investment institutions, financial experts, and business leaders worldwide for a series and platform of focused dialogues on building and maintaining world-class institutional portfolios tailored for long-term asset management. The forum was attended by representatives from central banks, financial services authorities, institutional investors, financial institutions, economic and financial experts, as well as businessmen from Southeast Asia and all around the world.
✅ ដើម្បីទទួលបានព័ត៌មានពីវិស័យបរធនបាលកិច្ច សូមចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោម | Please join the below link to receive updates on the Trust Sector៖
-https://www.trustregulator.gov.kh
-https://t.me/trustregulator
-https://bit.ly/trustregulator