11/09/2025
[ English Below ]
———————
បេសកម្មសប្បុរសធម៍របស់ក្លឹប Mobile Dental Club នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលមានការចូលរួមសហការដោយក្លឹប Rotaract Club of Phnom Penh Central បានប្រព្រឹឹត្តទៅដោយរលូនជាថ្មីម្តងទៀត
នាថ្ងៃអាទិត្យ ៨ កើត ខែស្រាពណ៍រហូតដល់ ថ្ងៃពុធ ១១ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធស័ករាជ ២៥៨៩ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា - ៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្លឹបMDCនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដោយមានការចូលរួមពី Rotaract Club Of Phnom Penh Central បានរៀបចំបេសកម្មសប្បុរសធម៍ទៅកាន់អង្កការ REACH ក្នុងខេត្តសៀមរាប ។ យើងបានធ្វើការបង្រៀនអំពីជំងឺទូទៅនៃសុខភាពមាត់ធ្មេញ ដើម្បីអោយពួកគេយល់ដឹងពីសារៈសំខាន់នៃសុខភាពមាត់ធ្មេញ នឹង លាបថ្នាំSDFការពាររោគពុកធ្មេញឲ្យក្មេងៗ, បន្ថែមទៀតនោះពួកយើងក៏មានជាការចែកសម្ភារៈសិក្សាដូចជា សៀវភៅ សាមី ខ្មៅដៃ បន្ទាត់ ជ័រលុប ទៅដល់សិស្សចំនួន ១២០ នាក់។
ពួកយើងធ្វើកម្មវិធីនេះឡើងក្នុងគោលបំណងផ្ស្វផ្សាយទៅដល់ ក្មេងៗនៅតាមសហគមន៍និងតាមបណ្ដាលខេត្តអោយយល់ដឹងកាន់តែច្បាស់ និងចេះថែរក្សាសុខភាពមាត់ធ្មេញរបស់ពួកគេអោយកាន់តែបានល្អប្រសើរជាពិសេសទៅទៀតនោះក៏ចង់បង្កើនការទំនាក់ទំនងចំណងមិត្តភាពរបស់ពេទ្យនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ដគ្រប់ជំនាន់និងគ្រប់ផ្នែកទាំងអស់អោយកាន់តែមានភាពស្និទស្នាលជាងមុននិងសាមគ្គីភាពជួយលើកស្ទួយវិស័យវិជ្ជាសាស្រ្ដនិងទន្ដសាស្រ្ដអោយកាន់តែល្អប្រសើរ។
យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អ្នកឧបត្ថម្ភដល់កម្មវិធីយើងខ្ញុំផងដែរ
1. Sok Chea Dental Clinic (សាខាព្រះសីហនុ)
2. Rotaract Phnom Penh central Club
3. Unident
4. Neo Biodent Dental Supply
ព្រមទាំងអរគុណ លោក កាំង ម៉ាផា ដែលបានផ្តល់ជាសម្ភារៈ និងជួយសម្របសម្រួល។
Cameraman:
• សំរិត ឧត្តម
• ឌី យ៉ាដា
• ឡា ប៉ុនម៉េង
• ម៉េង ច័ន្ទធា
Editor:
• ឌី យ៉ាដា
The collaborative charity mission between MDC and the Rotaract Club of Phnom Penh Central has been successfully accomplished once again.
From the 31st August - 3rd September 2025, MDC organized a charity event in a collaboration with Rotaract Club of Phnom Penh Central to REACH NGO in Siemreap province, Cambodia. We initiated this charitable project to raise awareness among students about the significance of oral hygiene and apply SDF to prevent dental caries for children, while also distributing educational materials to support their studies such as Books, Plastic Holder, Pencil, Eraser to 120 students.
We organized this program with the aim of raising awareness among children in communities and rural areas about the importance of proper oral health care, helping them to better understand and maintain their oral hygiene. Additionally, we sought to strengthen the bonds of friendship and collaboration among dental students of all generations and departments at the University of Puthisastra to advancing the field of dentistry.
We would like to pay our gratitude to our sponsor:
1. Sok Chea Dental Clinic (Sihanouk Ville Branch)
2. Rotaract Club of Phnom Penh Central
3. Unident
4. Neo Biodent Dental Supply
We would also like to extend our sincere gratitude to Mr. Kang Mapha for providing the materials and for his kind assistance in coordination.
Cameraman:
• Samreth Odom
• Dy Yada
• La Bunmeng
• Meng Chanthea
Editor:
• Dy Yada