15/04/2026
លោកបណ្ឌិត. អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដមបូងខេត្តកណ្តាល
ជាទីគោរព
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃ
សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA)ខ្ញុំបាទសូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សក្រៃលែងជូនចំពោះ លោកបណ្ឌិត ។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) ខ្ញុំសូមយកឱកាសដ៏នក្ខត្តឫក្សនេះ សម្តែងនូវការគោរពកោតសរសើរ ដ៏ស្មោះស្ម័គ្រចំពោះវីរភាពដឹកនាំប្រកបដោយឆន្ទៈ និងប្តេជ្ញាចិត្តដ៏មោះមុត អស់ពីកម្លាំងកាយចិត្តរបស់ លោកបណ្ឌិត បានជួយបង្ហាត់បង្ហាញ សមាជិកសមាជិការសមាគម ដោយលោកបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតីប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍នានាដល់យើងខ្ញុំ ។