24/10/2025
ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចាត់តាំងឲ្យលោកវរសេនីយ៍ទោ អ៊ុំ ចន្ថា នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ពៅ ពុទ្ធី នាយរងការិយាល័យ, លោកវរសេនីយ៍ទោ កាំង សុគន្ធ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ អ៊ុំ ប៊ុនធឿន នាយរងការិយាល័យ រួមទាំងមន្ត្រីចំនួន២១រូប បានចុះផ្សព្វផ្សាយអប់រំណែនាំការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃការិយាល័យនគរបាលបង្ការពន្លត់ បានចុះណែនាំប្រជាពលរដ្ឋ ស្ថិតនៅចំណុចបុរី ជីប ម៉ុង ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ, សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, សង្កាត់ដង្កោ ខណ្ឌដង្កោ, សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន, បុរី ជីប ម៉ុង ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៤១ទីតាំង និងមានប្រជាពលរដ្ឋចំនួន៧៥នាក់ ជាប្រភេទផ្ទះស្នាក់នៅ, ប្រភេទអាជីវកម្ម ឲ្យបានយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យ ក៏ដូចជាណែនាំអំពីវិធីបង្ការ នឹងវិធីសង្គ្រោះបឋមរួមមាន៖
១-របៀបប្រេីប្រាស់បំពង់ពន្លត់អគ្គិភ័យ នឹងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ។
២-ណែនាំប្រជាពលរដ្ឋអំពីការប្រេីប្រាស់ហ្គាស នឹងប្រពន្ធ័ អគ្គីសនី ឬសារធាតុផ្សេងៗ ដែលអាចបង្កឲ្យកេីតមានគ្រោះថ្នាក់អគ្គិភ័យ។
៣-ដាស់តឿនក្រេីនរំលឹកប្រជាពលរដ្ឋ មុនពេលចាកចេញពីលំនៅដ្ឋានឲ្យពិនិត្យលេីការបិទបារ៉ែតភ្លេីង បិទប្រព័ន្អហ្គាស នឹងពន្លត់ធូបទៀន។
៤-ណែនាំឲ្យបុគ្គលិក-កម្មករ ឲ្យបានដឹងអំពីវិធីជំលៀសខ្លួនពេលមានហេតុការណ៍អគ្គិភ័យ នឹងសង្គ្រោះបឋម។