នាយកដ្ឋាននីតិកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

  • Home
  • Cambodia
  • Phnom Penh
  • នាយកដ្ឋាននីតិកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

នាយកដ្ឋាននីតិកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋាននីតិកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, Government Official, Phnom Penh.

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦—————នៅបន្ទប់ប្រជុំអប្សរ...
26/04/2026

នាថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
—————
នៅបន្ទប់ប្រជុំអប្សរានៃទីស្ដីការក្រសួង នាយកដ្ឋាននីតិកម្មបានរៀបចំកិច្ចប្រជុំគណៈកម្មការនីតិកម្ម ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីកាតផ្ដល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាក់ទងនឹងនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនិងអាជ្ញាធរជាតិអប្សរា។
ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការនីតិកម្ម៕

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ  យើងខ្ញុំជាមន្រ្ដីរាជការនៃនាយកដ្ឋាននីតិកម្ម សូមប្រសិទ្ធិពរជ័យ សិរីបវរ វិបុលស...
13/04/2026

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
យើងខ្ញុំជាមន្រ្ដីរាជការនៃនាយកដ្ឋាននីតិកម្ម សូមប្រសិទ្ធិពរជ័យ សិរីបវរ វិបុលសុខ មហាប្រសើរគ្រប់ប្រការចូលកើតចម្រើនមានដល់លោកប្រធាន និងក្រុមគ្រួសារ និងសូមទេវតាឆ្នាំថ្មី ជួយរក្សាការពារ ប្រោះព្រំ នូវសាធុការពរជ័យ គ្រប់ទិវារាត្រី និងសូម លោកប្រធាន និងក្រុមគ្រួសារ បានជួបតែពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំឃ្លៀងឃ្លាតឡើយ៕
—————-
ថ្ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ  យើងខ្ញុំជាមន្រ្ដីរាជការនៃនាយកដ្ឋាននីតិកម្ម សូមប្រសិទ្ធិពរជ័យ សិរីបវរ វិបុលស...
12/04/2026

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ យើងខ្ញុំជាមន្រ្ដីរាជការនៃនាយកដ្ឋាននីតិកម្ម សូមប្រសិទ្ធិពរជ័យ សិរីបវរ វិបុលសុខ មហាប្រសើរគ្រប់ប្រការចូលកើតចម្រើនមានដល់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី និងសូមទេវតាឆ្នាំថ្មី ជួយរក្សាការពារ ប្រោះព្រំ នូវសាធុការពរជ័យ សូម លោកជំទាវបណ្ឌិត សភាចារ្យ រដ្ឋមន្រ្ដី បានជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំឃ្លៀងឃ្លាតឡើយ៕
—————-

ថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

នាថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦—————នៅទីស្ដីការគណៈរដ្ឋមន្...
10/04/2026

នាថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
—————
នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ អមដោយលោក ប៊ូ ចាន់ថា ប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម បានចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា
ក្រោមអធិបតីភាពសហប្រធានដោយ លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលរខាធិការ និង ឯកឧត្តម ម៉ុក ច័ន្ទសុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី៕

ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅទីស្តីការក្រស...
01/04/2026

ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅទីស្តីការក្រសួងមហាផ្ទៃ។
——————————
ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃ គ.ដ.វ.វ. របស់ក្រសួង អមដោយលោក កាង បូរ៉ាមី ប្រធាននាយកដ្ឋាននីតិកម្ម បានចូលសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

https://t.me/+MA560Cf-Sas2MmI1

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅសណ្ឋាគារ SHANGRI-LA ភ្នំពេញ ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ អមដោយ លោ...
01/04/2026

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅសណ្ឋាគារ SHANGRI-LA ភ្នំពេញ ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ អមដោយ លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ និងលោក ហុក មុន្នីកុល ប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋាននីតិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តសម្រាប់កម្ពុជា (Regulatory Impact Assessment Guidelines for Cambodia) ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦——————-នៅទីស្ដីការគណៈរដ្ឋមន្រ្តី ល...
29/03/2026

នាថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦
——————-
នៅទីស្ដីការគណៈរដ្ឋមន្រ្តី លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យ វាយតម្លៃលើឯកសារស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្កូ
ក្រោមអធិបតីភាព ឯកឧត្ដម លី ច័ន្ទតុលា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់។

https://t.me/+MA560Cf-Sas2MmI1

នាថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី —————-ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ អមដោយលោក ប៊ូ ចាន់ថា អនុ...
27/03/2026

នាថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី
—————-
ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ អមដោយលោក ប៊ូ ចាន់ថា អនុប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ប្រៃសណីយ៍ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី៕

://t.me/+MA560Cf-Sas2MmI1

ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីនៅទីស្តីការគណៈរដ្ឋមន...
27/03/2026

ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទីនៅទីស្តីការគណៈរដ្ឋមន្រ្តី (អគារមិត្តភាព សាលA)។
——————————
ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អមដោយលោក កាង បូរ៉ាមី ប្រធាននាយកដ្ឋាននីតិកម្ម បានចូលកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

://t.me/+MA560Cf-Sas2MmI1

ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទីនៅទីស្តីការគណ...
23/03/2026

ថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទីនៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព។
——————————
ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ អមដោយលោក កាង បូរ៉ាមី ប្រធាននាយកដ្ឋាននីតិកម្ម បានចូលកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈនីតិកម្ម
ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អ៊ុត ស៊ីណាត អគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់។

ថ្ងៃអង្គារ៍ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី ព្រឹក —————...
11/03/2026

ថ្ងៃអង្គារ៍ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី ព្រឹក
—————-
នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បូ វុទ្ធី អនុរដ្ឋលេខាធិការ អមដោយលោក កែវ ច័ន្ទកុសល អនុប្រធាននាយកដ្ឋាននីតិកម្ម បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យនិងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើស និងច្បាប់ស្តីពីជលផល
ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ប៊ុនឆាត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី៕

Address

Phnom Penh

Telephone

+85510456432

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋាននីតិកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋាននីតិកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ:

Share