សុខ សូកេន - Sok Soken

សុខ សូកេន - Sok Soken រដ្ឋមន្រ្តីក្រសួងអធិការកិច្ច - ព្រះរាជាណាចក្រកម្ពុជា
Minister of Inspection - Kingdom of Cambodia

ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា ព្រមទាំងគណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញចូលរួ...
02/09/2026

ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកជំទាវ ចម ក្រស្នា ព្រមទាំងគណៈប្រតិភូក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលែងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូទាំងអស់ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារទាំងអស់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

រាជធានីភ្នំពេញ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, and Lok Chumteav CHAM Krasna, as well as the delegation of the Ministry of Inspection paid respects and tribute to the late H.E. Dr. CHAN Sarun, Member of Parliament for Takeo Province and former Minister of Agriculture, Forestry and Fisheries, who passed away on August 31, 2026, at the age of 81 due to illness.

On this deeply sorrowful occasion, H.E. Minister and the delegation expressed their heartfelt condolences to the bereaved family and pray for the soul of H.E. Dr. CHAN Sarun to rest in eternal peace.

Phnom Penh, September 2, 2026
————————————

ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភ...
02/09/2026

ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ ករណី ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មការទី១ នៃរដ្ឋសភា

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា អំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការទី១ និងឯកឧត្តម ដែលជាតំណាងនៃគណៈកម្មការទាំង៩ នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ នៃក្រសួងអធិការកិច្ច នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកនូវការគោរពដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាល ដោយបានកសាងគ្រឹះយ៉ាងរឹងមាំ និងនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរពអរគុណជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើការងារនៃវិស័យអធិការកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២.៨០៧ អង្គភាព (ណែនាំឱ្យកែលម្អ ១.២១៦ អង្គភាព), ទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង (ដោះស្រាយបញ្ចប់ ១៨៨ បណ្តឹង), ចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលបាន ៣.៨៥៣ មុខសញ្ញា, ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក (អ្នកចូលរួម ១៣៥.៦១១ អង្គ/នាក់), រៀបចំវេទិកាសាធារណៈ ៤០ លើក (អ្នកចូលរួម ៣០.៣៣២ អង្គ/នាក់) និងចុះស្ទង់មតិចំនួន ១៦៨ លើក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីសម្រេចបានការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច» ឱ្យបានឆាប់ក្នុងពេលខាងមុខ។

ក្នុងឱកាសនេះផងដែរ អង្គប្រជុំទាំងមូល ក៏បានជជែកពិភាក្សា ដោយបានផ្តល់មតិយោបល់យ៉ាងផុលផុស និងស៊ីជម្រៅទៅលើការងារសំខាន់ៗរបស់ក្រសួង ក៏ដូចជាវិស័យអធិការកិច្ចទាំងមូល ព្រមទាំងកិច្ចសហការរវាងអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យកាន់តែពេញលេញបន្ថែមទៀត ដើម្បីចូលរួមពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា ក៏ដូចជាការចូលរួមបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

រាជធានីភ្នំពេញ៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕

Ministry of Inspection Highlights 7th Legislature Achievements as of First Semester of 2026—Conducting 2,807 Entity Inspections and Resolving 188 Complaints—During Meeting with National Assembly's 1st Commission

H.E. SOK Soken, Minister of Inspection, led a delegation from the Ministry of Inspection to attend a meeting with the Commission on Human Rights, Complaint Reception and Investigation, and Inspection (1st Commission) of the National Assembly, chaired by H.E. SAR Chamrong, Chairman of the 1st Commission, on the "Work Progress, Challenges, and Future Directions of the Inspection Sector in Line with the Political Platform and the Pentagonal Strategy–Phase I of the Royal Government of the 7th Legislature of the National Assembly," with the participation of the Deputy Chairman and Members of the 1st Commission, representatives from all nine National Assembly Commissions, as well as the leaders of the Ministry of Inspection, at the National Assembly Palace.

At the outset, H.E. Minister expressed his profound gratitude to Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate and former Prime Minister of the Kingdom of Cambodia, who led previous governments in successfully implementing the Triangular Strategy and all four phases of the Rectangular Strategy, building a solid foundation that brought peace, stability, and development across all sectors, while acknowledging the continued visionary and pragmatic leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia. Concurrently, H.E. Minister extended his respectful thanks to Samdech Maha Rathsapheathika Thipadei KHUON Sudary, President of the National Assembly of the Kingdom of Cambodia, for her constant attention to the inspection sector.

On that occasion, H.E. Minister briefed the meeting on key progress and achievements in the 7th Legislature of the National Assembly as of the first semester of 2026, driven by the implementation of the ministry’s "S4P4 Strategy" in line with the Royal Government's Pentagonal Strategy–Phase I. Specifically, the ministry conducted inspections across 2,807 national and sub-national ministries, institutions, and units (providing corrective recommendations to 1,216 entities); reviewed and processed 435 complaints (successfully resolving 188 cases); monitored regulatory compliance, legal and regulatory instruments, and directives of the Head of the Royal Government across 3,853 targets; conducted 600 legal dissemination sessions (with 135,611 participants); organized 40 public forums (with 30,332 participants); and carried out 168 public opinion surveys. Furthermore, H.E. Minister outlined future directions and strategic initiatives—particularly expediting the finalization of the Concept Note to pave the way for drafting the "Draft Law on Inspection" at the earliest opportunity.

On that occasion, the meeting engaged in a dynamic and in-depth discussion, offering valuable insights on the core work of the ministry and the inspection sector as a whole, while emphasizing the need to further enhance cooperation between the executive and legislative branches to strengthen the inspection sector in Cambodia and better serve the interests of the people.

Phnom Penh, September 2, 2026
————————————

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នឹងដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ច...
01/09/2026

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នឹងដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបប្រជុំពិភាក្សាការងារ និងរាយការណ៍អំពី «វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តនៃវិស័យអធិការកិច្ច» ជាមួយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) នៅវិមានរដ្ឋសភា។

ជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលការងារ និងវឌ្ឍនភាពសំខាន់ៗដែលក្រសួងអធិការកិច្ចសម្រេចបាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងប្រសិទ្ធភាពការងារក្នុងវិស័យអធិការកិច្ច៕

Tomorrow, September 2, 2026, H.E. SOK Soken, Minister of Inspection, will lead a delegation from the Ministry of Inspection to attend a working meeting and report on the "Work Progress, Challenges, and Future Directions of the Inspection Sector" with the Commission on Human Rights, Complaint Reception and Investigation, and Inspection of the National Assembly (First Commission) at the National Assembly Palace.

This crucial meeting is convened to showcase the key achievements and progress accomplished by the Ministry of Inspection in alignment with the Political Platform and the Pentagonal Strategy–Phase I of the Royal Government of the 7th Legislature, under the visionary and pragmatic leadership of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, as well as to strengthen cooperation between the legislative and executive bodies in promoting good governance and work efficiency within the inspection sector.
————————————

01/09/2026

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នាពេលកន្លងទៅ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានសង្កត់ធ្ងន់លើការត្រៀមលក្ខណៈបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រសួង ជូនគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ស្របតាមទម្រង់នៃយុទ្ធសាស្ត្រ ព៤ជ៤ ព្រមទាំងបានជំរុញការបូកសរុបរបាយការណ៍លទ្ធផលការងាររយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ និងណែនាំឱ្យរៀបចំនូវបទអន្តរាគមន៍ដោយរំលេចនូវចំណុចគន្លឹះសំខាន់ៗ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែង និងសមិទ្ធផលជាក់ស្តែងរបស់ក្រសួង ក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕

While chairing the weekly meeting on August 26, 2026, H.E. SOK Soken, Minister of Inspection, emphasized the importance of preparing to present the ministry's work progress to the Commission on Human Rights, Complaint Reception and Investigation, and Inspection of the National Assembly (First Commission) in line with the S4P4 Strategy framework and also instructed to consolidate the one-year progress report on the strategy's implementation and prepare intervention speeches highlighting key achievements that reflect the ministry's dedication and tangible accomplishments in the 7th Legislature of the National Assembly.
————————————

31/08/2026
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី...
31/08/2026

យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ច សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសមហាជ័យមង្គលចម្រើនជន្មាយុរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គលគ្រប់ប្រការ គោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
————————————

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិ...
29/08/2026

សកម្មភាពសង្ខេបសំខាន់ៗប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ជាពិសេសក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៕

Weekly Summary of Key Activities of the Ministry of Inspection's Leaders in Efforts to Fulfill Roles and Duties, Particularly in Promoting and Implementing the Ministry of Inspection's "S4P4 Strategy" from August 24 to July 28, 2026.
————————————

ឯកឧត្តម សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុ...
29/08/2026

ឯកឧត្តម សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Member of the Standing Committee of the Central Youth Wing of the Cambodian People's Party, attended a meeting of the Standing Committee of the Central Youth Wing of the Cambodian People's Party under the high presidency of Samdech Moha Borvor Thipadei HUN Manet, Vice-President of the Cambodian People's Party and President of the Central Youth Wing of the Cambodian People's Party, at the January 7 Palace.

Phnom Penh, August 29, 2026
————————————

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស...
28/08/2026

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន រួមមាន (១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) (៣) សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ (៤) របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ (៥) របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនិងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល និង (៦) បញ្ហាផ្សេងៗ នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៕

H.E. SOK Soken, Minister of Inspection, attended the Plenary Meeting of the Council of Ministers, held under the high presidency of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, to discuss and review several agenda items, including: (1) Draft Law on the Approval of the Cebu Protocol to Amend the Charter of ASEAN, (2) Draft Law on the Approval of the Convention on the Privileges and Immunities of the Secretariat, Its Personnel, and Representatives of Members of the Conference on Interaction and Confidence Building Measures in Asia (CICA), (3) Draft Mid-Term Progress Report on the Implementation of the National Population Policy 2016-2030, (4) Progress Report on the Implementation of Key Measures in Strengthening Public Administration Capacity, (5) Progress Report on the Implementation of Priority Policy Programs and Key Measures in the Health Sector, and (6) Other Matters, at the Peace Palace.

Phnom Penh, August 28, 2026
————————————

Address

អគារលេខ ១២៦ ផ្លូវលេខ ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Phnom Penh

Alerts

Be the first to know and let us send you an email when សុខ សូកេន - Sok Soken posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share