Sim Souyong

Sim Souyong Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sim Souyong, Public & Government Service, Street Angkor Phnom Penh, Phnom Penh.

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សឃុំម្រាម  ខ្ញុំបាទ និងឯកឧត្តម ហេង លឹមទ្រី បានច...
22/11/2025

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក នៅទីស្នាក់ការគណបក្សឃុំម្រាម ខ្ញុំបាទ និងឯកឧត្តម ហេង លឹមទ្រី បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាឃុំម្រាមចំនួន៨៦នាក់ ដោយមានការចូលរួមពី លោកប្រធានក្រុមការងារគណៈបក្សស្រុកចុះជួយឃុំម្រាម លោកប្រធានគណបក្សឃុំម្រាម លោក លោកស្រីប្រធានសាខាបក្សភូមិទាំង២០ និងលោកលោកស្រីជាសមាជិកសមាជិកាទាំងអស់ចូលរួម សរុបចំនួន១១៧នាក់🙏

14/11/2025
12/11/2025
27/10/2025

កិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ កម្ពុជា លើកលែងការយកពន្ធលើទំនិញឧស្សាហកម្មនិងកសិកម្ម ពីសហរដ្ឋអាមេរិក

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញរបស់សហរដ្ឋអាមេរិក នូវការចូលមកកាន់ទីផ្សារកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។

តាមសេចក្តីប្រកាសរបស់សេតវិមាន នាថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។

កម្ពុជា បានប្តេជ្ញាថា នឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាមេរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាទំនិញអាមេរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះទេ។ ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងលែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ។

ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៉ី ជាទីដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕

26/10/2025
នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សឃុំម្រាម  ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផ...
11/10/2025

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សឃុំម្រាម ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សឃុំម្រាម ដោយមានការចូលរួមពី លោកប្រធានក្រុមការងារគណៈបក្សស្រុកចុះជួយឃុំម្រាម លោកប្រធានគណបក្សឃុំម្រាម លោក លោកស្រីប្រធានសាខាបក្សភូមិទាំង២០ និងលោកលោកស្រីជាសមាជិកសមាជិកាទាំងអស់ចូលរួម សរុបចំនួន៧៤នាក់ ។🙏

28/08/2025

Address

Street Angkor Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Sim Souyong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share