ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២

  • Home
  • Cambodia
  • Phnom Penh
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២

ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ការពារ និងបំរើប្រជាពលរដ្ឋ ដោយស្មោះ?

06/07/2022
ដើម្បីឲ្យសេវាសាធារណៈកាន់តែមានភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ នឹងជិតប្រជាពលរដ្ឋ ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២  សូមជូនដំណឹ...
06/07/2022

ដើម្បីឲ្យសេវាសាធារណៈកាន់តែមានភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ នឹងជិតប្រជាពលរដ្ឋ ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជូនដំណឹងដល់ពុកម៉ែបងប្អូនដែលមានអាសយដ្ឋានអចិន្ត្រៃយ៍ក្នុងសង្កាត់កាកាបទី២ឲ្យបានជ្រាបថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ ទើបទទួលបានមាស៊ីនថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយបានកំពុងដំណើរការថតជារៀងរាល់ថ្ងៃ ប្រសិនបើពុកម៉ែបងប្អូនដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី យកទៅប្រើប្រាស់ ឫទើបគ្រប់អាយុ(អាយុ១៥ឆ្នាំ) ឫកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលជិតផុតសុពលភាព ឫផុតសុពលភាព សូមពុកម៉ែបងប្អូនអញ្ជើញមកកាន់អាគារប៉ុស្ដិ៍រដ្ឋបាល ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាប់ក្លោងទ្វារវត្តតាំងក្រសាំងខាងជើង) នៅរៀងរាល់ម៉ោងរដ្ឋបាលដើម្បីមកបំពេញបែបបទស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី យកទៅប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ ដោយផ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖
#ឯកសារចាំបាច់សម្រាប់ស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី (ថតថ្មី)
- សេចក្ដីចម្លងសំបុត្រកំណើត ឫសំបុត្របញ្ជាក់កំណើត
- សៀវភៅស្នាក់នៅ ឫសៀវភៅគ្រួសារថតចម្លង (copy)
#ឯកសារចាំបាច់សម្រាប់ស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី #ផុតសុពលភាព (ថតឡើងវិញ)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលនឹងត្រូវផុតសុពលភាពក្នុងឆ្នាំ២០២២-២០២៣ #(រយៈពេល៩០ថ្ងៃ មុនផុតសុពលភាព) ប្រសិនបើមាន
- សេចក្ដីចម្លងសំបុត្រកំណើត ឫសំបុត្របញ្ជាក់កំណើត
- សៀវភៅស្នាក់នៅ ឫសៀវភៅគ្រួសារថតចម្លង (copy)

 #ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបដំណឹងដល់ពុកម៉ែបងប្អូនក្នុងសង្កាត់កាកាបទី២ ដែលបានអញ្ជើញទៅថតអត្តសញ្ញាណបណ្ណសញ្ជាតិ...
30/05/2022

#ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបដំណឹងដល់ពុកម៉ែបងប្អូនក្នុងសង្កាត់កាកាបទី២ ដែលបានអញ្ជើញទៅថតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានឈ្មោះដូចខាងក្រោម #សូមអញ្ជើញមកទទួលយកអត្តសញ្ញាណបណ្ណដោយភា្ជប់ជាមួយនូវបង្កាត់ដៃថតមកជាមួយផង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ដែលមានអាសយដ្ឋានៈ #អគារប៉ុស្ដិ៍រដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ (ជាប់ក្លោងទ្វារវត្តតាំងក្រសាំងខាងជើង) រៀងរាល់ម៉ោងរដ្ឋបាលដើម្បីយកទៅប្រើតាមតម្រូវការប្រចាំថ្ងៃ។ សូមអគុណ

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជូនដំណឹងដល់ពុកម៉ែបងប្អូន ក៏ដូចជាម្ចាស់ឯកសារផ្ទាល់ ប្រសិនបើបានឃើញឫស្គាល់ ឫសាម៉ីខ្លួនផ្ទា...
28/05/2022

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជូនដំណឹងដល់ពុកម៉ែបងប្អូន ក៏ដូចជាម្ចាស់ឯកសារផ្ទាល់ ប្រសិនបើបានឃើញឫស្គាល់ ឫសាម៉ីខ្លួនផ្ទាល់ដែលបានបាត់បង់ឯកសារសម្រាប់ប្រើប្រាស់ដែលមានភិនភាគដូចខាងក្រោម សូមអញ្ជើញមកទទួលយកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២នៅរៀងរាល់ម៉ោងរដ្ឋបាល។ សូមអគុណ

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកវរសេនីយ៍ត្រី  #ភា ប្រុស  #អធិការរង  #នៃអធិការដ្ឋានន...
17/04/2021

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកវរសេនីយ៍ត្រី #ភា ប្រុស #អធិការរង #នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដែលបានដឹកនាំសប្បុរសជនគឺលោក #អឿន ឈុនអេង ម្ចាស់រោងចក្រផលិតមី ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ បានឧបត្ថម្ភនូវថវិការសម្រាប់មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ក្នុងម្នាក់ៗចំនួន ២,០០,០០០រៀល ។
========================================
#លោក មុំ សាន្ត ហៅ ស ប្រធានភូមិព្រៃសាលា ថវិការ ១០០ ដុល្លារ
#បងប្រុស នាថ ថវិការ ១០០ ដុល្លារ
#បងប្រុស វីរៈ វ៉តធើ លក់ស៊ីទែនទឹក ទឹកសុទ្ធ ៥ កេះ
#បងស្រីម្ចាស់ផ្សារតាំងកសាងថ្មីនិងស្វាមី ផ្ដល់ជាអាហារពេលល្ងាច
#និងសប្បុរសជនជាច្រើនទៀងដែលមិនបានរៀបរាប់អស់
ដើម្បីជាការលើកទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នា ដែលកំពុងបំពេញការងារក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបគ្រោះអាសន្ន បណ្ដាលមកពីជម្ងឺឆ្លងដ៏កាចសាហាវ -19។
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាសប្បុរសជនទាំងអស់ អោយជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និង ពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបជូនដល់ពុកម៉ែបងប្អូន ប្រសិនបើស្គាល់ម្ចាស់ លិខិតឆ្លងដែន ( passport) ឬសាម៉ីខ្លួនផ្ទា...
13/04/2021

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបជូនដល់ពុកម៉ែបងប្អូន ប្រសិនបើស្គាល់ម្ចាស់ លិខិតឆ្លងដែន ( passport) ឬសាម៉ីខ្លួនផ្ទាល់ សូមអញ្ជើញមកទទួលយកលិខិតឆ្លងដែនទៅវិញ នៅប៉ុស្ដិ៍រដ្ឋបាល រៀងរាល់ម៉ោងធ្វើការ
លេខទូរស័ព្ទទំនាក់ទំនងៈ 010 51 41 42

នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២០ ដោយបានការណែនាំពីលោក វរសេនីយ...
02/09/2020

នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២០
ដោយបានការណែនាំពីលោក វរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ បានចុះចែកសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋទាំង៥ភូមិក្នុងសង្កាត់កាកាបទី២បានចំនួន ៣៥គ្រួសារ ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើពុកម៉ែបងប្អូន ដែលបានមកបំពេញបែបបទហើយមិនទាន់ទទួលបានយកទៅប្រើប្រាស់ ឬក៏ពុំទាន់បានមកបំពេញបែបបទស្នើសុំសៀវភៅស្នាក់នៅ-សៀវភៅគ្រួសារ សូមអញ្ជើញមកសាកសួរពត៌មានដោលផ្ទាល់ជាមួយមន្រ្តីនគរបាល ដើម្បីជ្រាបច្បាស់អំពីនីតិវិធីនៃការស្នើសុំសៀវភៅស្នាក់នៅ-សៀវភៅគ្រួសា យកទៅប្រើប្រាស់ ។ សូមអគុណ

ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមថ្លែងអំណរគុណដល់លោក ហ៊ុន ភារម្យ សមាជិកក្រុមប្រឹក្សាសង្កាត់កាកាបទី២​ ដែលបានផ្ដល់សៀវភៅស្នា...
24/08/2020

ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមថ្លែងអំណរគុណដល់លោក ហ៊ុន ភារម្យ សមាជិកក្រុមប្រឹក្សាសង្កាត់កាកាបទី២​ ដែលបានផ្ដល់សៀវភៅស្នាក់នៅ (ប័ណ្ណលឿង) ចំនួន៥០សន្លឹក ដើម្បីត្រៀមទុកសរសេរចែកជូនប្រជាំពលរដ្ឋ ដែលមកស្នើសុំចុះបញ្ជីស្នាក់នៅនិងផ្ដល់សៀវភៅស្នាក់នៅយកទៅប្រើប្រាស់។

ចំពោះពុកម៉ែបងប្អូនដែលមិនទាន់មកទទួលអត្តសញ្ញាណប័ណ្ឌគំរូថ្មីយកទៅប្រើប្រាស់ (ចំពោះបងប្អូនដែលបានថតក្នុងកំឡុងខែ ៥ និង ខែ ៦) សូ...
13/08/2020

ចំពោះពុកម៉ែបងប្អូនដែលមិនទាន់មកទទួលអត្តសញ្ញាណប័ណ្ឌគំរូថ្មីយកទៅប្រើប្រាស់ (ចំពោះបងប្អូនដែលបានថតក្នុងកំឡុងខែ ៥ និង ខែ ៦) សូមអញ្ជើញមកទទួលយកទៅប្រើប្រាស់ នៅប៉ុស្ដិ៍នគរបាលកាកាបទី២រៀងរាល់ម៉ោងធ្វើការ

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះអាណាព្យាបាលរបស់ប្អូនប្រុសបានមកទទួលយកប្អូន...
07/08/2020

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះអាណាព្យាបាលរបស់ប្អូនប្រុសបានមកទទួលយកប្អូនប្រុសត្រឡប់ទៅផ្ទះវិញហើយ។

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបជូនដល់ពុកម៉ែបងប្អូន ប្រសិនបើស្គាល់ប្អូនប្រុសម្នាក់នេះ សូមជួយផ្ដល់ដំណឹងទៅអោយអាណាព្...
07/08/2020

ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបជូនដល់ពុកម៉ែបងប្អូន ប្រសិនបើស្គាល់ប្អូនប្រុសម្នាក់នេះ សូមជួយផ្ដល់ដំណឹងទៅអោយអាណាព្យាបាលគាត់ផង គាត់ប្រាប់ថានៅម្ដុំទឹកថ្លា

ទើបទទួលបានថ្មីៗប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែលមានឈ្មោះដូចខាងក្រោម អញ្ជើញមកទទួលអត្តសញ្ញាណប័...
31/07/2020

ទើបទទួលបានថ្មីៗ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ សូមជម្រាបជូនដល់ពុកម៉ែបងប្អូនដែលមានឈ្មោះដូចខាងក្រោម អញ្ជើញមកទទួលអត្តសញ្ញាណប័ណ្ណគំរូថ្មី ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាបទី២ រៀងរាល់ម៉ោងធ្វើការ។

Address

St. 105K ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Phnom Penh

Telephone

+85578390990

Website

Alerts

Be the first to know and let us send you an email when ប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share