ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

  • Home
  • Cambodia
  • Phnom Penh
  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា Ministry of Social Affairs Veterans and Youth Rehabilitation

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ផ្ទះថ្មីទី៦៩ ជូនដល់គ្រួសារជនមានពិការភាពក្រីក្រនៅខេត្...
02/09/2026

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់ផ្ទះថ្មីទី៦៩ ជូនដល់គ្រួសារជនមានពិការភាពក្រីក្រនៅខេត្តព្រៃវែង។
=====================
ព្រៃវែង៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារមូលនិធិជនពិការ និងមានការចូលរួមពីប្រធានស្តីទីមន្ទីរស.អ.យ.ខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះប្រគល់ផ្ទះ«មូលនិធិជនពិការ» ១ខ្នង ជូនជនមានពិការភាពចំនួន១គ្រួសារ ព្រមទាំងនាំយកកញ្ចប់អំណោយដ៏ថ្លៃថ្លា និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់គ្រួសារជនមានពិការភាពដែលរស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លើសពីនេះ ឯកឧត្តមនាយកមូលនិធិជនពិការ បានថ្លែងថាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ តែងតែចង្អុលបង្ហាញនិងយកចិត្តទុកដាក់ខ្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក តាមរយៈការអនុវត្តគោលនយោបាយនានា សំដៅឱ្យជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម ជម្រុញឱ្យមានការចូលរួមក្នុងសកម្មភាពសង្គម និងទទួលបានការគាំពារនានាផងដែរ។ តាមរយៈកម្មវិធីផ្តល់ផ្ទះ«មូលនិធិជនពិការ» នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រ ដោយបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសាររបស់ពួកគាត់ឱ្យទទួលបានសុខុមាលភាពសមរម្យ និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។

ផ្ទះ«មូលនិធិជនពិការ»ថ្មីទី៦៩នេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវបានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ សាន់ ជីង ភេទប្រុស អាយុ ៥៦ឆ្នាំ ជាជនមានពិការភាពជើងទាំង២ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៣នាក់ជាមួយប្រពន្ធកូន ដែលកន្លងមករស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។

វគ្គបណ្តុះបណ្តាលស្តីពី " មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគម្រោង "ទីស្តីការក្រសួងស.អ.យ.៖ ដោយទទួលបានគោលការណ៍ដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម...
02/09/2026

វគ្គបណ្តុះបណ្តាលស្តីពី " មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគម្រោង "

ទីស្តីការក្រសួងស.អ.យ.៖ ដោយទទួលបានគោលការណ៍ដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃអង្គារ ៤-៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចបានរៀបចំ " មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគម្រោង " ក្រោមអធិបតីភាពបើកកម្មវិធី ដោយឯកឧត្តមបណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការ ដែលមានការចូលរួមពីមន្ត្រីរាជការក្រសួងស.អ.យ. សរុបប្រមាណ ៧២ នាក់។
គោលបំណងជារួមនៃវគ្គបណ្ដុះបណ្ដាល គឺដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់ មន្ត្រីរាជការក្រោមឱវាទក្រសួង ស.អ.យ. ពាក់ព័ន្ធនឹងដំណើរការរៀបចំគម្រោង ចាប់ពីការវិភាគបញ្ហា ការកំណត់គោលបំណង ការរៀបចំផែនការសកម្មភាព ការគណនាថវិកា ការកំណត់សូចនាករ ការតាមដាន និងវាយតម្លៃ រហូតដល់ការរៀបចំរបាយការណ៍លទ្ធផល។ ជំនាញទាំងនេះនឹងជួយឱ្យការអនុវត្តគម្រោងរបស់ក្រសួងកាន់តែមានគុណភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ក្រុមគោលដៅ។ ម៉្យាងទៀត សារសំខាន់នៃការអភិវឌ្ឍគម្រោង គឺស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការរបស់ក្រសួងឱ្យទៅជាសកម្មភាពជាក់ស្តែងដែលអាចអនុវត្តបាន។

រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្...
31/08/2026

រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាត និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ បានដឹកនាំក្រុមការងារ និងសហការជាមួយមន្ទីរស.អ.យរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ ជា ផល្គុន រួមមាន៖​ គ្រឿងបរិភោគ ឧបភោគ និងថវិកាសរុប ៦០ម៉ឺនរៀល ជូនក្មួយស្រីឈ្មោះ មឿង សុធារ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានពិការភាពជើងខាងឆ្វេង ដោយគ្រោះថ្នាក់ចរាចរណ៍ និងឈ្មោះ កែវ សុផាត ភេទស្រី អាយុ ៣៨ឆ្នាំ មានពិការភាពស្វិតជើងខាងឆ្វេង ដែលពួកគាត់មានបណ្ណសមធម៌ក្រីក្រ កម្រិត២ រស់នៅផ្ទះជួល ស្ថិតនៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងរងគ្រោះ ពិសេសបងប្អូនជនមានពិការភាពដែលជួបការលំបាកនានា និងបានសម្របសម្រួលបញ្ជូនជនមានពិការភាពខាងលើ ទៅទទួលសេវាស្តារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ ដោយមិនបង់ថ្លៃ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានធ្វើការសម្ភាសពួកគាត់ ដើម្បីផ្តល់បណ្ណសម្គាល់ជនមានពិការភាព និងអត្ថប្រយោជន៍ផ្សេងទៀតពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។

ក្រុមការងារនឹងបន្តតាមដានស្ថានភាពគ្រួសារនេះទៅតាមនីតិវិធី ដើម្បីធានាថាពួកគេទទួលបានសេវាសង្គមកិច្ចសមស្រប៕

អនុក្រឹត្យ​ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធ​ និងយុវនីតិសម្បទា
29/08/2026

អនុក្រឹត្យ​ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធ​ និងយុវនីតិសម្បទា

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ...
28/08/2026

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លុយ សុន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យ វាយតម្លៃជាក់ស្តែង លេីករណីការស្នេីសុំជម្រះទីតាំងដី១កន្លែង ស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

ក្រសួងសង្គមកិច្ច​ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ...
28/08/2026

ក្រសួងសង្គមកិច្ច​ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
=================
ខេត្តកំពង់ស្ពឺ ៖ ថ្ងៃអង្គារ-ពុធ ១២-១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភពីអង្គការ​ទស្សន:​ពិភពលោកអន្តរជាតិ​ (WVI) បានរៀបចំវគ្គបណ្តុះបណ្តាល​ស្តីពី​នីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ សួស ចាន់ថន សមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលខេត្តកំពង់ស្ពឺ
។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ចើញចូលរួមពីមន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ មន្ទីរកិច្ចការនារី​ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ប្រធានគណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលក្រុង ស្រុកទាំង៩ សរុបចំនួន៤០នាក់។

វគ្ដបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បី÷
-ផ្សព្វផ្សាយសៀវភៅណែនាំ​ស្តីពីនីតិវិធី​ប្រតិបត្តិកិច្ច​ការពារកុមារសម្រាប់រដ្ឋបាល ក្រុង ស្រុកខណ្ឌ
-ពង្រឹងសមត្ថភាព ក្នុងការកំណត់​អត្តសញ្ញាណ​ករណីអំពើហិង្សាលើកុមារ ការគ្រប់គ្រងករណី និងការបញ្ជូនកុមាររងគ្រោះទៅរកសេវាសមស្រប
-ជំរុញការបណ្តុះបណ្តាលបន្តដល់មេឃុំ គ.ក.ន.ក និងភាគីពាក់ព័ន្ធក្នុង​ការអនុវត្ត​សៀវភៅ​ណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាល ក្រុង ស្រុកខណ្ឌ។

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ការិយាល័យចំណុះអង្គភាពក្រ...
28/08/2026

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ការិយាល័យចំណុះអង្គភាពក្រោមឱវាទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

នៅទីស្ដីការក្រសួង ស.អ.យ. ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួង ស.អ.យ បានអញ្ជើញជាអធិបតីបន្ដដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ការិយាល័យចំណុះអង្គភាពក្រោមឱវាទក្រសួង ស.អ.យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញក្រោមឱវាទក្រសួង ។

វគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទខេត្តស្ទឹងត្រែ...
27/08/2026

វគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ
ខេត្តស្ទឹងត្រែង ៖ ព្រឹកថ្ងៃថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម អ៊ុំ សុផាន់ណារ៉ា អគ្គនាយកសេវាសង្គមកិច្ច បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ដោយមានវត្តមានអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានគាំពារជនរងគ្រោះ លោកប្រធានមន្ទីរ ស.អ.យ. ខេត្តស្ទឹងត្រែង លោក លោកស្រីអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម មន្ត្រីជំនាញនៃស្នងការដ្ឋាននគបាលខេត្ត កងរាជអាវុធហត្ថ និងមន្ទីរកិច្ចការនារី គ.ក.ន.ក សរុបប្រមាណ ៣៩រូប ស្រី២២នាក់ វគ្គបណ្តុះនេះមានរយៈពេល៣ថ្ងៃ ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល ៖
-បង្កើនការយលដឹងផ្នែកបច្ចេកទេស និងជំនាញចាំបាច់ដល់មន្ត្រីកម្រិតរាជធានី- ខេត្ត ដើម្បីអនុវត្តនីតិវិធីប្រតិបត្តិ (SOP) ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតទៅលើការកំណត់សញ្ញាណ ការទទួល និងការ បញ្ជូនបន្តជនរងគ្រោះ ឱ្យស្របតាមវិធីសាស្ត្រផ្អែកលើជនរងគ្រោះ និងសិទ្ធិ រួមជាមួយការពង្រឹងនិងយន្តការ ការបញ្ជូនបន្តតាមរយៈការ សម្របសម្រួល និងគ្រប់គ្រងករណីប្រកបដោយប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធ និងចូលរួមចែករំលែកធាតុចូល បទពិសោធន៍ពីមន្ត្រី អនុវត្តជួរមុខ ដើម្បីគាំទ និងផ្ដល់ព័ត៌មានដល់កិច្ចដំណើរការកែលម្អច្បាប់ និងគោលនយោបាយ កិច្ចការពារជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស។

កម្មវិធីនេះរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះ សហការឧបត្ថម្ភគាំទ្រដោយអង្គការ ASEAN-Australia Counter Trafficking

វគ្គបណ្ដុះបណ្ដាលស្ដីពីការសមាហរណកម្មកុមារទំនាស់នឹងច្បាប់ខេត្តកោះកុង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ...
25/08/2026

វគ្គបណ្ដុះបណ្ដាលស្ដីពីការសមាហរណកម្មកុមារទំនាស់នឹងច្បាប់

ខេត្តកោះកុង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការសមាហរណកម្មកុមារទំនាស់នឹងច្បាប់ក្រោមអធិបតីភាពឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងលោក ជា សូវិ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានស្ដារសម្បទា លោក លោកស្រី ប្រធាននាយកដ្ឋានស្ដារនីតិសម្បទាអនីតិជន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូង តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងពន្ធនាគារខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរកិច្ចការនារី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត តំណាងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការដ្ឋាននគរបាល និងភ្នាក់ងារសង្គមកិច្ចប្រចាំរដ្ឋបាលក្រុង ស្រុក ភ្នាក់ងារសង្គមកិច្ចប្រចាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ត្រីជំនាញ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់អ្នកពាក់ព័ន្ធការងារយុត្តិធម៌អនីតិជន ជាពិសេសការផ្សព្វផ្សាយច្បាប់ស្តីពីយុត្តិធម៌អនីតិជន កិច្ចការពារកុមារ ការគ្រប់គ្រងករណី ការបង្វែរអនីតិជនទំនាស់នឹងច្បាប់ និងសមាហរណកម្ម។

កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនទីស្ដីការក្រសួងសុខាភិបាល៖...
24/08/2026

កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ទីស្ដីការក្រសួងសុខាភិបាល៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានដឹកនាំនាយកដ្ឋានជំនាញ ចូលរួមកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមន្ត្រីជំនាញ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងផ្ដល់យោបល់លើការរៀបចំនិយាមនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់ការគ្រប់គ្រង ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងមជ្ឈមណ្ឌល យន្តការចុះពិនិត្យ និងវាយតម្លៃការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងទីតាំងមូលដ្ឋានសុខាភិបាលសាធារណៈ និងគម្រោងសាកល្បងនៃការព្យាបាលភាពញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍។

Address

Ministry Of Social Affairs, Veterans And Youth Rehabilitation #788, Monivong Boulevard, Boeng Trabek, Chamkarmon
Phnom Penh
12305

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85523726086

Alerts

Be the first to know and let us send you an email when ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា:

Shortcuts

Share