ស្រឡាញ់សន្តិភាព - Love Peace

ស្រឡាញ់សន្តិភាព - Love Peace Provide official statistical Information Services in the Kingdom of Cambodia.

04/09/2026
04/09/2026
04/09/2026

កាសែតបារាំងLe Monde បានចុះផ្សាយថាអត្ថបទក្រោមចំណងជើងថា «Au Cambodge, malgré sept mois sans combat, les vies bouleversées par le conflit à la frontière thaïlandaise» ឬ «នៅកម្ពុជា ទោះបីប្រាំពីរខែគ្មានការប្រយុទ្ធក៏ដោយ ក៏ជីវិតប្រជាជននៅតែរងការប្រែប្រួលដោយជម្លោះនៅព្រំដែនថៃ» ហើយអត្ថបទបង្ហាញថា ការឈប់បាញ់មិនទាន់មានន័យថា ផលវិបាកនៃជម្លោះបានបញ្ចប់នោះទេ ការស្ងប់ស្ងាត់របស់អាវុធមិនស្មើនឹងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើយ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក នេត្រ ភក្រា្ត រដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងអត្ថបទបានបញ្ជាក់ថា អ្នកកាសែតបារាំង Le Monde រាយការណ៍ថា មុនទៅដល់ច្រកព្រំដែនថ្មដា ផ្លូវត្រូវបានយោធាថៃរារាំង។ មានកុងតឺន័រប្រមាណជាង១០ ដែលខ្លះគ្របដោយទង់ជាតិថៃ ដាក់រារាំងមិនឱ្យធ្វើដំណើរឆ្លងកាត់។ ទាហានកម្ពុជាម្នាក់ដែល Le Monde បានដកស្រង់សម្តីអះអាងថា «នៅទីនេះថៃបានរុលចូលប្រហែល ៨០០ ម៉ែត្រក្នុងទឹកដីរបស់យើង»។ អត្ថបទក៏ពិពណ៌នាថា នៅពីលើកុងតឺន័រ មានទីតាំងការពារពីរនៅពីក្រោយបាវខ្សាច់ និងមានលួសបន្លាគ្របពីលើ ខណៈកាមេរ៉ាសង្កេតការណ៍តាមដានតំបន់ជុំវិញ។»

កាសែតដដែលបានផ្សាយថា នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ Le Monde បានធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ ដែលតភ្ជាប់ពីពោធិ៍សាត់ទៅតំបន់ព្រំដែន។ ប៉ុន្តែរូបភាពបច្ចុប្បន្នបានប្រែប្រួលទាំងស្រុង ដោយនៅចុងផ្លូវនោះ ស្ពានជ័យជម្នះ ដែលត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង F-16 របស់ថៃក្នុងខែធ្នូ ឆ្នាំ២០២៥ នៅតែជាគំនរបាក់បែក និងដាច់ជាពីរ។

Le Monde បានរំលេចបន្ថែមថា ផ្ទះនៅទីនោះ ប៉ុន្តែម្ចាស់ផ្ទះមិនអាចត្រឡប់ទៅវិញបាន។ រឿងរ៉ាវរបស់ប្រជាពលរដ្ឋខ្មែរដែល Le Monde បានជួប គឺបង្ហាញពីផលប៉ះពាល់របស់ជម្លោះលើជីវិតមនុស្សយ៉ាងច្បាស់។ ដូច្នេះ ផលប៉ះពាល់លើប្រជាពលរដ្ឋមិនមែនមានត្រឹមតែក្នុងអំឡុងពេលប្រយុទ្ធគ្នាទេ។ សម្រាប់គ្រួសារមួយចំនួន ទោះការបាញ់បានស្ងប់ក៏ដោយ ក៏ផ្ទះនិងជីវភាពដែលពួកគេធ្លាប់មានមិនទាន់អាចទទួលបានមកវិញដែរ។ ជាក់ស្តែង ប្រជាពលរដ្ឋជាង ២០,០០០ នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

អត្ថបទរាយការណ៍ថា អាជ្ញាធរខេត្តកត់ត្រាទូរកុងតឺន័រ ៦៣ ដែលត្រូវបានប្រើជារបាំងជុំវិញភូមិជោគជ័យ ធ្វើឱ្យតំបន់នោះមិនអាចចូលបាន និងទូរកុងតឺន័រ ២៦ ទៀតនៅបឹងត្រកួន។ រាជរដ្ឋាភិបាលកម្ពុជាបានហៅតំបន់ទាំងនេះថាជា «តំបន់ដែលត្រូវបានឈ្លានពាន»។ ភូមិត្រូវបានខូចខាត សាលារៀនមានស្នាមគ្រាប់ និងកុមាររស់នៅជាមួយស្លាកស្នាមសង្គ្រាម ហើយនៅវត្តតាមាន់សែនជ័យ Le Monde បានឃើញរូបភាពមួយទៀតនៃផលវិបាកពីការប្រយុទ្ធ ប្រហែលប្រមាណ៨០ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ បានរងការខូចខាតក្នុងការប្រយុទ្ធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

ដូច្នេះ អ្វីដែលការរាយការណ៍ពីទីតាំងជាក់ស្តែងនេះធ្វើឱ្យឃើញ មិនមែនត្រឹមតែរឿងរ៉ាវនៃការប្រយុទ្ធកាលពីឆ្នាំ២០២៥ទេ ប៉ុន្តែជាផលវិបាកដែលនៅតែបន្តរហូតដល់ឆ្នាំ២០២៦ ទឹកដីដែលមានការជំទាស់អំពីការគ្រប់គ្រង ផ្ទះដែលម្ចាស់មិនអាចត្រឡប់ ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ និងប្រជាពលរដ្ឋដែលនៅតែរង់ចាំថ្ងៃអាចត្រឡប់ទៅផ្ទះវិញ។ ប្រាំពីរខែគ្មានការប្រយុទ្ធ អាចមានន័យថាកាំភ្លើងបានស្ងប់ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរជាច្រើនដែលបានបាត់បង់ផ្ទះ ជីវភាព និងសិទ្ធិចូលទៅកាន់លំនៅឋានរបស់ខ្លួន ផលវិបាកនៃជម្លោះ នៅមិនទាន់បញ្ចប់ឡើយ៕

04/09/2026
04/09/2026

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖ កម្ពុជាតវ៉ាប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

04/09/2026

វីដេអូព័ត៌មាន៖
សេចក្តីថ្លែងការណ៍ ស្តីពីបច្ចប្បន្នភាពស្ដីពី ការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ
ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦
ទីស្តីការគណៈរដ្ឋមន្ត្រី

04/09/2026

បទឈប់បាញ់ មិនមែនជាប័ណ្ណកម្មសិទ្ធិ៖ ថៃមិនអាចយកកាំភ្លើងមកសរសេរ ផែនទីថ្មីលើទឹកដីកម្ពុជាបានទេ

Address

Phnom Penh
BOENGKENGKANG1

Website

Alerts

Be the first to know and let us send you an email when ស្រឡាញ់សន្តិភាព - Love Peace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share