28/05/2026
នៅព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាទួលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ មានការជួបសំណេះសំណាលអបអរសាទរខួបលើកទី៧៧ កុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ(សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ) ក្រោមអធិបតីភាព លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ,លោកជំទាវ កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានី និងជាប្រធាន គ ក ស ក រាជធានីភ្នំពេញ,គណៈកម្មាធិការ គ ក ស ក នៃរដ្ឋបាលរាជធានីភ្នំពេញ,ប្រធាន គ ក ស ក ខណ្ឌដង្កោ,ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម,លោក គង់ សំអុល ចៅសង្កាត់រងទី១ លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់តំណាងឲ្យលោកស្រីចៅសង្កាត់ មន្ត្រីសង្កាត់ មន្ត្រីបរិស្ថាន និងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាមេភូមិ អនុភូមិ សមាជិកភូមិទាំង៣ ព្រមទាំងមានការចូលរួមពីលោកនាយក លោកស្រី នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន២៥០នាក់!
កិច្ចសំណេះសំណាលនៃអង្គប្រជុំរួមមាម:
១/មតិស្វាគមន៍ របស់លោក គង់ សំអុល ចៅសង្កាត់រងទី១ តំណាងឲ្យលោកស្រីចៅសង្កាត់ រាយការណ៍សង្ខេបអំពីសង្កាត់ព្រៃវែង
២/មតិសំណេះសំណាល របស់លោក ជំទាវ
តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ
៣/មតិសំណេះសំណាលរបស់លោកជំទាវ កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជភ្នំពេញ និងជាប្រធាន គ ក ស ក រាជធានីភ្នំពេញ
៤/ការប្រគល់វត្ថុអនុស្សាវរីយ៍ដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រចំនួន២០០នាក់។ សូមគោរពអរគុណ!