រដ្ឋបាលសង្កាត់ព្រែកលៀប

រដ្ឋបាលសង្កាត់ព្រែកលៀប Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from រដ្ឋបាលសង្កាត់ព្រែកលៀប, Government Organization, ដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, Phnom Penh.

ចៅសង្កាត់ 012 890 830
ស្មៀនសង្កាត់ 012 293 354
មេប៉ុស្តិ៍ 010 867 607
មេភូមិ​បាក់ខែង​ 012 794 037
មេភូមិ​ខ្ទរ​ 096 587 0554
មេភូមិ​ព្រែកលៀប​ 093 757 889
មេ​ភូមិ​គៀន​ឃ្លាំង​ 015 981 160

អាជ្ញាធរសង្កាត់ព្រែកលៀប រួមជាមួយថ្នាក់ដឹកនាំភូមិ បានសហការជាមួយមណ្ឌលសុខភាពជ្រោយចង្វារ ចុះបាញ់ថ្នាំមូសដើម្បីបង្ការជំងឺគ្រុ...
02/09/2026

អាជ្ញាធរសង្កាត់ព្រែកលៀប រួមជាមួយថ្នាក់ដឹកនាំភូមិ បានសហការជាមួយមណ្ឌលសុខភាពជ្រោយចង្វារ ចុះបាញ់ថ្នាំមូសដើម្បីបង្ការជំងឺគ្រុនឈាម នៅក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប ដោយរួមមាន៖
- ​ភូមិបាក់ខែង
- ​ភូមិខ្ទរ
- ​ភូមិព្រែកលៀប

ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ​២០២៦

លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងថ្នាក់ដឹកនាំភូមិបាក់ខែង បានចុះជួបសំណេះសំណាលនិងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៤គ្រួសារ នៅភូមិ...
02/09/2026

លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងថ្នាក់ដឹកនាំភូមិបាក់ខែង បានចុះជួបសំណេះសំណាលនិងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៤គ្រួសារ នៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ដែលមានជីវភាពខ្វះខាត ។

ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២៦
________
#រដ្ឋបាល​សង្កាត់ព្រែកលៀប

លោកស្រី ឈ្នាង ផាន់ណារី អនុប្រធាន គ ក ន ក សង្កាត់ព្រែកលៀប និងជាចៅសង្កាត់រងទី១  រួមនិងសមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹក...
02/09/2026

លោកស្រី ឈ្នាង ផាន់ណារី អនុប្រធាន គ ក ន ក សង្កាត់ព្រែកលៀប និងជាចៅសង្កាត់រងទី១ រួមនិងសមាជិកក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានបញ្ហារសុខភាព ស្រ្តីមានផ្ទៃពោះ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ១៦គ្រួសារ​ ក្នុងមូលដ្ឋានសង្កាត់ព្រែកលៀប។

ថ្ងៃទី១ ខែ​កញ្ញា ឆ្នាំ២០២៦
_________

#រដ្ឋបាល​សង្កាត់ព្រែកលៀប

01/09/2026

📍តើប្រជាពលរដ្ឋខ្មែរអាចស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ និងខូចខាត ) នៅទីកន្លែងណាខ្លះ ?

📍ចុះប្រសិនបើប្រជាពលរដ្ឋខ្មែរ ដែលបានចំណាកស្រុក តើអាចស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង និងស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា ( បន្តសុពលភាព បាត់បង់ និងខូចខាត ) នៅទីកន្លែងណាខ្លះ ?

👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូងរួមមាន ៖
- សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ។

👉 ឯកសារភ្ជាប់សម្រាប់ស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា (ក្នុងករណីអស់សុពលភាព) រួមមាន ៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ (៦ខែ)
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ ( ក្នុងករណីផ្លាស់ប្តូរលំនៅឋានអចិន្រ្តៃយ៍ថ្មី ) ។

លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានទទួលកៅអី ចំនួន ២០កៅអី ពីក្រុមការងារ តំណាង...
31/08/2026

លោកស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានទទួលកៅអី ចំនួន ២០កៅអី ពីក្រុមការងារ តំណាងលោកស្រី តិមា វិច្ឆិកាល អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ​ និងជាអភិបាលរងរាជធានីភ្នំពេញ ជូនដល់ក្មួយៗនៅសាលាមត្តេយ្យសិក្សាសហគមនសង្កាត់ព្រែកលៀប ។

ថ្ងៃ​ទី​៣១ ខែសីហា​ ឆ្នាំ២០២៦

រដ្ឋបាលសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ក្រោម​អធិបតីភាព​លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងជា...
31/08/2026

រដ្ឋបាលសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពសង្កាត់ ក្រោម​អធិបតីភាព​លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងជាប្រធានអង្គប្រជុំ ។
សមាសភាពចូលរួម៖ លោក-លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងក្រុមប្រឹក្សាខណ្ឌ ប៉ុស្តិ៍នគរបាល មន្រ្តីសង្កាត់ លោក-លោកស្រី ថ្នាក់ដឹកនាំភូមិទាំង៤ សរុប ២១នាក់ ស្រី ០៨នាក់ ។

ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២៦

លោកស្រី ឈ្នាង ផាន់ណារី អនុប្រធាន​ គ.​ក.ន.ក​ សង្កាត់ និង​ជាចៅសង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប​ សមាជិកក្...
29/08/2026

លោកស្រី ឈ្នាង ផាន់ណារី អនុប្រធាន​ គ.​ក.ន.ក​ សង្កាត់ និង​ជាចៅសង្កាត់រងទី១ តំណាងលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប​ សមាជិកក្រុមប្រឹក្សាសង្កាត់ រួមនិង ថ្នាក់ដឹកនាំភូមិ​ព្រែកលៀប បាននាំយកអំណោយ​ថវិកា​ ១០ ម៉ឺនរៀល, អង្ករ២៥គីឡូ, មីជាតិ ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ , សារ៉ុង១ និងក្រមា១ ចុះសួរសុខទុក្ខ លោកស្រី​ ប៉ែន​ សារ៉ាន់ ជំនួយ​ការភូមិព្រែកលៀប ដែលទើបនិងវះកាត់ភ្នែក កំពង់សម្រាកព្យាបាលនៅផ្ទះ ក្នុងភូមិ​ព្រែកលៀប​ សង្កាត់ព្រែកលៀប។
អំណោយខាងលើបានមកពីការចូលរួមរបស់៖
1/ ថវិកា​ ៥ម៉ឺនរៀល, អង្ករ​២៥គីឡូ, មីជាតិ ១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ , សារ៉ុង១ និងក្រមា១​ជាអំណោ យ​របស់​ ក្រុមការងារមនុស្សធម៌របស់លោកជំទាវ អួង សុផល្លា ឃ្លាំង ហួត និងលោកជំទាវ កែវ ច័ន្ទស៊ុនណារី ។
2/ ថវិកា​ ៥ម៉ឺនរៀល ជាអំណោយ​របស់​ ​គ.ក.ន.ក​សង្កាត់​(សេវាសង្គមសង្កាត់)។
——————
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

សកម្មភាពរបស់មន្ត្រីនៃរដ្ឋបាលសង្កាត់ព្រែកលៀប  ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងយន្តការច្រកចេញចូលតែមួយ​របស់រដ...
28/08/2026

សកម្មភាពរបស់មន្ត្រីនៃរដ្ឋបាលសង្កាត់ព្រែកលៀប ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងយន្តការច្រកចេញចូលតែមួយ​របស់រដ្ឋបាលសង្កាត់ព្រែកលៀប។

ថ្ងៃ​ទី២៨ ខែសីហា​ ឆ្នាំ​២០២៦

រដ្ឋបាលសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាសង្កាត់ព្រែកលៀប ប្រចាំ​ខែសីហា​ ក្រោម​អធិបតីភាព​...
28/08/2026

រដ្ឋបាលសង្កាត់ព្រែកលៀប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាសង្កាត់ព្រែកលៀប ប្រចាំ​ខែសីហា​ ក្រោម​អធិបតីភាព​លោក ព្រាប មុនី ប្រធានក្រុមប្រឹក្សាសង្កាត់ព្រែកលៀប និងជាប្រធានអង្គប្រជុំ។

ថ្ងៃ​ទី២៨ ខែសីហា​ ឆ្នាំ២០២៦
____
#រដ្ឋបាលសង្កាត់ព្រែកលៀប

28/08/2026

Address

ដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ
Phnom Penh
121002

Opening Hours

Monday 07:30 - 11:30
14:00 - 17:30
Tuesday 07:30 - 11:30
14:00 - 17:30
Wednesday 07:30 - 11:30
14:00 - 17:30
Thursday 07:30 - 11:30
14:00 - 17:30
Friday 07:30 - 11:30
14:00 - 17:30

Telephone

+85512890830

Alerts

Be the first to know and let us send you an email when រដ្ឋបាលសង្កាត់ព្រែកលៀប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share