29/05/2026
ម្ចាស់អាជីវកម្មជាច្រើនតែងសួរថា៖ "តើគួរប្រើ App អ្វី? តើមួយណាដែលល្អបំផុតសម្រាប់ហាងខ្ញុំ?" 🤔
ការពិតទៅ ដំណោះស្រាយឌីជីថលដែលល្អបំផុត មិនមែនជាដំណោះស្រាយដែល "ថ្លៃបំផុត" នោះទេ ប៉ុន្តែវាជាដំណោះស្រាយដែល "ដោះស្រាយបញ្ហាអ្នកបានចំចំណុចបំផុត"។
ថ្ងៃនេះ DEBC សូមចែករំលែកមគ្គុទ្ទេសក៍ ៤ ជំហាន ដើម្បីជួយលោកអ្នកជ្រើសរើសឱ្យចំគោលដៅ៖
១. កំណត់បញ្ហាអាទិភាព: តើហាងអ្នកកំពុងស្ទះនៅត្រង់ណា? បើស្ទះរឿងស្តុក ត្រូវរក App គ្រប់គ្រងស្តុក។ បើស្ទះរឿងគិតលុយយឺត ត្រូវរកប្រព័ន្ធ POS។
២. ជ្រើសរើសតាមប្រភេទអាជីវកម្ម: ហាងលក់ទំនិញ (Retail), ហាងអាហារ (F&B) និងហាងសេវាកម្ម (Service) មានតម្រូវការមុខងារខុសៗគ្នា។ កុំប្រើប្រព័ន្ធដែលមិនត្រូវនឹងប្រភេទហាងរបស់អ្នក។
៣. អនុវត្តច្បាប់ ៤S:
✅ Simple: ងាយស្រួលប្រើ (មានភាសាខ្មែរកាន់តែប្រសើរ)។
✅ Scalable: អាចពង្រីកបាននៅពេលហាងរីកធំ។
✅ Support: មានក្រុមការងារចាំជួយដោះស្រាយពេលមានបញ្ហា។
✅ Serviceable Price: តម្លៃសមរម្យ អាចបង់ប្រចាំខែបាន។
៤. សាកល្បងមុននឹងទិញ (Free Trial): ប្រើប្រាស់សេវាសាកល្បងឥតគិតថ្លៃ ១-២ សប្តាហ៍ ដើម្បីដឹងថាវាពិតជាស័ក្តិសមជាមួយបុគ្គលិក និងការងាររបស់អ្នកមែនឬអត់។ ⏳
✨ ការចាប់យកឌីជីថលដែលត្រឹមត្រូវ នឹងក្លាយជា "ជំនួយការឯក" ដែលជួយឱ្យអាជីវកម្មរបស់អ្នកដើរទៅមុខដោយរលូន និងមានវិជ្ជាជីវៈ។
👉 តើលោកអ្នកកំពុងស្វែងរកដំណោះស្រាយឌីជីថលសម្រាប់ផ្នែកណាខ្លះ? ខមិនសួរពួកយើងបាន! 💬
#ការចាប់យកឌីជីថល #អាជីវកម្មថ្មីថ្មោង