02/07/2023
[English Below]
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធអនឡាញ៖
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឈាង វណ្ណារិទ្ធ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួម ធ្វើជាអធិបតីជាមួយ លោក Namsoo Baek ទីប្រឹក្សាជាន់ខ្ពស់ នៃធនាគារ Korea Eximbank ក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី “ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា” ដែលមានការចូលរួមពី ក្រុមជំនាញការកូរ៉េ, តំណាងនៃ ក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, សាលារាជធានីភ្នំពេញ, សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរនិងទីលានទុកដាក់សំរាម សំណល់រឹង, សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជា ព្រមទាំងតំណាងនៃ អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល៕
——————
On Thursday, June 29, 2023 | Videoconference
Having been allowed by H.E. Dr. Aun Pornmoniroth, Cambodian Deputy Prime Minister, Minister of Economy and Finance, His Excellency Chheang Vanarith, Representing Cambodian Ministry of Economy and Finance, together with Mr. Namsoo Baek , Senior Advisor of the Korea Eximbank, presided over the consultation workshop on “Efficient Waste Management in Cambodia”, which was participated by groups of Korean experts and representatives of the Ministry of Environment, Ministry of Mines and Energy, Phnom Penh Capital Administration, Enterprise for Managing Transfer Stations and Landfills for Solid Waste, Enterprises for Managing Municipal Solid Waste in Phnom penh and Electricity of Cambodia and also representatives of the GD of Budget, GD of Sub-National Administration Finance, GD of State Property and Non-Tax Revenue and GD of International Cooperation and Debt Management.