21/05/2026
ការកសាងមូលដ្ឋានគ្រឹះរឹងមាំ៖ NEST នាំនូវនវានុវត្តន៍មកកាន់ការអប់រំវ័យកុមារដំបូង
[English below]
នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងការអភិវឌ្ឍបំណិនមូលរបស់កុមារតូចតាមរយៈបច្ចេកវិទ្យា (NEST) នៅថ្ងៃនេះ លោក Cristian Aedo ប្រធានគ្រប់គ្រងផ្នែកអនុវត្តការងារអប់រំ និងជំនាញប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានលើកឡើងពីសារៈសំខាន់នៃការបន្តវិនិយោគក្នុងការសិក្សារបស់កុមារតូច។
លោកបានមានប្រសាសន៍ថា៖ “គម្រោង NEST ស្ថាបនាឡើងលើមូលដ្ឋានរឹងមាំរបស់កម្ពុជាក្នុងការអប់រំកុមារតូច ដោយនាំមកនូវនវានុវត្តន៍តាមរយៈបច្ចេកវិទ្យា ពង្រឹងសមត្ថភាពគ្រូបង្រៀន និងជួយធានាថា កុមារគ្រប់រូប ជាពិសេសនៅតំបន់ដែលខ្វះខាត មានឱកាសរៀន និងអភិវឌ្ឍខ្លួនបានពេញលេញ។ តាមរយៈការសហការជាមួយគ្នាយ៉ាងរឹងមាំ យើងអាចបន្តជំរុញវឌ្ឍនភាពពោរពេញដោយអត្ថន័យ។”
ពិធីប្រកាសដាក់ឱ្យដំណើរការគម្រោងអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី លោក Kensuke Nagase អនុប្រធានបេសកកម្ម ស្ថានទូតជប៉ុនប្រចាំកម្ពុជា; លោកស្រី Eri Yamamoto អគ្គលេខាធិការ អង្គការសន្តិស្ម័គ្រចិត្ត (SVA) រួមទាំងអ្នកចូលរួមប្រមាណ ១០០ នាក់ ដែលភាគច្រើនជាអ្នកដឹកនាំ និងគ្រូបង្រៀនក្នុងវិស័យអប់រំកុមារតូច ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ការសិក្សាក្នុងដំណាក់កាលដំបូងនេះ។
គម្រោង NEST ជាជំហានសំខាន់មួយក្នុងការពង្រឹងការអប់រំកុមារតូចនៅកម្ពុជា ដោយកែលម្អទាំងការទទួលបានការអប់រំ និងគុណភាព ជាពិសេសនៅតំបន់ដែលខ្វះខាត។ យោងទៅលើការគាំទ្រយូរអង្វែងរបស់ធនាគារពិភពលោក គម្រោងនេះបានដោះស្រាយបញ្ហាសំខាន់ចំនួនបួន រួមមាន បរិយាកាសសិក្សាមិនសមស្រប សមត្ថភាពគ្រូមានកម្រិត ការខ្វះសម្ភារៈសិក្សាសមស្របតាមអាយុ និងការចូលរួមរបស់មាតាបិតានៅមានកម្រិត។ គម្រោងនេះនឹងដោះស្រាយបញ្ហាទាំងនេះតាមរយៈការបណ្តុះបណ្តាលគ្រូ ការប្រើប្រាស់ឧបករណ៍ឌីជីថលដែលអនុវត្តបានជាក់ស្តែង និងការលើកកម្ពស់ការយល់ដឹងរបស់មាតាបិតា រួមទាំងការពង្រីកការទទួលបានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីអាហារនៅសាលា។
គម្រោងនេះក៏នឹងកត់ត្រានូវភស្តុតាងនានាដើម្បីគាំទ្រដល់ការកែទម្រង់គោលនយោបាយនាពេលអនាគត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្កើតជាប្រព័ន្ធដ៏ទូលំទូលាយ តាមរយៈការសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។
គម្រោងនេះមានទឹកប្រាក់ ៤,៧៣ លានដុល្លារអាមេរិក តាមរយៈមូលនិធិ Japan Social Development Fund ហើយអនុវត្តដោយអង្គការសន្តិស្ម័គ្រចិត្ត ដើម្បីពង្រីកការទទួលបានសេវាអប់រំកុមារតូចប្រកបដោយគុណភាពនៅក្នុងតំបន់គោលដៅរបស់ខ្លួន។ NEST នឹងគាំទ្រមត្តេយ្យសិក្សាសាធារណៈចំនួន ៦០ សាលា នៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារប្រមាណ ៣,២០០ នាក់ គ្រូបង្រៀន ២០០ នាក់ និងមាតាបិតាជាង ៦,០០០ នាក់។
សកម្មភាពសំខាន់ៗរួមមាន៖
• ពង្រឹងវិធីសាស្ត្របង្រៀនតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិក្សាឌីជីថល
• ពង្រីកការសាងសង់ និងជួសជុលបន្ទប់រៀន និងកែលម្អបរិក្ខារសមស្របតាមអាយុ និងកន្លែងលេង
• បញ្ចូលបច្ចេកវិទ្យាដើម្បីគាំទ្រការសិក្សាតាមរយៈការលេង
• សាកល្បងកម្មវិធីអាហារនៅសាលា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការចូលរៀន
Building Strong Foundations: NEST Brings Innovation to Early Childhood Education
*****
At the launch of the Nurturing Early Skills through Technology (NEST) initiative today, World Bank Practice Manager for Education and Skills in the East Asia and Pacific Region, Cristian Aedo, highlighted the importance of continued investment in early learning.
“NEST builds on Cambodia’s strong foundation in early childhood education—bringing innovation through technology, strengthening teachers, and helping ensure that every child, especially in underserved communities, has the opportunity to learn and thrive. Together, through strong partnerships, we can continue to drive meaningful progress,” he said.
The launch was presided over by Her Excellency Kim Sethany, Acting Minister of Education, Youth and Sport, and attended by Mr. Kensuke Nagase, Deputy Chief of Mission at the Embassy of Japan in Cambodia; Ms. Eri Yamamoto, Secretary General of the Shanti Volunteer Association (SVA); and around 100 participants, primarily early childhood education leaders and educators—underscoring the shared commitment to advancing early learning.
NEST marks an important step forward in strengthening early childhood education in Cambodia by improving both access and quality, particularly in underserved areas. Building on the World Bank’s long-standing support to the sector, the initiative addresses four key challenges—poor learning environments, limited teacher capacity, lack of age-appropriate materials, and low parental engagement. It will do so through teacher training, practical digital tools, and increased parental awareness, while expanding access through improved infrastructure and school meal programs.
The program will also generate evidence to inform future reforms, as part of a broader, system-wide effort grounded in strong collaboration with government and development partners.
Supported by a US$4.73 million grant from the Japan Social Development Fund (JSDF), the initiative is led by the Shanti Volunteer Association (SVA) and aims to expand access to quality early childhood education services in targeted districts. NEST will support 60 public preschools across Battambang, Pailin, and Banteay Meanchey provinces, benefiting approximately 3,200 children, 200 teachers, and over 6,000 parents.
Key interventions include:
• Strengthening teaching practices through professional development and digital learning resources
• Expanding access by constructing and renovating classrooms, and improving age-appropriate facilities and play areas
• Integrating technology to support learning through play
• Piloting a school meal program to enhance nutrition and attendance