The Mind of Life - គតិជីវិត

The Mind of Life - គតិជីវិត គោលបំណងដើម្បីចែករំលែកចំណេះដឹង បែបព្រះពុទ្ធសាសនា ដល់អ្នកដែលប្រាថ្នានូវសេចក្តីសុខ

របៀបហ្វឹក​ហាត់​ចិត្តឲ្យបាន​ទូលំ​ទូលាយចូរ​អ្នក​ក្រោក​ពី​ដេក​ឲ្យ​បាន​ព្រឹក​ព្រ​ហាម ហើយ​ចេញ​ទៅ​ក្រៅ​​ផ្ទះ​​ឬ​ទី​ធ្លា ឬ​រាន​...
14/03/2021

របៀបហ្វឹក​ហាត់​ចិត្តឲ្យបាន​ទូលំ​ទូលាយ

ចូរ​អ្នក​ក្រោក​ពី​ដេក​ឲ្យ​បាន​ព្រឹក​ព្រ​ហាម ហើយ​ចេញ​ទៅ​ក្រៅ​​ផ្ទះ​​ឬ​ទី​ធ្លា ឬ​រាន​ហាល​មុខ​ផ្ទះ​ជា​បន្ទាន់ ចូរ​អ្នក​ស្រូប​យក​ខ្យល់​អាកាស​ឲ្យបាន​ពេញ​សួត ហើយ​បញ្ចេញ​មក​វិញ​យ៉ាង​យឺត ៗ អ្នក​សម្លឹង​មើល​ទៅ​ទិស​នានា​ អ្នកនឹង​បាន​ឃើញ​សត្វ​រាប់​លាន​ជីវិត​ដែល​កំពុង​ចេញ​មក​ទទួល​យក​នូវ​ពន្លឺ​ថ្មី នៃ​ព្រះ​អាទិត្យ ចូរ​អ្នក​តាំង​សេចក្តី​ប្រា​ថ្នា​ល្អ​ចំពោះ​គេ​ថា៖

- សូម​ឲ្យ​លោក​ឪពុក​ និង​អ្នក​ម្តាយ​ តា​យាយ​ មីង​មា អ៊ុំ​ទាំង​ឡាយ សូម​ឲ្យ​សប្បាយ​ចម្រើន​សុខ​ចុះ លោក​គ្រូ អ្នកគ្រូ​ បង​ប្អូន​ មិត្ត​ភ័ក្តិ​ផង​ចុះ​កុំ​បី​ទុក្ខ​ព្រួយ ។

បន្ទាប់​មក​អ្នក​ត្រូវ​តាំង​ចិត្ត​ថា៖

តាំង​តែ​ពី​ពេល​នេះ​ត​ទៅ អាត្មា​អញ​នឹង​គិត​តែ​រឿង​ណា​ដែល​ល្អ និយាយ​តែ​ពាក្យ​ល្អ ធ្វើ​តែ​ការ​ងារណា​ដែល​ល្អ ។ ដើម្បី​ឲ្យ​ចិត្ត​របស់អាត្មាអញ​បាន​ស្ងប់​សុខ អា​ត្មា​អញ​នឹង​មិន​ធ្វើ​ឲ្យ​នរណា​ម្នាក់​បាន​ទទួល​ទោស​ឡើយ ។

នរណា​ក៏​ដោយ​ ដែល​កំពុង​មាន​ទុក្ខ សូម​ឲ្យ​អ្នក​រួច​ចាក​ទុក្ខ​ចុះ ហើយ​នរណា​ក៏​ដោយ​ដែល​កំពុង​បាន​សុខ ក៏​សូម​ឲ្យ​បាន​សុខ រឹង​រិត​តែ​ប្រ​សើរ​ឡើង សូម​កុំ​ឲ្យ​ជួប​ប្រទះ​នូវ​ក្តី​ទុក្ខ​ព្រួយ​ដូច​អ្នក​ឯ​ទៀត​ឡើយ ។

គួរ​តែ​ពិ​ចារណា​ក្នុង​ចិត្ត​ទៀត​ថា៖

ក្នុង​ថ្ងៃ​នេះ ប្រ​សិន​បើ​នរណា​ម្នាក់​ ឬ​សត្វ​ណា​មួយ​ដែល​ពុំ​បាន​ទទួល​នូវ​កម្លាំង​មេត្តា​ចិត្ត​អំ​ពី​អា​ត្មាអញ​ក៏​មិន​ថ្វី​ទេ គង់​មាន​ថ្ងៃ​ណា​មួយ ពួក​គេ​នឹង​បាន​ទទួល​សេចក្តី​សុខ​ដូច​អ្នក​ដ​ទៃ​ពុំខាន​ឡើយ ។

ក្រោយ​ពេល​ដែល​អ្នក​បាន​ហ្វឹក​ហាត់​ចិត្ត​ផ្សាយ​មេត្តា​ឲ្យ​បាន​ទូលំ​ទូលាយ​យ៉ាង​ញឹក​ញាប់​មក ចិត្ត​របស់​អ្នក​នឹង​កើត​បីតិ​សោមនស្ស​រីក​រាយ ចិត្ត​សប្បាយ . . . ចិត្ត​ត្រ​ជាក់​​ពេល​នោះ​អ្នក​គួរ​រក្សា​ចិត្ត​ដ៏​ល្អ​នោះ​ឲ្យ​បាន​គង់​វង់ កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រ​ការ​ដទៃ​ឡើយ ។

ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី
រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ )

19/11/2020
🙏🙏🙏🌷🌷🌷
15/11/2020

🙏🙏🙏🌷🌷🌷

លក្ខណសម្បត្តិមនុស្សឆ្លាត🌼🌼🌼
09/11/2020

លក្ខណសម្បត្តិមនុស្សឆ្លាត🌼🌼🌼

វដ្តសង្សារនេះ គឺវិលវល់ប្រែប្រួល មិនចេះឈប់ឈរឡើយ។ មិត្តនៅថ្ងៃនេះគឺអាចជាសត្រូវនៅថ្ងៃស្អែក ឬ សត្រូវនៅថ្ងៃនេះ គឺអាចជាមិត្តនៅថ...
24/09/2020

វដ្តសង្សារនេះ គឺវិលវល់ប្រែប្រួល មិនចេះឈប់ឈរឡើយ។ មិត្តនៅថ្ងៃនេះគឺអាចជាសត្រូវនៅថ្ងៃស្អែក ឬ សត្រូវនៅថ្ងៃនេះ គឺអាចជាមិត្តនៅថ្ងៃស្អែក។ ដូច្នេះយើងមិនគួរប្រកាន់មាំថាអ្នកនេះជាមិត្ត អ្នកនោះជាសត្រូវឡើយ ពោលគឺត្រឹមតែសម្គាល់ថា យើងគឺជាមនុស្ស ពួកគេក៏ជាមនុស្ស ហើយត្រូវការសេចក្តីសុខដូចគ្នា ដែលមិនសមគួរ នឹងបៀតបៀនគ្នាសោះឡើយ។ ការឲ្យអភ័យ ដល់គ្នានឹងគ្នាគឺជាហេតុ នៃសេចក្តីសុខក្នុងលោក។

មនុស្សយើង ល្អប៉ុនណាក៏ដោយ បើជារឿងដែលគេមិនចូលចិត្តហើយ គឺគេនិន្ទាស្តីថា។ ម្យ៉ាងទៀត ទោះជាធ្វើអាក្រក់ក្រៃណា បើគេពេញចិត្ត គឺគេ...
20/09/2020

មនុស្សយើង ល្អប៉ុនណាក៏ដោយ បើជារឿងដែលគេមិនចូលចិត្តហើយ គឺគេនិន្ទាស្តីថា។ ម្យ៉ាងទៀត ទោះជាធ្វើអាក្រក់ក្រៃណា បើគេពេញចិត្ត គឺគេសរសើរ។ នេះឯងមាត់មនុស្ស កុំអណ្តែតខ្លួនទៅលើមេឃព្រោះពាក្យសរសើរ កុំលិចចុះចូលក្នុងដីព្រោះពាក្យស្តីថានិន្ទារបស់អ្នកដទៃនោះ ពោលគឺកុំយកជាប្រមាណឡើយ ការសរសើរ ការនិន្ទារបស់បណ្ឌិត ទើបយកជាការពិត យកជាប្រមាណបាន។ ត្រូវយល់ថា មនុស្សយើងល្អឬអាក្រក់ នៅលើយើងអ្នកធ្វើ អ្នកប្រព្រឹត្តខ្លួនឯង គឺមិនមែននៅលើគេអ្នកមើល អ្នកថានោះឡើយ។
(ជំនួយសតិ ដោយលោកគ្រូ អ.ប.ស.វ)

បើព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា ភ្នំមាស ២ ក៏មិនល្មមគ្រប់គ្រាន់ចំពោះមនុស្សម្នាក់ ដូច្នេះ យើងគួរតែហ្វឹកហាត់ចិត្ត ឲ្យចេះ...
12/09/2020

បើព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា ភ្នំមាស ២ ក៏មិនល្មមគ្រប់គ្រាន់ចំពោះមនុស្សម្នាក់ ដូច្នេះ យើងគួរតែហ្វឹកហាត់ចិត្ត ឲ្យចេះស្កប់ស្កល់ក្នុងពេលនេះតែម្តងទៅ ។ សូម្បីតែជីវិតនេះក៏មិនមែនជារបស់យើងផង តើអ្វីផ្សេងទៀតទៅដែលជារបស់យើងនោះ យើងកុំបំភ្លេច ជរា ព្យាធិ មរណៈ ដែលជាម្ចាស់នៃជីវិតនេះឲ្យសោះឬក៏អនិច្ចំជាដើម ដែលជាម្ចាស់នៃបញ្ចក្ខន្ធ ។ ក្នុងសេចក្តីនេះ បើយើងព្រមប្រគល់ជីវិត ឬបញ្ចក្ខន្ធ ទៅឲ្យម្ចាស់គេ យើងនឹងស្រាលអំពីភារៈពិតៗ ។
(ជំនួយផ្លូវចិត្ត ខ្លឹមសារជីវិត)

ថ្ងៃណាមួយ សេចក្តីស្លាប់នឹងមកដល់ជីវិតយើង នឹងមកបង្ខំឲ្យយើងចាកចោលអ្វីៗគ្រប់យ៉ាង ដូច្នេះយើងត្រូវតែហ្វឹកហាត់ក្នុងការលះបង់អ្វី...
05/09/2020

ថ្ងៃណាមួយ សេចក្តីស្លាប់នឹងមកដល់ជីវិតយើង នឹងមកបង្ខំឲ្យយើងចាកចោលអ្វីៗគ្រប់យ៉ាង ដូច្នេះយើងត្រូវតែហ្វឹកហាត់ក្នុងការលះបង់អ្វីៗនោះ ឲ្យព្រម ឲ្យសុខចិត្ត ឲ្យទៅជាទម្លាប់ តាមរយៈនៃទាន សីល ភាវនា បើមិនបានហ្វឹកហាត់ទេ ដល់ពេលវាលាដែលត្រូវចាកចោលទៅទាំងបង្ខំនោះ យើងពិតជាលំបាក ម្យ៉ាងទៀតដល់ពេលឈឺជិតស្លាប់ វាមិនមែនដូចយើងនៅរស់សុខស្រួលទេ វាពិតជាលំបាកក្នុងរឿងដាច់ខ្យល់នេះណាស់ ដូច្នេះត្រូវហ្វឹកហាត់ក្នុងសេចក្តីអត់ធន់ នឹងកំណត់នូវវេទនា ជាតួសោយអារម្មណ៍ មិនមែនជាសត្វ ជាបុគ្គលតួខ្លួនយើងជាអ្នកសោយឡើយ។
(ជំនួយផ្លូវចិត្ត ខ្លឹមសារជីវិត)

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when The Mind of Life - គតិជីវិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category