មូលនិធិជាតិជំនួយសង្គម - NSAF

មូលនិធិជាតិជំនួយសង្គម - NSAF Telegram's Channel:
https://t.me/NSAFCAMBODIA
NSAF's Website:
https://www.nsaf.gov.kh/

គ្រួសារសពជាអតីតយុទ្ធជន នៅខេត្តកណ្តាល និងខេត្តតាកែវ ទទួលបានប្រាក់ធារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល- - -ថ្ងៃទី២៧-២៨ ខែសីហា ឆ្...
28/08/2026

គ្រួសារសពជាអតីតយុទ្ធជន នៅខេត្តកណ្តាល និងខេត្តតាកែវ ទទួលបានប្រាក់ធារ៉ាប់រងសង្គម ពីរាជរដ្ឋាភិបាល
- - -
ថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៦ សាខាម.ជ.ជ.ខេត្តកណ្តាល និងខេត្តតាកែវបានរៀបចំប្រគល់មូលប្បទានបត្រប្រាក់ធារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភមួយលើកដំបូង ប្រាក់បូជាសពជូនដល់៖

+ខេត្តកណ្តាល
គ្រួសារសពនិវត្តជន ជាអតីតយុទ្ធជនចំនួន ០២គ្រួសារ ដែលមានទឹកប្រាក់សរុបចំនួន ២១,៩៧៣,៣២០រៀល

+ខេត្តតាកែវ
គ្រួសារសពនិវត្តជនជាអតីតយុទ្ធជនចំនួន៥ គ្រួសារ
- គ្រួសារសពនិវត្តជនចំនួន ២គ្រួសារ
- គ្រួសារសពជនពិការចំនួន ៣គ្រួសារ
ដែលមានទឹកប្រាក់សរុបចំនួន
៧៦,៥៥១,០១៦រៀល។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងផ្ដល់កាតវីងសម្រាប់ប...
28/08/2026

ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងផ្ដល់កាតវីងសម្រាប់ប្រើបន្តក្រោយចេញពីមណ្ឌលអប់រំកែប្រែទី២
---
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ក្រុមការងារសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្ត្រីប៉ុស្តិ៍សុខភាពអប់រំកែប្រែទី២ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីបើកផ្តល់ប្រាក់ឧបត្ថម្ភ និងកាតវីងជូនអ្នកទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្ដាយក្នុងពន្ធនាគារ នៅ
១. រាជធានីភ្នំពេញ៖ ក្រោមលក្ខខណ្ឌពិនិត្យសុខភាពក្រោយសម្រាល ចំនួន៣នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៣២០ ០០០រៀលគត់ និងប្រគល់កាតវីងជូនស្រ្តីដែលត្រូវចាកចេញពីមណ្ឌលអប់រំកែប្រែទី២ ចំនួន០១នាក់។
២. ខេត្តកំពង់ឆ្នាំង៖ ក្រោមលក្ខខណ្ឌពិនិត្យសុខភាពក្រោយសម្រាល ចំនួន១នាក់ ស្មើនឹងទឹកប្រាក់សរុបចំនួន ៨០ ០០០រៀលគត់។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល- - -ថ្ងៃ...
28/08/2026

គ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល
- - -
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រគល់មូលប្បទានបត្រនិងប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ជូនគ្រួសារសពអតីតយុទ្ធជន និងគ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល ចំនួន ០៧គ្រួសារ ដែលមានទឹកប្រាក់សរុបចំនួន ៦៦,១២២,៥០០រៀល ដោយមានសមាសភាពចូលរួម
១.ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត
២.លោកឧត្តមសេនីយ៍ត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរង
៣.លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
៤.លោក ឈាង ដារ៉ា ប្រធានសាខា ម.ជ.ជ ខេត្ត
៥.លោកស្នងការរង លោកអភិបាលក្រុង ស្រុក លោកអធិការក្រុង ស្រុក និងការិយាល័យជំនាញ ព្រមទាំងអង្គភាពពាក់ព័ន្ធ។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

កិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាលទ្ធភាពរៀបចំយន្តការបញ្ជូន និងតភ្ជាប់(Referral and Linkage Mechanism) ក្រុមគោលដ...
27/08/2026

កិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាលទ្ធភាពរៀបចំយន្តការបញ្ជូន និងតភ្ជាប់(Referral and Linkage Mechanism) ក្រុមគោលដៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
- - -
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយមានការចាត់តាំងពីឯកឧត្តម សុឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក ហួ តុលា អគ្គនាយករង មូលនិធិជាតិជំនួយសង្គម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាលទ្ធភាពរៀបចំយន្តការបញ្ជូន និងតភ្ជាប់(Referral and Linkage Mechanism) ក្រុមគោលដៅក្រោមកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំសម្របសម្រួលដោយលោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងគោលបំណងពិភាក្សា​និងពិគ្រោះយោបល់ក្នុងការរៀបចំការអនុវត្តសាកល្បងនូវយន្តការបញ្ជូន និងតភ្ជាប់ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមគោលដៅក្នុងការទទួលបានអត្ថប្រយោជន៍ ឬត្រូវបានបញ្ជូនបន្តទៅទទួលផលពីកម្មវិធីផ្សេងៗ ទៅតាមលក្ខខណ្ឌ និងស្ថានភាពរបស់ក្រុមគោលដៅនីមួយៗ ដែលនឹងធ្វើឱ្យប្រព័ន្ធគាំពារសង្គមកាន់តែទូលំទូលាយ និងមានលក្ខណៈសមាហរ័ណ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្តសៀមរាប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

សេចក្ដីជូនដំណឹង ស្ដីពី ការធ្វើបណ្ណសមាជិក (ប.ស.ស.) សម្រាប់អតីតយុទ្ធជន ជាយោធិន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលមា...
26/08/2026

សេចក្ដីជូនដំណឹង ស្ដីពី ការធ្វើបណ្ណសមាជិក (ប.ស.ស.) សម្រាប់អតីតយុទ្ធជន ជាយោធិន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលមានឋានន្តរសក្ដិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

គ្រួសារសពនិវត្តជន មកពីខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ធានារ៉ាប់រងសង្គម បូជាសព ឧបត្ថម្ភមួយលើក ពីរាជរដ្ឋាភិបាល- - -ថ្ងៃទី២៦ ខ...
26/08/2026

គ្រួសារសពនិវត្តជន មកពីខេត្តត្បូងឃ្មុំ ទទួលបានប្រាក់ធានារ៉ាប់រងសង្គម បូជាសព ឧបត្ថម្ភមួយលើក ពីរាជរដ្ឋាភិបាល
- - -
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គម ខេត្តត្បូងឃ្មុំ បានរៀបចំបើកផ្តល់មូលប្បទានប័ត្រ ជាប្រាក់ធានារ៉ាប់រងសង្គម បូជាសព ឧបត្ថម្ភមួយលើក ជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល ចំនួន១១ នាក់ រួមមាន៖ គ្រួសារសពនិវត្តជនចំនួន ១០នាក់ និងជន​បាត់​បង់​សម្បទាវិជ្ជាជីវៈ ១នាក់ សរុបទឹកប្រាក់ចំនួន១០៧,០២៣,០០០រៀល។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

ប្រគល់កាតវីងជូនគ្រួសារអ្នកទទួលផលដែលជាស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារ- - -ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦សាខាមូលនិធិជាតិជំនួយសង្...
26/08/2026

ប្រគល់កាតវីងជូនគ្រួសារអ្នកទទួលផលដែលជាស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារ
- - -
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦សាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនបានប្រគល់កាតវីងជូនគ្រួសារអ្នកទទួលផលដែលជាស្ត្រីមានផ្ទៃពោះក្នុងពន្ធនាគារ បានសម្រាលកូននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ជូនម្តាយក្មេករបស់ អ្នកទទួលផល ដើម្បីយកកាតវីងទៅប្រើប្រាស់លើការអនុវត្ដលក្ខខណ្ឌឱ្យកុមារជាចៅបង្កើតនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

គ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល- - -ថ្ងៃទី២៤-២៥ ខែសី...
25/08/2026

គ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន ទទួលបានប្រាក់គោលនយោបាយរបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល
- - -
ថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៦ សាខាមូលនិធិជាតិជំនួយសង្គមខេត្តព្រះសីហនុ បាត់ដំបង កែប តាកែវ និងខេត្តកំពត រៀបចំពិធីប្រគល់-ទទួល មូលប្បទានបត្រ ជាប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូន៖

+ខេត្តព្រះសីហនុ
គ្រួសារសពអតីតមន្រ្តីរាជការស៊ីវិល ជានិវត្តជនចំនួន ២គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ១៩,៤៣៥,០០០រៀល

+ខេត្តបាត់ដំបង
-គ្រួសារសពអតីតមន្រ្តីរាជការស៊ីវិលចំនួន ៩គ្រួសារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៨៨,៩០០,០៨០រៀល
-គ្រួសារសពអតីតយុទ្ធជនចំនួន១៥ នាក់ រួមមាន គ្រួសារសពនិវត្តជនចំនួន ១៤នាក់ និង គ្រួសារសពជនពិការចំនួន ១នាក់ សរុបទឹកប្រាក់ចំនួន ១៤៩,៧៧០,៦២៥រៀល។

+ខេត្តកែប
គ្រួសារសពនិវត្តជនអតីតមន្រ្តីរាជការស៊ីវិល ចំនួន ០១គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ១០,១៤០,០០០រៀល

+ខេត្តតាកែវ
គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល ចំនួន៩ គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ៩១,៨៣៣,៦០០រៀល

+ខេត្តកំពត
គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន២២នាក់ ដូចខាងក្រោម៖
១.អតីតមន្ត្រីរាជការស៊ីវិល ១៥នាក់
- គ្រួសារសពនិវត្តជនចំនួន ១៥នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១៤០,៧៦៦,៥០០រៀល
២.អតីតយុទ្ធជន ០៧នាក់
- គ្រួសារសពជនពិការ ០៧នាក់ ស្មើនឹងទឹកប្រាក់ចំនួន ១៣៣,២៨៤,៤៨០រៀល។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

សេចក្ដីជូនដំណឹង---ការបើកប្រាក់សោធនរបបសន្ដិសុខសង្គមលើកទី២ ប្រចាំខែសីហា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល ន...
25/08/2026

សេចក្ដីជូនដំណឹង
---
ការបើកប្រាក់សោធនរបបសន្ដិសុខសង្គមលើកទី២ ប្រចាំខែសីហា ឆ្នាំ២០២៦ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងត្រូវបើកជូននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ព្រឹក តទៅ។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

សកម្មភាពចុះទស្សកិច្ចសិក្សាលើការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅស្រុកទឹកផុស ខេត្តកំពង់ឆ...
25/08/2026

សកម្មភាពចុះទស្សកិច្ចសិក្សាលើការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង របស់ថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម
- - -
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោក យឺន ហុងឆាត់ និងក្រុមការងារ ម.ជ.ជ. បានចុះទស្សកិច្ចសិក្សាលើការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់អំពីលទ្ធផល បញ្ហាប្រឈម និងការរៀនសូត្រពីការអនុវត្តកម្មវិធីថ្នាក់មូលដ្ឋាន។ ក្នុងកំឡុងពេលចុះទស្សនកិច្ចសិក្សានេះ ក្រុមការងារបានចូលជួបប្រជុំពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវីធី និងចុះពិនិត្យទិដ្ឋភាពនៃការអនុវត្តកម្មវិធីនៅតាមមូលដ្ឋាន។

សម្រាប់សមាសភាពចូលរួម រួមមាន លោក អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក អភិបាលនៃគណៈអភិបាលស្រុកទឹកផុស គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ស្រុក និងយុវជនស្ម័គ្រចិត្តឃុំ សរុបចំនួន ៣៦រូប (១២រូប)។

🔗ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម សូមចុចLink ខាងក្រោមនេះ៖
👉 NSAF Website - https://nsaf.gov.kh
👉 NSAF Telegram Channel - https://t.me/NSAFCAMBODIA

Address

Ministry Of Social Affairs, Veterans And Youth Rehabilitaion #788, Monivong Boulevard, Boeng Trabek, Chamkarmon
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+85592219888

Website

Alerts

Be the first to know and let us send you an email when មូលនិធិជាតិជំនួយសង្គម - NSAF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មូលនិធិជាតិជំនួយសង្គម - NSAF:

Shortcuts

Share