នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ

នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ Department of Horticulture and Subsidiary Crop is a government organization.

14/05/2026
លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ បានអមដំណើរឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមា...
14/05/2026

លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ បានអមដំណើរឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជំរុញផលិតកម្មបន្លែ និងដំណាំសក្តានុពលក្នុងខេត្តព្រៃវែង ដោយសង្កត់ធ្ងន់លើ "ការបង្កើនគុណភាព ស្តង់ដារ និងការកាត់បន្ថយថ្លៃដើម" ដើម្បីប្រកួតប្រជែងទីផ្សារ។

ក្នុងឱកាសនោះ លោកប្រធានបានចុះពិនិត្យផ្ទាល់នៅ សហគមន៍កសិកម្មអភិវឌ្ឍន៍ថ្មី (ស្រុកពាមជរ) ដែលមានសមត្ថភាពផ្គត់ផ្គង់បន្លែទៅផ្សារកួរស្រូវបានដល់ ៣០-៣៥ តោន/ថ្ងៃ ក្នុងរដូវប្រាំង និងប្រមាណ ១.៨ តោន/ថ្ងៃ ក្នុងរដូវវស្សា។

12/05/2026
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ បានអមដំណើរ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធ...
12/05/2026

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ បានអមដំណើរ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម ចុះពិនិត្យវឌ្ឍនភាពការងារជំរុញផលិតកម្មបន្លែ និងតាមដានស្ថានភាពទីផ្សារនៅខេត្តកំពង់ចាម។

ក្នុងបេសកកម្មនេះ លោក សាយ តុម បានផ្ដោតលើការងារអាទិភាពសំខាន់ៗ៖
🥕ស្ថិរភាពតម្លៃកសិផល៖ ពិនិត្យលើខ្សែច្រវាក់ផលិតកម្ម និងការប្រមូលទិន្នន័យតម្លៃបន្លែលើទីផ្សារ ដើម្បីជួយឱ្យកសិករទទួលបានតម្លៃសមរម្យ និងជៀសវាងការធ្លាក់ថ្លៃខុសប្រក្រតី។
🥕លើកកម្ពស់គុណភាព៖ ជំរុញការផលិតឱ្យមានស្តង់ដារ ដើម្បីបង្កើនតម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល។
🥕គាំទ្របច្ចេកទេស៖ កែលម្អប្រព័ន្ធស្រោចស្រព និងបច្ចេកទេសទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញ។

បន្ទាប់មក ក្រុមការងារបានចុះផ្ទាល់ដល់ភូមិព្រែកលីវ និងភូមិខ្ចៅ ឃុំរកាអារ ស្រុកកងមាស ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនៃតម្លៃកសិផល និងស្វែងរកដំណោះស្រាយក្នុងការបង្កើនទិន្នផល កាត់បន្ថយការនាំចូល និងលើកកម្ពស់ជីវភាពប្រជាកសិករប្រកបដោយចីរភាព។ ក្នុងថ្ងៃនេះនៅភូមិព្រែកលីវ ស្ពៃជើងទាតម្លៃ ៣០០០រៀល និងស្ពៃក្រញាញ់តម្លៃ២៥០០រៀល។

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានអភិវឌ្ឍន៍ដំណាំ...
07/05/2026

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ បានរៀបចំកិច្ចប្រជុំពិនិត្យលើ «វឌ្ឍនភាពការងាររបស់នាយកដ្ឋាន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

​កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខាន់ សំបាន អនុរដ្ឋលេខាធិការ លោក សាយ តុម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ លោកអនុប្រធាននាយកដ្ឋាន លោក-លោកស្រី ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រី សរុបចំនួន ២៧ រូប (ស្រី ១២ រូប) នៅសាលប្រជុំអគ្គនាយកដ្ឋានក្សេត្រ​សាស្ត្រ។

គោរពជូនពរពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ
13/04/2026

គោរពជូនពរពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ

Address

#54B/49F, Street 395-656, Toeuk Laak3, Tuol Kork
Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានអភិវឌ្ឍន៍ដំណាំរដូវ:

Shortcuts

Share