31/05/2026
សេចក្តីជូនដំណឹង ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់
មាត្រា៤
ការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ។ រដ្ឋអាចផ្តល់សិទ្ធិជូន វិស័យឯកជនអភិវឌ្ឍ និងគ្រប់គ្រងប្រតិបត្តិការប្រព័ន្ធទឹកកខ្វក់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថកិច្ចគ្រប់គ្រងលើការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថកិច្ចគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការងារប្រព័ន្ធទឹកកខ្វក់ផ្សេងទៀតតាមការប្រគល់ឬធ្វើប្រតិភូកម្មពីក្រសួង ស្ថាប័ន ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល។
ការបែងចែកមុខងារ និងភារកិច្ចលើការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថាប័ន នីមួយៗត្រូវកំណត់ដោយអនុក្រឹត្យ។
តាមដានព័ត៌មានបន្ថែម
https://www.mpwt.gov.kh/kh/home
https://www.facebook.com/profile.php?id=100084091956042
https://group.coolapp.chat/...
https://www.tiktok.com/?_t=8qcUZEwrMRj&_r=1
ចូលរួមគ្រុបតេឡេក្រាម
https://t.me/gdswm_mpwt ....