28/08/2026
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
នៅលេខាធិការដ្ឋាន បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាន ៗនិងសកម្មភាពការងាររបស់ទីប្រឹក្សា និងជំនួយការ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទីប្រឹក្សា ក្រុមការងារ ថ្នាក់ដឹកនាំ ប្រធាន-នាយការិយាល័យនិងមន្រ្តី នៃលេខាធិការដ្ឋាន។
បន្ទាប់ពីការិយាល័យនីមួយៗបានរាយការណ៍អំពីវឌ្ឍនភាពការងារ សម្រេចបាន និងលើកទិសដៅបន្ត ក៏ដូចជាការបូកសរុបរបាយការណ៍ និងសកម្មភាពរបស់ទីប្រឹក្សា ។ ក្នុងកិច្ចប្រជុំនេះដែរអង្គប្រជុំបានភ្ជាប់ជាមួយនិងភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ ដែលទទួលតាមភូមិទាំង១១ ក្នុងឃុំពាមមន្ទារ អនុវត្តទិសដៅ
ផែនការធ្វើបច្ចុប្បន្នភាពទិន្នន័យ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៦ ពិនិត្យ និងជំរុញអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត អ្នកទើបគ្រប់អាយុ ១៨ឆ្នាំ និងអ្នកផ្លាស់ទីលំនៅ (ចេញ-ចូល) ។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ដែលមានបទពិសោធន៍ក៏បានចូលរួមផ្តល់យោបល់ចែករំលែបទពិសោធន៍ក្នុងការធ្ចើបច្ចុប្បន្នភាព និងការផ្ទៀងផ្ទាត់ទិន្នន័យឈ្មោះអ្នកបោះឆ្នោត។