ឯកឧត្តម ភឺន ផល្លា - H.E Pheun Phalla

ឯកឧត្តម ភឺន ផល្លា - H.E Pheun Phalla ដើម្បីបុព្វហេតុប្រជាជនកម្ពុជា

សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃSTATEMEN...
31/08/2026

សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ

STATEMENT of the Senate Spokesperson of the Kingdom of Cambodia Responding to the Thai Senate President's Statement

ឯកឧត្តម ភឺន ផល្លា បានបន្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា(ថ្មី) ចំនួន ២៣៧រូប នៅស្រុកថ្ពង ខេ...
30/08/2026

ឯកឧត្តម ភឺន ផល្លា បានបន្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា(ថ្មី) ចំនួន ២៣៧រូប នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ នារសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានបន្តអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស ចំនួន ២៣៧រូបបន្ថែមទៀត ដែលសមាជិកថ្មីទាំង ២៣៧រូបនេះ មកពី ៣ឃុំ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមមាន៖
_ឃុំមនោរម្យ ១៣៩រូប
_ឃុំរុងរឿង ៩០រូប
_ឃុំវាលពន់ ៨រូប

សមាជិកថ្មីជាអតីតថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងទាំងនេះ បានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយជឿជាក់លើគោលនយោបាយសន្តិភាព និងការអភិវឌ្ឍ ដែលនេះឆ្លុះបញ្ចាំងពីស្មារតីបង្រួបបង្រួមជាតិ ដើម្បីរួមគ្នាបម្រើប្រជាជន។

ក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំបានស្វាគមន៍យ៉ាងកក់ក្ដៅ និងលើកទឹកចិត្តសមាជិកថ្មីទាំងអស់ ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់គណបក្ស ព្រមទាំងរួមសាមគ្គីគ្នាបម្រើពលរដ្ឋ និងចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ខេត្តកំពង់ស្ពឺ | រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០២រូប នៅស្រុកថ្ពង ខេត្តកំពង់ស...
30/08/2026

ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០២រូប នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស ចំនួន ១០២រូប។
ពិធីនេះបានប្រព្រឹត្តទៅនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាគណបក្ស និងបងប្អូនសមាជិកថ្មីទាំង ១០២រូប យ៉ាងច្រើនកុះករ។

សមាជិកថ្មីក្នុងករណីពិសេសនេះ គឺជាអតីតថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ដែលបានសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍជាតិ។

ក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំបានស្វាគមន៍យ៉ាងកក់ក្តៅ និងលើកទឹកចិត្តសមាជិកថ្មីឱ្យរួមសាមគ្គីគ្នាបម្រើពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដែលនេះជាសក្ខីភាពបញ្ជាក់ពីការពង្រឹង និងពង្រីកភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

ខេត្តកំពង់ស្ពឺ | ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

29/08/2026
29/08/2026
នាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ភឺន ផល្លា ជំនួយក...
29/08/2026

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា បានអញ្ជើញនាំយកថវិកាទ្រទ្រង់ចំនួន ៤០,០០០,០០០រៀល (សែសិបលានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ភឺន ផល្លា បានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងស្មោះចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សាលាអន្តរជាតិវើលដ៍កម្ពុជា ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់សុខុមាលភាពកុមារ។ កាយវិការមនុស្សធម៌នេះ មិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អប្រសើរក្នុងការបណ្ដុះស្មារតីចែករំលែក និងការទទួលខុសត្រូវសង្គមក្នុងវិស័យអប់រំទៀតផង។

សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមទស្សនវិស័យ “កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”៕ 🙏🏻❤️🇰🇭

🙏🏻🙏🏻🙏🏻🙏🏻🙏🏻❤️
28/08/2026

🙏🏻🙏🏻🙏🏻🙏🏻🙏🏻❤️

🪷 ថ្ងៃនេះជាថ្ងៃសីល និងជាថ្ងៃពេញបូណ៌មី ១៥កើត ខែស្រាពណ៍ សូមឱ្យបុណ្យកុសលដែលបានសាង ជួយនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងភា...
28/08/2026

🪷 ថ្ងៃនេះជាថ្ងៃសីល និងជាថ្ងៃពេញបូណ៌មី ១៥កើត ខែស្រាពណ៍ សូមឱ្យបុណ្យកុសលដែលបានសាង ជួយនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងភាពត្រជាក់ត្រជុំដល់លោកអ្នក និងក្រុមគ្រួសារគ្រប់ៗគ្នា។ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏✨
ពីខ្ញុំ ភឺន ផល្លា

27/08/2026

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ឯកឧត្តម ភឺន ផល្លា - H.E Pheun Phalla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ឯកឧត្តម ភឺន ផល្លា - H.E Pheun Phalla:

Shortcuts

Share