Keo Kongkea Page

Keo Kongkea Page រីករាយ​ផ្ដល់ចំណេះដឹងដល់អ្នកទាំងអស់គ្នា

🇰🇭 Khmer (ភាសាខ្មែរ)នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ...
25/07/2025

🇰🇭 Khmer (ភាសាខ្មែរ)
នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025
ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។

🇺🇸 United States (English)
On 24 July 2025,
Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.

🇨🇳 Chinese (中文)
2025年7月24日,
泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。

🇷🇺 Russian (Русский)
24 июля 2025
года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.

🇫🇷 French (Français)
Le 24 juillet 2025,
la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories.

🇯🇵 Japanese (日本語)
2025年7月24日、
タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。

🇰🇷 Korean (한국어)
2025년 7월 24일,
태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다.

#ប្រទេសថៃបាញ់កម្ពុជាមុន
#កម្ពុជាប្រើសិទ្ធការពារខ្លួន

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

Album with Family 🤍🙏🏻
19/02/2024

Album with Family 🤍🙏🏻

ថ្ងៃនេះ​ អ្នកមានគុណទាំងទ្វេរបស់ខ្ញុំ​ បានមកនាំយកថវិកា ចំនួន​ ៧០​ ម៉ឺនរៀល​ មកប្រគល់ជូន​មន្ទីរពេទ្យគន្ធបុប្ផា​ ដេីម្បីរួមច...
17/07/2023

ថ្ងៃនេះ​ អ្នកមានគុណទាំងទ្វេរបស់ខ្ញុំ​ បានមកនាំយកថវិកា ចំនួន​ ៧០​ ម៉ឺនរៀល​ មកប្រគល់ជូន​មន្ទីរពេទ្យគន្ធបុប្ផា​ ដេីម្បីរួមចំណែកជួយដល់កុមារគ្រប់រូបដែលមកទទួលសេវាព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផានេះ

#រួមគ្នាដើម្បីភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា និងប្រជាជនកម្ពុជា
#ដើម្បីអនាគតកុមារកម្ពុជា និងចែករំលែកដោយក្តីស្រឡាញ់
សូមបងប្អូនទាំងអស់រីករាយជ្រះថ្លាទាំងអស់គ្នា

សមដូចពាក្យថា សង្ឃំ សរណំ គច្ឆាមិ " យកព្រះសង្ឃជាទីពឹងទីរលឹក" ព្រះសង្ឃខ្មែរនៅទសវត្សរ៍  ១៩២០ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រ...
20/02/2023

សមដូចពាក្យថា សង្ឃំ សរណំ គច្ឆាមិ " យកព្រះសង្ឃជាទីពឹងទីរលឹក" ព្រះសង្ឃខ្មែរនៅទសវត្សរ៍ ១៩២០ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋ។ ជាគ្រូបង្រៀនផង ជាគ្រូពេទ្យផង ព្រះសង្ឃខ្មែរជំនាន់នោះ បានរក្សាថ្នាលព្រះពុទ្ធសាសនាដែលបង្កើតបានឬសនៃសេចក្ដីអំណត់ ដើមនៃមោទកភាព ផ្កានៃស្នាមញញឹម និងលម្អងនៃសេចក្ដីមេត្តា ដើម្បីថែរក្សាបរិដ្ឋានសង្គមខ្មែរតស៊ូទប់ទល់នឹងសកលភាវូបនីយកម្ម។ បើកុំតែមានព្រះសង្ឃ ម្ល៉េះអក្សរសាស្ត្រខ្មែរអាចបាត់បង់ក្រោមគំនាបអាណានិគមបារាំង។ វប្បធម៌នៅរស់ ទោះបាត់ដីអស់ គង់រំដោះបានវិញ បើវប្បធម៌ស្លាប់ ជាតិនឹងទោម្នេញ មានដីធំធេង ដូចស្លាប់ទាំងរស់។

💡 ទស្សនវិជ្ជាទាំង ២២ របស់ទស្សនវិទូ ល្បីៗជុំវិញពិភពលោក • For More : មរតកគំនិត
08/02/2023

💡 ទស្សនវិជ្ជាទាំង ២២ របស់ទស្សនវិទូ ល្បីៗជុំវិញពិភពលោក

• For More : មរតកគំនិត

 #អ្វីដែលខ្មែរគ្រប់រូបត្រូវតែដឹង 🇰🇭 ចង់អោយខ្មែរខ្លាំង ត្រូវស្គាល់ខ្លួនឯងអោយច្បាស់។Credit to: MYK- The Moment
04/02/2023

#អ្វីដែលខ្មែរគ្រប់រូបត្រូវតែដឹង 🇰🇭
ចង់អោយខ្មែរខ្លាំង ត្រូវស្គាល់ខ្លួនឯងអោយច្បាស់។

Credit to: MYK- The Moment

ថ្ងៃនេះ​ ខ្ញុំព្រះករុណា​ អាត្មាភាពបាន​ឱកាស​ចូលរួមកម្មវិធី​ «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»​ ២០២២​ ក្រ...
29/09/2022

ថ្ងៃនេះ​ ខ្ញុំព្រះករុណា​ អាត្មាភាពបាន​ឱកាស​ចូលរួមកម្មវិធី​
«វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»​ ២០២២​ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង​មានការចូលរួមផងដែរ​ពី​សំណាក សម្ដេច​ក្រទ្បាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
_______________________________________
ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។

ថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២

11/08/2022

សូម​អនុមោទនា​ ថ្ងៃ​ឧបោសថសីល👏👏👏
សូមឲ្យសព្វសត្វទាំងឡាយកុំមានកម្មពៀរនិងគ្នា🙏🌹🙏
សូមឲ្យខ្ញុំបានសុខរួចចាកផុតទុក្ខទាំងពួង🙏🌹🙏
សូមអ្នកគ្រប់ៗគ្នាជួបតែសេចក្ដីសុខចម្រេីន🙏🌹🙏
_______________________________
ថ្ងៃសុក្រ ១៥ កើត ខែស្រាពណ៏
ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី12 ខែសីហា ឆ្នាំ2022

សារជូនទៅសុភាពនារីទាំងឡាយ!• ក្នុងក្រសែភ្នែករបស់ឪពុកម្តាយ អ្នកគឺជាមនុស្សដែលស្អាតជាងគេ ដូច្នេះចូរធ្វើខ្លួនឱ្យបានស្អាតសម្រាប...
08/08/2022

សារជូនទៅសុភាពនារីទាំងឡាយ!

• ក្នុងក្រសែភ្នែករបស់ឪពុកម្តាយ អ្នកគឺជាមនុស្សដែលស្អាតជាងគេ ដូច្នេះចូរធ្វើខ្លួនឱ្យបានស្អាតសម្រាប់មនុស្សផងទាំងពួងដែរ។

• សូមចាំថា ស្រ្តីមិនមែនជាភេទទន់ខ្សោយឡើយ អ្វីដែលបុរសអាចធ្វើបាន ស្រ្តីក៏អាចធ្វើបានដូចគ្នាដែរ ប៉ុន្តែអ្វីដែលស្ត្រីធ្វើបានទេតើ ដែលបុរសមិនអាចធ្វើបាននោះ (បង្កើតកូន)។

• អត្តចរិតសំខាន់ណាស់ ដូច្នេះអ្នកត្រូវសម្អិតសម្អាងឱ្យបានស្អាតជាប្រចាំ។ សម្រស់ខាងក្រៅគ្រាន់តែលម្អក្នុងរយៈពេលវេលាណាមួយប៉ុណ្ណោះ ប៉ុន្តែអត្តចរិតគឺមានតម្លៃជានិច្ច។ យើងត្រូវចេះធ្វើខ្លួនឱ្យបានស្អាតទាំងខាងក្នុង ទាំងខាងក្រៅ ទោះបីសម្រស់ខាងក្នុងសំខាន់ជាងក៏ដោយ ដូចទស្សនៈមួយលើកឡើងថា “គ្មានស្រ្តីណាដែលអាក្រក់នោះទេ គឺមានតែស្រ្តីដែលមិនចេះធ្វើខ្លួនប៉ុណ្ណោះ”។

• កូនស្រីមិនមែនបង្វិលជើងក្រានមិនជុំនោះទេ តែស្រ្តីមានសមត្ថភាពគ្រប់យ៉ាងដែលអាចធ្វើទាំងកិច្ចការមេផ្ទះបានយ៉ាងល្អនិងបន្ថែមកិច្ចការជាច្រើនទៀតនៅខាងក្រៅផ្ទះ។ ស្រ្តីត្រូវតែហ៊ានចេញមកខាងក្រៅ ដើម្បីមើលពិភពលោកនិងសាកល្បងធ្វើកិច្ចការជាច្រើនទៀត ដែលខ្លួនពេញចិត្តនិងកិច្ចការដែលខ្លួនអាចធ្វើបាន។

• ស្រ្តីអាចទន់ភ្លន់ ប៉ុន្តែមិនត្រូវទន់ជ្រាយ ស្រ្តីអាចរឹងមាំ ប៉ុន្តែមិនត្រូវរឹងក្បាល។ អ្នកត្រូវចេះប្រើបញ្ញាដើម្បីដោះស្រាយបញ្ហា មិនមែនប្រើតែអារម្មណ៍មួយមុខនោះទេ។ ទោះយើងដឹងថា ស្រ្តីពោរពេញដោយមនោសញ្ចេតនានិងអារម្មណ៍ជ្រាលជ្រៅក៏ដោយ ប៉ុន្តែមិនត្រូវបណ្តោយឱ្យអារម្មណ៍គ្រប់គ្រងយើងគ្រប់ពេលវេលានោះដែរ។

• ចំណេះដឹងគឺជារឿងដែលសំខាន់បំផុតដែលអាចធ្វើឱ្យយើងពឹងពាក់បានពេញមួយជីវិត។ ទោះអ្នកជាមនុស្សស្រី តែមិនត្រូវពឹងផ្អែកលើគេទាំងស្រុង ប៉ុន្តែត្រូវតែចេះមានឯករាជ្យដោយខ្លួនឯង។ អ្នកត្រូវពឹងលើចំណេះដែលខ្លួនមាន ដូច្នេះអ្នកត្រូវបន្តរៀនជាប្រចាំ រៀនពីមនុស្សគ្រប់គ្នា រៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង និងប្រឹងប្រែងដោយខ្លួនឯង។

• ការធ្វើខ្លួនឱ្យមានតម្លៃ សំខាន់ណាស់សម្រាប់មនុស្សស្រី។ គេឱ្យតម្លៃឬមិនឱ្យតម្លៃ មិនមែនអាស្រ័យលើអ្នកដទៃនោះទេ ប៉ុន្តែវាអាស្រ័យលើការប្រព្រឹត្តនិងការបង្ហាញរបស់អ្នកទេតើ។ អ្នកចង់ទទួលបានតម្លៃ អ្នកត្រូវតែធ្វើខ្លួនឱ្យមានតម្លៃជាមុនសិន ហើយគ្មានវិធីណាក្រៅពីនេះឡើយ។ បើអ្នកធ្វើខ្លួនជាមនុស្សដែលគ្មានតម្លៃ កុំអន់ចិត្តឬខឹង បើគេមិនឱ្យតម្លៃអ្នក។

• អ្នកមានបេះដូង ប្រាកដណាស់ថានឹងមានក្តីស្រឡាញ់ ប៉ុន្តែក្តីស្រឡាញ់របស់អ្នក ក៏ត្រូវតែប្រគល់ជូនមនុស្សដែលសក្តិសមខ្លួនដែរ។ ម្យ៉ាងទៀត ការជ្រើសរើសដៃគូជីវិតសំខាន់ណាស់។ អ្នកត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត កុំចេះតែធ្វើតាមចិត្តឬតាមអារម្មណ៍របស់ខ្លួនឱ្យសោះ។ អ្នកត្រូវចេះប្រើបញ្ញាដើម្បីជាជំនួយ កុំពឹងតែលើអារម្មណ៍និងមនោសញ្ចេតនាពេក ពីព្រោះបេះដូងវាពិតជាលម្អៀងណាស់។

• ទោះចួបបញ្ហាលំបាកយ៉ាងណាក៏ដោយ អ្នកត្រូវតែរឹងមាំ។ អ្នកណាដែលថាមិនចួបបញ្ហាក្នុងជីវិតនោះ? ហើយគ្មានបញ្ហាណាដែលកើតឡើងហើយមិនអាចដោះស្រាយបាននោះ ហើយក៏គ្មានភ្លៀងឯណាភ្លៀងរហូតមិនចេះឈប់នោះដែរ។ អ្នកត្រូវចេះលើកទឹកចិត្តខ្លួនឯង ធ្វើខ្លួនឱ្យរឹងមាំ ហើយត្រៀមប្រឈមនឹងវា។ បញ្ហាតែងតែធ្វើឱ្យមនុស្សរឹងមាំ បើយើងចេះគ្រប់គ្រងនិងកែច្នៃវានោះ។ ទោះបីមានរឿងអ្វីក៏ដោយ អ្នកត្រូវតែរក្សានូវ
សេចក្តីសង្ឃឹមជានិច្ច។ ឱ្យតែអ្នកមានសង្ឃឹម នោះអ្នកនឹងមានផ្លូវដោះស្រាយ ហើយពេលដែលអ្នកមានផ្លូវដោះស្រាយ នោះអ្នកនឹងមានសង្ឃឹមបន្តទៅមុខជាមិនខាន។

• ស្រ្តីគឺជាដៃគូមិនអាចខ្វះបានរបស់បុរស។ កុំធ្វើជាស្រ្តីដែលត្រូវការបុរស ប៉ុន្តែត្រូវធ្វើជាស្រ្តីដែលបុរសមិនអាចខ្វះបាន។ មិនមែនយើងត្រូវតែពឹងលើបុរសរហូតឬត្រូវជួយគេរហូតនោះទេ អ្នកត្រូវចេះជួយគ្នាទៅវិញទៅ ទើបអ្នកអាចទទួលបានជីវិតដ៏រីករាយនិងរុងរឿងបាន។ មិនមែនអ្នកត្រូវដើរពីមុខឬដើរពីក្រោយបុរសនោះទេ ប៉ុន្តែអ្នកត្រូវដើរទន្ទឹមគ្នាជាមួយនឹងបុរស។

• ក្រៅពីគ្រួសារ សង្គមជាតិក៏ត្រូវការអ្នកដែរ។ សង្គមជាតិមិនមែនជាកិច្ចការផ្តាច់មុខរបស់បុរសនោះទេ វាគឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា។ អ្នកត្រូវចេះជួយសង្ឈុំ សីហាមលទ្ធភាពដែលអាចជួយបាន ដរាបណាអ្នករស់ក្នុងសង្គមជាតិរបស់អ្នក។ មានរឿងនិងវិធីច្រើនណាស់ដែលអ្នកអាចជួយសង្គមជាតិរបស់អ្នកបាន។ ជាតិមិនអាចខ្វះអ្នកបានឡើយ៕

——
ប្រែសម្រួលពីអត្ថបទសៀវភៅ #រំដោះខ្លួនចេញពីភាពល្ងង់ខ្លៅ
© ឈុំ សីហា

03/08/2022

រូបសល្អរាងគួរស្រលាញ់
តែចាញ់ល្អចិត្តគំនិតជា

Address

Phnom Penh
12200

Telephone

+85510227646

Website

Alerts

Be the first to know and let us send you an email when Keo Kongkea Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share