Keo Mony ឌួងកែវមុន្នី

Keo Mony ឌួងកែវមុន្នី ព្រះមាតានាគ បិតានាគ ជាម្ចាស់នៃចក្រវាឡ ក្នុងភព១នេះ🌍

❤️
19/03/2024

❤️

👏👏👏
10/01/2024

👏👏👏

❤️❤️
06/01/2024

❤️❤️

នឹកណាស់😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔
06/01/2024

នឹកណាស់😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔😔

❤️🇰🇭
09/12/2023

❤️🇰🇭

❤️❤️
04/12/2023

❤️❤️

🌚🙂
01/12/2023

🌚🙂

08/09/2023
ព្រះមាតាព្រះបិតានៃចក្រវាឡ 🌎🪐
08/09/2023

ព្រះមាតាព្រះបិតានៃចក្រវាឡ 🌎🪐

07/09/2023

តាមគម្ពីរព្រះពុទ្ធសាសនា ស្ថាននាគនៅក្រោមសមុទ្រ
សត្វនាគជាសត្វសោយបុណ្យដូចពួកទេវតាដែរ មានសម្បត្តិទិព្វដូចទេវតាដែរ តួយ៉ាងដូចកាលកំណើតព្រះបរមពោធិសត្វយោនយកកំណើត ភូរៈទត្ត នាគរាជ និង ចម្បេយ្យនាគរាជ ជាដើម
រូបដែលដូចនាគគឺនៅក្នុងគំនូរទឹកថ្នាំគូដៃរបស់ខ្មែរយើងនិងដូចរូបសំណានាគក្នុងវត្តច្បារអំពៅ រាជធានីភ្នំពេញ
ស្ថាននាគក៏បែងចែកឋានៈឬតួនាទីដូចឋានទេវតា និងឋានមនុស្សដែរ
មាននាគធម្មតា មានមន្ត្រីនាគ មានមេទ័ពនាគ និងស្តេចនាគព្រះម៉ែនាគ បុត្រានាគបុត្រីនាគ រាជគ្រូនាគ សេនាប្រមុខនាគ
ឋានៈចាប់ពីមេទ័ពនាគធំៗឡើង ឬរាជបុត្រីបុត្រានាគ អាចមានរិទ្ធប្រែក្រឡាជាមនុស្សបាន ស្តេចនាគព្រះម៉ែនាគប្រែក្រឡាបានតាមសេចក្តីប្រាថ្នាដោយសាមានកែវមនី(វត្ថុទិព្វ)ឬត្បូងនាគ
ជាទូទៅឬភាគច្រើនមនុស្សនិយាយពីនាគឬក៏នឹកឃើញនាគ គឺគិតត្រឹមតែជានាគដែលសុំសីលមិនទាន់សម្រេច ឬហៅអោយចំថា សត្វពស់សុំសីលមិនទាន់បានសម្រេច អ្នកប្រាជ្ញចិន លោកជីតាខ្វាន់ហៅថា បីសាចពស់
មួយទៀតនាគខ្លះធ្វើខុសច្បាប់ក្រឹត្យក្រមឋាននាគ ត្រូវគេបណ្តេញចេញពីឋាននាគ អស់រិទ្ធអស់អំណាច ចេញមករស់នៅស្ថានមនុស្សតាមទន្លេ បឹងបួរ សមុទ្រលើៗ ស្រះទឹកធំៗជាដើម

ការលើកឡើងមកនេះគ្រាន់ជាការសាវជ្រាវរបស់ខ្ញុំករុណាអាត្មាភាពសង្ឃទីប្រឹក្សានាគដេកហោសុខុនក្នុងគម្ពីរព្រះពុទ្ធសាសនានិងការស្រាវជ្រាវតាមគម្ពីរត្រៃវេទតែប៉ុណ្ណោះ បើខ្វះសេចក្តីយ៉ាងខមាទោស🙏អធ្យាស្រ័យផង មិនសូវពូកែសរសេរទេ🙏🙏🙏 បើនិយាយគ្រាន់បន្តិច 🌺🌸🌼

នៅស្ថាននាគ មានបែងចែកជាពីរ
មាននាគរក្សាសីល និងនាគមិនរក្សាសីល ដូចឋានមនុស្សដែរ តែទោះយ៉ាងណាសត្វនាគមានអាយុវែងជាងពួកទេវតាទៅទៀត

នាគរក្សាសីលអាចបានកើតជាមនុស្ស រហូតបានទៅកើតជាទេវតា សមគួរតាមការប្រតិបត្ត
នាគមិនរក្សាសីលអស់បុណ្យទៅ ទៅកើតជាសត្វពស់វិញ ឬមានបាបកម្មធ្ងន់ធ្លាក់នរកដូចមនុស្សដែរ សត្វទាំងឡាយប្រព្រឹត្តទៅកម្ម សត្វទាំងឡាយមានកម្មជារបស់ខ្លួន🙏👏🙏

ស្ថាននាគមិនមែនមាននាគរាប់រយទេ គឺរាប់មុឺនរាប់សែនរាប់លាននាគ ដូចកាលព្រះបរមពោធិសត្វកើតជានាគឈ្មោះ ភូរៈទត្ត ជីតារបស់ព្រះបរមពោធិសត្វជាមនុស្ស ជីដូនជានាគ មានន័យថាតាជាមនុស្សបានប្រពន្ធគឺយាយជាសត្វនាគ បង្កើតបានកូន៤នាក់សុទ្ធតែជាមនុស្សទាំង៤នាក់ ម្តាយ(ព្រះមាតា)របស់ព្រះពោធិសត្វជាមនុស្សនិងជាកូនពៅក្នុងចំណោមកូនទាំង៤ ដល់បានប្តីជាស្តេចនាគរាជ មានកូន៥នាក់សុទ្ធតែជានាគទាំង៥នាក់ ក្នុងនោះមានព្រះពោធិសត្វជាកូនទី៥គឺបុត្រាពៅ ឪពុកស្តេចនាគឧស្សាហ៍យកបុត្រាពៅ(ព្រះពោធិសត្វ)ទៅស្ថានសួគ៌ទៅប្រជុំជាមួយព្រះឥន្ទ(ស្តេចទេវតា) សម័យថ្ងៃមួយព្រះឥន្ទដោះស្រាយបញ្ហាឋានទេវតាមិនចេញ ព្រះពោធិសត្វ(បុត្រានាគក៏ផ្តល់យោបល់ល្អដោះស្រាយបានជោគជ័យ ធ្វើអោយព្រះឥន្ទជ្រះថ្លារីករាយក៏បានដាក់ឈ្មោះថ្មីថា ភូរទត្តនាគរាជ (មានន័យថា នាគដែលមានបញ្ញាក្រាស់ដូចផែនដី)

រំឮកថយក្រោយមកវិញ
កាលស្តេចនាគឪពុករបស់ព្រះពោធិសត្វទៅស្តីដណ្តឹងព្រះមាតាឈ្មោះព្រះនាងសមុទ្ទជា នៅរាជវាំងស្ថានមនុស្ស កាលនោះនាំពលសេនានាគទៅរាប់សែននាគពេញព្រះនគរ ធ្វើអោយផ្អើលមនុស្សទូទាំងនគរ 👉ត្រង់នេះបញ្ជាក់ថា ស្ថាននាគមានពួកនាគច្រើនណាស់ អាចហៅបានថា ព្រះនគរនាគ🐉🐉
និយាយសង្ខេបៗ បើខ្វះឬឆ្គងសេចក្តីសូមព្រះរាជទានលើកលែងទោស👏👏👏 និងសូមខមាទោស 👏👏👏

👉✍️ចំណុចពីសេសចម្លែកមិនធ្លាប់បានដឹង
តាមរឿងពិតខាងលើនេះបញ្ជាក់ថា មនុស្សនិងនាគឬនាគនិងមនុស្សអាចយកគ្នាជាប្តីប្រពន្ធហើយរស់នៅជាមួយគ្នារហូតកើតកូនកើតចៅ👉ចែកចេញជាពីរយ៉ាងគឺ ១មានកូនជាមនុស្សទាំងអស់ ២មានកូនជានាគទាំងអស់ ដូចរឿងប្រវត្តិពិតរបស់ព្រះបរមពោធិសត្វនៃព្រះពុទ្ធសមណៈគោត្តមបច្ចុប្បន្ននេះ👏👏👏

👉រឿងគួរពិចារណា
គិតទៅក្នុងលោកនេះរឿងចម្លែកអ្វីក៏មានដែរ គ្រាន់តែយើងមិនដឹងតែប៉ុណ្ណោះ!
ប៉ុន្តែ បើទោះបីដឹងក៏ដោយសូមកុំបណ្តោយអារម្មណ៍រវើរវាយអោយសោះ ការលើកមកនេះគ្រាន់តែចង់អោយដឹងការពិតហើយសូមកុំប្រមាថមាក់ងាយនិងនិយាយបំភ្លៃការពិតដោយហេតុល្ងិតល្ងង់នោះឡើយ 👈

👉✍️សូមលើកយករឿងនាគមួយទៀតក្នុងជាតកឈ្មោះ ចម្បេយ្យជាតក បានសម្តែងអំពី កាលព្រះបរមពោធិសត្វកើតជាស្តេចនាគរាជ ស្តេចនាគរាជមុនព្រះពោធិសត្វទៅកើតធ្លាប់បានជួយព្រះរាជាពារាណសីដែលច្បាំងចាញ់ព្រះរាជានគរសាវត្ថីហើយធ្លាក់ចូលក្នុងសមុទ្រក៏ធ្លាក់ចុះទៅចំស្ថាននាគ ស្តេចនាគជួយសង្គ្រោះហើយអោយសម្រាកព្យាបាលរបួស៧ថ្ងៃទើបឡើងមកស្ថានមនុស្សវិញ ស្តេចនាគស្រលាញ់រាប់អានស្តេចមនុស្សក៏បានធានាជួយច្បាំងយកព្រះនគរថ្វាយព្រះរាជានគរពារាណសីវិញ ត្រឹមរយៈពេល៧ថ្ងៃគត់ស្តេចនាគជួយច្បាំងយកព្រះនគរថ្វាយព្រះរាជាពារាណសីដោយងាយស្រួលបំផុត (រឿងបន្តចូលដល់វគ្គព្រះពោធិសត្វសោយរាជ្យជាស្តេចនាគរាជពិតជាជក់ចិត្តណាស់ ស្នេហាក៏មាន កំសត់ស្រក់ទឹកភ្នែកក៏មាន ឈឺចាប់ស្រក់ឈាមក៏មាន ភិក្ខុទេវទត្តទៅកើតដែរកាលនោះធ្វើបាបព្រះពោធិសត្វយ៉ាងឃោឃៅ មូលហេតុ ដោយសាព្រះពោធិសត្វស្តេចនាគរាជរក្សាសីល៨មិនព្រមប្រើរិទ្ធឬប្រើសីលវិជ្ជា(បើប្រើរិទ្ធិសិលវិជ្ជាវិញក្នុងពេលត្រឹម៥នាទីអាចធ្វើអោយព្រះនគរមួយទាំងមូលរលាយក្លាយជាផេះភ្លាម) មិនប្រើរិទ្ធសិលវិជ្ជាមូលហេតុ ព្រោះ ចង់សុំសីល(រក្សាសីល)អោយបានកើតជាមនុស្សវិញ.......។ល។ )
ខាងលើនេះសុទ្ធតែជារឿងពិតក្នុងព្រះពុទ្ធសាសនាដែលមិនអាចប្រកែកបានឡើយ ។

👉ចុងក្រោយសូមផ្តាំរំឮកថា
ពួជអំបូរខ្មែរមានប្រវត្តិជាមួយពួជអំបូរនាគ🐉
👉សម័យអង្គ នគររីកចម្រើនសំបូរសប្បាយរុងរឿងដោយសាមាននាគរាជជួយថែរក្សាការពារ🐉
👉បើមិនដឹងអាថ៌កំបាំងរបស់ទេវតាកុំចេះតែប្រមាថមាក់ងាយប្រពៃណីខ្មែរដ៏ល្អផូរផង់ប្រពៃថ្លៃ្លថ្លាអស្ចារ្យក្រៃលែងរបស់ជនជាតិខ្មែរយើង🙏🙏🙏🐉🐉🐉🐉🐉🙏🙏🙏
🐉🐉🐉🐉🇰🇭🐉🐉🐉🐉
👉មានអ្នកខ្លះចង់សួបែបផ្ចាញ់ផ្ចាលថា តើអ្នកសរសេរហ្នឹងឬអ្នកនិយាយហ្នឹងធ្លាប់ឃើញនាគដែរឬទេ ?
អាត្មាសូមឆ្លើយត្រឡប់ទៅវិញថា អាត្មាធ្លាប់ឃើញ ដូចច្នេះហើយទើបវត្តច្បារអំពៅដែលអាត្មាគ្រប់គ្រងកសាងរូបនាគខុសពីគេទាំងអស់នៅលើពិភពលោកនេះ គឺអាត្មាជាអ្នកប្រាប់បង្ហាញប្លង់អោយជាងធ្វើតាមអ្វីដែលអាត្មាចង់បាន មិនមែនជាងធ្វើតាមរូបដូចកន្លែងទូទៅទេ មានចំណុចខ្លះជាងធ្វើមិនទាន់បានដូចអ្វីដែលអាត្មាប្រាប់នៅឡើយ តែជាងធ្វើបានប៉ុនហ្នឹងប្រសើរណាស់ទៅហើយសូមសរសើរជាង🐉🐉🐉
👉ហេតុអ្វីបានអាត្មាអាចមើលឃើញ ចម្លើយ មកពីអាត្មាមានឧបនិស្ស័យជាមួយនាគខ្លាំងណាស់ តាមគ្រូបារមីទាយថា អាត្មាធ្លាប់កើតជាស្តេចនាគរាជ តែនេះគ្រាន់តែជាការទាយប៉ុណ្ណោះ! តែអ្វីដែលប្រាកដនោះគឺមានបារមីនាគថែរក្សាការពារអាត្មា🐉🐉🐉
👉សូមពន្យល់អត្ថន័យពាក្យថានាគ
🐉នាគ ប្រែថា ប្រសើរ
🐉នាគ ប្រែថា កំពុងលះបាប
🐉នាគ ប្រែថា ដើរទៅរកមគ្គផល
🐉ព្រះអរិយៈបុគ្គលក៏អាចហៅថា នាគបានដែរ
🐉ព្រះអរហន្តក៏អាចហៅថា នាគបានដែរ
🐉ព្រះពុទ្ធក៏អាចហៅថា នាគបានដែរ
👉នាគទីនេះអាចប្រែបាន៣យ៉ាង
១ នាគ ប្រែន័យថា កំពុងលះកិលេស
២ នាគ ប្រែន័យថា ព្យាយាមលះកិលេស
៣ នាគ ប្រែន័យថា អស់កិលេសហើយ

✍️🐉រឿងពិតក្នុងព្រះពុទ្ធសាសនាមិនអាចប្រកែកបាន
ស្តេចនាគរាជ🐉បានសុំពរពីព្រះពុទ្ធបរមគ្រូថា
👏👏👏បពិតព្រះពុទ្ធអង្គដ៏ចម្រើនដោយអំណាចសេចក្តីជ្រះថ្លារបស់ទូលព្រះបង្គំក្នុងព្រះសាសនារបស់ព្រះអង្គ សូមព្រះសាស្ត្រាទ្រង់បញ្ញត្តិកុលបុត្រដែលចូលមកបួសមុននិងឡើងភេទជាសង្ឃសាវ័កសូមអោយមនុស្សគ្រប់គ្នាហៅថានាគដើម្បីអោយបានបុណ្យកុសលនេះដល់វង្សត្រកូលនាគគ្រប់ៗជំនាន់ផង🙏🙏🙏
🌸🌺🌼ព្រះពុទ្ធបរមគ្រូទ្រង់អនុញ្ញាតប្រទានពរដល់ស្តេចនាគរាជ ចាប់ពីពេលនោះមកពុទ្ធបញ្ញត្តិថា កុលបុត្រចូលមកបួសក្នុងសាសនារបស់ព្រះពុទ្ធ មុនឡើងភេទជាសង្ឃសាវ័កដាច់ខាតត្រូវហៅថានាគ បើមិនហៅថានាគទេ ការបួសនោះមិនឡើងភេទជាសង្ឃសាវ័ករបស់ព្រះពុទ្ធឡើយ 👉ហេតុនេះហើយបានពេលកិច្ចបំបួសតាមវិន័យព្រះពុទ្ធសាសនាព្រះគ្រូឧបជ្ឈាយ៍សួជាភាសាបាលីថា ត្វំនាគគោ នាម ប្រែថា តើអ្នកឈ្មោះនាគឬ? កុលបុត្រត្រូវឆ្លើយថា អាមភន្តេ ប្រែថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំករុណាឈ្មោញនាគ 🙏🙏🙏 ។ល។
✍️សូមសង្ខេបរឿងនាគវគ្គទី១ (នៅវគ្គបន្ត)
បើមានខុសអក្ខរៈព្យញ្ជនៈត្រង់ណាអធ្យាស្រ័យផង ដោយសារសរសេរតាមទូរសព្ទ័ មិនល្អដូចសរសេរតាមកុំព្យូទរ័ទេ👈
✍️សរសេរអត្ថបទដោយ
សង្ឃទីប្រឹក្សា នាគដេកហោសុខុន🐉🐉🐉🐉
សូមអនុមោទនាប្រវត្តិរឿងពិតក្នុងព្រះពុទ្ធសាសនា👏👏👏

ព្រះមាតា មហានគរ  គ្រប់គ្រងចក្រវាឡភពផែនដីនេះ
07/09/2023

ព្រះមាតា មហានគរ គ្រប់គ្រងចក្រវាឡភពផែនដីនេះ

គ្រប់ចក្រវាលគឺស្ថិតនៅក្រោមការដឹកនាំ របស់ព្រះមាតា
22/08/2023

គ្រប់ចក្រវាលគឺស្ថិតនៅក្រោមការដឹកនាំ របស់ព្រះមាតា

Address

Street Angkor Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Keo Mony ឌួងកែវមុន្នី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share