27/02/2026
រាជធានីភ្នំពេញ៖ ព្រឹក និងរសៀល ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន គជបជ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សសយក អង្គការAPLE ក្រុមហ៊ុនSmartAxiata សាលារៀនAIS និងមជ្ឈមណ្ឌលភាសាAII រៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពីយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតអន្តរជាតិ២០២៦ ក្រោមប្រធានបទ៖ "ប្រើប្រាស់AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ" ចំនួន ០២លើក ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គជបជ និងចូលរួមដោយ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ លោកឧត្តមសេនីយ៍ទោ សាង រំដោះ អនុប្រធានក្រុម លោក សោម ចាន់ណា នាយកចាងហ្វាងសាលារៀនAIS លោក លឿង វិបុល ចាងហ្វាងរងមធ្យមសិក្សា សាលារៀនAIS កញ្ញា ងួន ពេជ្រវល័ក្ខ និងកញ្ញា ម៉ក់ សុវណ្ណារ៉េត តំណាងក្រុមហ៊ុនSmartAxiata និងវត្តមានចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ២៥០នាក់ នៅសាលារៀនAIS សាខាសែនសុខ៕